ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ភួង សុីផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងនាមសម្តេចពិជ័យសេនាទៀ បាញ់ ឧប នាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងការពារជាតិ ជំរាបជូនគណៈប្រតិភូនិងវាយតម្លៃខ្ពស់ចំពោះការរៀបចំទំនាក់ទំនងកិច្ចសហប្រតិបតិ្តការ រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ប៉ាគីស្ថាន ពិតជានាំមកនូវដៃគូរដ៏ល្អមួយថ្មីថែមទៀត រវាងកងទ័ពប្រទេសទាំងពីរ នាពេលអនាគត ។ លោកនាយឧត្តមសេនីយ៍ ភួង សុីផាន មានប្រសាសន៍បែបនេះ ក្នុងពេលជួបសាវនាការ ជាមួយលោក ឧត្តមសេនីយ៍ ឯក Muhammad Chi ragh Haisagh-Hai des នាយសេ នាធិការចម្រុះ អគ្គបព្ជាាការកងទ័ពសាធារណរដ្ឋអុីស្លាមប៉ាគីស្ថាននាថ្ងៃទីថ្ងៃអង្គារ ១០ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥ ៦៣ ត្រូវនឹងថ្ងៃទី ៨ ខែតុលា គ.ស.២០១៩ នៅវិមាន” មិត្តភា ព” ទីស្តីការគណៈរដ្ឋមន្ត្រី ។ ឧត្តមសេនីយ៍ឯក Muhammad Chi ragh Hai sagh-Hai des នាយសេនាធិការចម្រុះ អគ្គបព្ជាាការកងទ័ពសាធារណរដ្ឋ អុីស្លាម ប៉ាគីស្ថាន បានវាយតម្លៃខ្ពស់ ចំពោះការស្វាគមន៍ដ៏រាក់ទាក់ របស់ថ្នាក់ដឹកនាំគ្រប់ឋានានុក្រម បង្ហាញឱយឃេីញ នូវសន្តានចិត្តរាក់ទាក់រាប់អាន ក្នុងប្រទេសនៃទ្វីបជាមួយ ។ ក្នុងនោះលោកឧត្តមសេនីយ៍ឯក លេីកឡេីងនិងចង់ឱយកង យោធពលខេមរភូមិន្ទ (ខ.ភ.ម) ទៅសិក្សានៅប្រទេសរបស់លោក ។ បច្ចុប្បន្ននេះមានប្រទេសជាង ៧០ នៅលេីពិភពកំពុងទទួលការហ្វឹកហ្វឺននៅក្នុងសាលាកងទ័ពយេីងខ្ញុំ បង្ហាញឱយឃេីញ នូវការបណ្តុះបណ្តាល ធនធានមនុស្សក្នុងទ័ពពិសេសគឺការហ្វឹកហ្វឺនប្រឆាំងភេរវកម្ម ។ លោកនាយឧត្តមសេនីយ៍ លេីកឡេីងពីនយោបាយការពារជាតិ របស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងការពារជាតិបេីកចំហដល់ប្រទេសជាមិត្តភក្តិ នៅលេីពិភពលោក ដែលមានបំណងលេីកស្ទួយជួយជ្រោមជ្រែងចំពោះ(ខ.ភ.ម)ក្នុងដំណាក់កាល យេីងខ្ញុំជួបការខ្វះខាតពិសេសជួយការហ្វឹកហ្វឺនបណ្តុះបណ្តាលនាយ ទាហានវ័យក្មេង ទទួលបានចំណេះជំនាញដេីម្បីបន្តដឹកនាំ(ខ. ភ.ម) នាពេលអនាគតផងដែរ៕
ដោយ៖ សុខដុម