ទស្សនល្ងីល្ងើៈ នាំគ្នាហូបអំបុក កុំខ្វល់ កុំស្តាប់សម្តី១០មិនបានមួយថ្នាំងដៃ !

ចែករំលែក៖

អំបុក ជាចំណីមួយបែបរបស់ខ្មែរយើង ដែលផលិតពីគ្រាប់ស្រូវទុំនៅស្រស់ៗ ហើយគេយកមកលីងល្មមយកទៅដាក់ក្នុងត្បាល់ធំបុកផងឆ្កៀសឆ្កៀលផង បុកទាល់តែប៉ៀចសំប៉ែតខ្ចាត់សំបកស្រូវចេញ រួចបារពីត្បាល់អុំនឹងចង្អេរយកលំអងកន្ទក់ចេញ នេះហើយគេហៅថាអំបុក ។

សម្រាប់កូនខ្មែរខ្លះដែលកើតក្នុងសម័យទំនើប សម័យកុំព្យួរទ័រនេះ ច្បាស់ជាមិនសូវស្គាល់ចំណីអាហាររបស់ខ្មែរមួយបែបនេះទេ ខណៈដែលអំបុកត្រូវបានចាស់ៗជំនាន់មុនចូលចិត្តទទួលទានបំផុតជាមួយ ចេកទុំ ទឹកដូង ស្ករផែន ស្ករអំពៅ ធ្វើឲ្យមានរសជាតិឆ្ងាញ់ ព្រោះវាស្រួយហើយឆ្ងុយ ។

នឹកដល់រឿងហូបអំបុកនេះ សម្តេចតេជោ នាពេលថ្មីៗបានអំពាវនាវឲ្យបងប្អូនយើង យកថ្ងៃ៩ដល់ថ្ងៃទី១២ ខែវិច្ឆិកាខាងមុខនេះរួមគ្នាហូបអំបុកទាំងអស់គ្នា ដើម្បីចូលរួមការពារជាតិ សាសនាព្រះមហាក្សត្រ និងជាថ្ងៃរំលឹកខួបឯករាជ្យជាតិ រួមជាមួយពិធីបុណ្យអុំទូកផង ។ ការអំពាវនាវរបស់សម្តេចតជោ ជារឿងមួយមិនមានអ្វីគួរឲ្យចម្លែកនោះទេ ខណៈដែលក្រុមក្បត់ជាតិមួយក្រុមកំពុងពុះកញ្ជ្រោល ស្រែកក្តែងៗថា ពួកគេយកថ្ងៃ៩វិច្ឆិកា នេះដែរថានឹងបានវិលត្រឡប់មកកម្ពុជាវិញដើម្បីបន្តប្រឆាំងឬធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ដែលកំពុងមានប្រិយភាពដឺកនាំប្រទេសឈានទៅការភិវឌ្ឍ រីកចម្រើនជាលំដាប់ និងនាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋនោះ ។

នាយជាលគិតថា ការស្រែកក្តែងៗរបស់ក្រុមប្រឆាំងទាំងនេះ គ្មានអ្វីក្រៅពីទូងស្គរឲ្យតែឮដើម្បីបង្អើលសំពោចឲ្យខ្លាចមិនហ៊ានចូលភូមិស៊ីមាន់នោះទេ ពោលបានន័យថាគ្រាន់តែស្រែកឲ្យឮៗ ងាយបោកបញ្ឆោត មតិជាតិ អន្តរជាតិយកជំនួយផ្គត់ផ្គង់បក្សខ្មោចរបស់ខ្លួនដែលជិតរលាយទៅហើយនោះឲ្យរស់ឡើងវិញ ជាពិសេសអ្នកគាំទ្រខ្លួនតែម្តង។

...

ទណ្ឌិត សម រង្ស៊ី ឯណា ហ៊ានចូលស្រុក ថ្ងៃ៩ វិច្ឆិកា ខាងមុខនេះ បើខ្នោះដៃកំពុងរង់ចាំគាត់យ៉ាងនេះ ? ទណ្ឌិត សម រង្ស៊ី ឯណា ចិត្តស្លុយដូច កឹម សុខា ? ដូច្នេះយើងកុំខ្វល់ នៅថ្ងៃ៩ ដល់១២ វិច្ឆិកា ខាងមុខនេះយើងនាំគ្នាហូបអំបុក ដើម្បីចូលរួមការពារជាតិ សាសនាព្រះមហាក្សត្រ ដូចហូបនំបញ្ចុកកាលពីថ្ងៃ ៩ ខែ មិថុនា និងប្រារព្ធពីធីបុណ្យអុំទូក តាមប្រពៃណីខ្មែរយើងឲ្យសប្បាយដូចរាល់ឆ្នាំ កុំយកចិត្តទុកដាក់នឹងសម្តីដប់មិនបានមួយថ្នាំងដៃ របស់ទណ្ឌិត សម រង្ស៊ី នោះអី ៕ ដោយ៖ នាយជាល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print