ភ្នំពេញ៖នៅថ្ងៃទី៥ ខែតុលា ថ្មីៗនេះមានការផ្សព្វផ្សាយជាបន្តបន្ទាប់នូវករណីប៉ូលិសចរាចរណ៍វៃពលរដ្ឋបែកច្រមុះ ដែលនាំអោយមហាជនរិះគន់យ៉ាងខ្លាំងក្លា ។ ប៉ុន្តែធាតុពិត ករណីនេះ បានកើតឡើងតាំងពី៦ឆ្នាំមុនមកម្ល៉េះ ។
ពាក់ព័ន្ធបញ្ហានេះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្លែងថា ករណីនេះមិនមែនកេីតឡេីងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ដូច Account ឬក៏ Page មួយចំនួនដែលចង់ល្បីចុះផ្សាយ និង បំពុលបរិយាកាសសង្គមនោះទេ ។
ករណីនេះកេីតឡេីងតាំងពីឆ្នាំ២០១៤ មកម៉្លេះ ហេីយក៏ត្រូវបានដោះស្រាយបញ្ចប់ដោយភាគីទាំងពីរ និង មានការអនុវត្តវិន័យរបស់កងកម្លាំងផងដែរ ។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើសូមបណ្តាផេក និង សារព័ត៌មានមួយចំនួន មុននឹងចុះផ្សាយអ្វីមួយ សូមជួយសិក្សាស្វែងយល់អំពីប្រភព និង ពេលវេលាផង ដេីម្បីជៀសវាងកុំអោយមហាជនទូទៅមានការយល់ច្រឡំ ព្រោះវាជារឿងចាស់ដែលកេីតឡេីងតាំងពី៦ឆ្នាំមកម្ល៉េះ ជាពិសេសកុំព្យាយាមយកព័ត៌មានចាស់យកមកបំពុលបរិយាកាសសង្គមនាពេលបច្ចុប្បន្ន ៕
ដោយ៖ ចេស្តា