បុរសទំនើងបើកម៉ូតូរោ​ទិ៍​តាម​ផ្លូវសមត្ថិច្ច​ឃាត់​សួរ ​​​រក​វាយ​​សមត្ថ​កិច្ច​​និង​​ប្រ​ជា​​ព​ល​រដ្ឋ​ត្រូវ​​ឃាត់​​ខ្លួន​ ​

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ចោមចៅ​ឃាត់ខ្លួន បន្ទាប់ពីរូបគេបាន​ជិះម៉ូតូ​រោទិ៍តាមផ្លូវសាធារណៈ ហើយត្រូវសមត្ថកិច្ចឃាត់សួរនាំ តែបែរជាអាងបងប្រុសជាមន្រ្តីយោធា​ជេរ​សមត្ថកិច្ច រួចមូរ​ជើងខោរកវាយ​ស​ម​ត្ថកិច្ច និងប្រជាពលរដ្ឋដែលចោមរោមមើល ។

៧

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​៨ និង៤០នា​ទី​យប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ​តាមបណ្តោយផ្លូវបេតុង ក្នុងភូមិអង្គ​ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បុរសដែលស្រវឹងស្រាជេរប្រមាថសមត្ថកិច្ចនោះ ​ឈ្មោះហុង សៀងហ៊ួ ​អាយុ៣២ឆ្នាំ មុខរបរអ្នកលក់សាច់​ឆ្កែរស់នៅ​ភូមិអង្គ សង្កាត់​ចោមចៅ ខ​ណ្ឌ​ពោធិ៍សែនជ័យ ។

តាមប្រភពពី​​សមត្ថកិច្ច​ឲ្យដឹងថា មុនពេលកើតហេតុនៅចំណុចខាងលើនោះ មានករណី​គ្រោះថ្នាក់​ចរាចរណ៍ ម៉ូតូនិងម៉ូតូបុកគ្នារង​របួ​ស​ធ្ងន់និងស្រាល បានទៅព្យាបាលរបួសអស់ហើយ នៅសល់តែ​ម៉ូតូនៅកន្លែងកើតហេតុ ​ដែលមានសមត្ថកិច្ចនៅឈររង់​ចាំជំនាញមកវាស់​វែង​រួ​ច​លើកយក​ទៅរក្សាទុក។ ពេលនោះ​មានជនបង្កម្នាក់ជិះម៉ូតូធំ ពណ៌ផ្ទៃមេឃ ​ពាក់ស្លាកលេខខេមរភូមិន្ទ 02.1.1689 ដែលអ្នក​បើក​បរ​ស្ថិតក្នុងស្ថានភាព​ស្រ​វឹ​ង។​ ខណៈពេលជិះមកដល់មុខសមត្ថកិច្ចស្រាប់តែ រោទិ៍​សំឡេង​ខ្លាំងៗ​ទើបសមត្ថកិច្ចឃាត់សួរនាំ ស្រាប់តែជនបង្កបានប្រាប់ថា ចាំមួយ​ភ្លែតរួ​ច​​ទូរ​ស័ព្ទ​ហៅ​បងប្រុស​របស់ខ្លួន ដែល​ជាមន្រ្តីយោធាមក។  គ្រាន់តែឃើញបងប្រុសខ្លួនមកដល់ ស្រាប់តែ​ជន​បង្កចាប់​ផ្តើម​ជេរប្រមាថស​មត្ថកិ​ច្ចរួច​មូរ​ជើងខោរកវាយសមត្ថកិច្ច និងប្រជាពលរដ្ឋដែលឈរ​មើលនោះទៀត​ផង ​ ធ្វើឲ្យប្រជាពល​រដ្ឋដែលធ្លាប់​ស្គា​ល់ជន​ប​ង្កបានអះអាងថា បុរសជាអ្នកលក់សាច់ឆ្កែរូបនោះអាងបង​ប្រុសធ្វើ​យោធា យក​ស្លាក​​លេខម៉ូតូខេមរភូមិន្ទមកពាក់​នឹងម៉ូតូរបស់ខ្លួន​ ហើយតែងតែ បង្ករឿង​អុ​កឡុកនៅ​ក្នុងភូមិជា​ញឹក​ញាប់ ធ្វើឲ្យពួកគាត់មានការមិនពេញចិត្ត​​ ក៏បានដាក់ពាក្យបណ្តឹងជនបង្កខាងលើ ។

បន្ទាប់ពីមាន​ពាក្យបណ្តឹង សមត្ថកិច្ច​បានឃាត់ខ្លួនបុរសជនបង្ក យកទៅសាកសួរ​ដើម្បីបន្ត​ចំណាត់ការ​​តាមច្បាប់ ៕​

៦

៨

...

ដោយ៖ វិបុល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print