​ស្ថានទូត​ថៃ​នៅ​មី​យ៉ា​ន់​ម៉ា​ប្រកាស​បិទ​រាប់​ស​ប្តា​ហ៍​ដោយសារ​តែ​បាតុកម្ម​ប្រឆាំង​

ចែករំលែក៖

ស្ថានទូត​ប្រទេស​ថៃ​ប្រចាំ​នៅ​មី​យ៉ា​ន់​ម៉ា​បាន​ប្រកាស​ បិទ​ក្នុង​រយៈពេល​រាប់​ស​ប្តា​ហ៍​ដោយសារ​តែ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ក្នុង​ប្រទេស​ថៃ​ ទាក់ទង​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​២​រូប​ដែល​ត្រូវ​គេ​រក​ឃើញ​កំហុស​ថា​បាន​ធ្វើឃាត​លើ​គូស្នេហ៍​អ្នក​ទេសចរណ៍​សញ្ជាតិ​អង់គ្លេស​២​នាក់​ស្ថិត​នៅ​តំបន់ឆ្នេរ​សមុទ្រ​ប្រទេស​ថៃ​នា​ពេល​កន្លង​មក​នោះ​ ។​

myanmar (1)

​បាតុកម្ម​នេះ​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ នឹង​ប្រទេស​ថៃ​មានការ​រកាំរកូស​ផង​ដែរ​ ។​ ស្ថាន​កុងស៊ុល​ថៃ​អះអាង​ថា​ ខ្លួន​បិទទ្វារ​បណ្តោះអាសន្ន​ មិនដឹង​ថា​ នៅ​ពេល​ណា​ត្រូវ​បើក​នោះ​ទេ​ ដោយសារ​ថា​ ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នោះ​គ្មា​កំណត់​ត្រូវ​ឈប់​នៅ​ពេល​ណា​នោះ​ឡើយ​ ។​

​ជនសង្ស័យ​ជា​ឃាតករ​សញ្ជាតិ​មី​យ៉ា​ន់​ម៉ា​២​រូប​ ឈ្មោះ​ Win​ Zaw​ Htun​ និង​ Zaw​ Lin​ ត្រូវ​បាន​ផ្តន្ទាទោស​អស់​មួយ​ជីវិត​ កាលពី​ស​ប្តា​ហ៍​មុន​នេះ​ បន្ទាប់​ពី​ត្រូវ​តុលាការ​ថៃ​រក​ឃើញ​ថា​ មាន​ជាប់​ពាក់ព័ន្ធ​ករណី​ធ្វើឃាត​ទៅ​លើ​ឈ្មោះ​ David​ Miller​ និង​ឈ្មោះ​ Hannah​ Witheridge​ ដែល​ជា​ភ្ញៀវ​ទេសចរណ៍​សញ្ជាតិ​អង់គ្លេស​មក​លេង​កម្សាន្ត​នៅ​តាម​ឆ្នេរសមុទ្រ​ក្នុង​ទឹកដី​ថៃ​ ។​

​ប៉ូលិស​បាន​ច្រានចោល​ចំពោះ​ការ​ចោទប្រកាន់​ដែល​ថា​ បាន​បង្ខិតបង្ខំ​ឲ្យ​ជនសង្ស័យ​ឆ្លើយ​សារភាព​ទទួលកំហុស​ ។​

​ប៉ុន្តែ​នៅ​មី​យ៉ា​ន់​ម៉ា​ ពលរដ្ឋ​ក្នុង​ប្រទេស​នេះ​បាន​យល់​ឃើញ​ថា​ វា​ជា​រឿង​ស្វា​ស៊ី​បាយ​ លាប​មាត់​ពពែ​ ។​ ជនសង្ស័យ​ដែល​ជា​កម្មករ​ខុសច្បាប់​មី​យ៉ា​ន់​ម៉ា​ទាំង​ពីរ​នាក់​បាន​បដិសេធន៍​ថា​ ពួក​គេ​មិន​បាន​សម្លាប់​អ្នក​ទេសចរណ៍​នោះ​ឡើយ​ ហើយ​ថា​ ពួក​គេ​ត្រូវ​បាន​បង្ខិតបង្ខំ​ដោយ​ប៉ូលិស​ថៃ​ឲ្យ​ឆ្លើយ​សារភាព​ទទួល​កំ​ហុង​អំឡុង​ពេល​ជាប់​ឃុំ​នោះ​ ។​

​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​រាប់រយ​នាក់​ រួម​ជាមួយ​ព្រះសង្ឃ​ពុទ្ធសាសនា​ផង​ដែរ​ បាន​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​តាម​ដងផ្លូវ​កាលពី​ថ្ងៃ​ទី​២៩​ ខែធ្នូ​ តវ៉ា​ចំពោះ​ការ​ចោទប្រកាន់​ខាងលើ​នេះ​ ៕​

myanmar (2)

myanmar (3)

myanmar

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print