ភ្នំពេញៈ លោកស្រីដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធាន សហភាព សហព័ន្ធយុវជនកម្ពុជា ក្នុងនាមតំណាង សមេ្តចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិ និងក្នុងនាមលោកជំទាវផ្ទាល់ពិតជាមានសេចក្តីរីករាយស្វាគមន៍ និងផ្តល់អនុសាសន៍ជាមួយសមា ជិកសមាជិការ សហភាព សហព័ន្ធយុវជន កម្ពុជា ទាំង១៤រូប តំណាងគណៈប្រតិភូចូលរួមវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនំាវ័យ ក្មេង ក្នុងដំណេីរទស្សនកិច្ច សិក្សាឈ្វេងយល់ពីការរីកចម្រេីនរបសសាធារណរដ្ឋប្រជាមានិតចិន ពេលខាងមុខនេះ “ត្រូវបណ្តុះស្មារតី ស្មេីភាព ស្មេីសិទ្ធ ក្នុងនាមរដ្ឋអធិបតីមួយ ” ។
លោកជំទាវ ដាំ ដារីនី ថ្លែងដូច្នេះក្នុងឱកាសជួបសំណេះសំណា លជាមួយសមាជិក សមាជិការ សហភាព សហព័ន្ធយុវជន កម្ពុ ជា ទាំង១៤រូប កាលពី ថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯក ស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែតុលា គ.ស.២០១៩ នៅសាលប្រជំុ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ។
លោកស្រី រដ្ឋលេខាធិការ បានលេីកឡេីងពីចំណុច វិជ្ជមាន អវិជ្្ជមាន ដែលបីវគ្គកន្លង បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលភាព ជាអ្នកដឹកនំាវ័យក្មេង និងផ្តល់បទពិសោធន៍នានា ក្នុងដំណេីរទស្សនកិច្ច ដោយរក្សានូវថ្លៃថ្នូរ ក្នុងនាមយុវជន ត្រូវប្រឹងប្រែង ទទួលយកនូវពុទ្ធិ ចំណេះជំនាញ ត្រូវរៀប រយសុខភាព ស្រាវ ជ្រាវ ជាមូលដ្ឋាន ដេីម្បីមានសមត្ថភាពអាចឆ្លេីយតបនិងប្រ ទេសដែលចូលរួមជាមួយយេេីង ។
ក្នុងនោះត្រូវឈ្វេងយល់ ពីតួនាទីភារកិច្ច កិច្ចសហប្រតិបត្តិការរវាងថ្នាក់ដឹងប្រទេសយេីងទំាងពីរ តាំងពីជំនាន់ ព្រះបាទព្រះបរ មកោសម្តេចព្រះនរោត្តមសីហនុ រហូតមកដល់ បច្ចុប្បន្នដែល មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។
លោកវេជ្ជបណ្ឌិត ស្រួយ អាដុល្លារ ប្រធានប្រតិភូសហភាព សហព័ន្ធយុវជន កម្ពុជា វគ្គទីបួន បានថ្លែងអំណរគុណ ចំពោះលោកជំទាវដាំ ដារីនី ផ្តល់អនុសាសន៍ល្អៗ ជួនដល់ប្រតិភូយេីងខ្ញំុុយកទៅអនុវត្ត ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនំាវ័យក្មេង ក្នុងសាធារណរដ្ឋប្រជាមានិតចិន ក្នុងខេត្តរដ្ឋធានីប៉េកាំង ខេត្ត សីុឈាន់ និងខេត្តក្វាងសីុ រយះពេល ២៨ ថ្ងៃចាប់ពីថ្ងៃទី ៩ ខែ តុលា ដល់ថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩។ ក្នុងនាម សមេ្តចពិជ័យសេនា លោកជំទាវផ្តល់ថវិកា ជូនប្រ ធានប្រតិភូ៦០មឺុនរៀល និងសមាជិក ១៣ រូបទៀតម្នាក់ៗ៤០ម៉ឺនរៀលផងដែរ ៕ សុខដុម