ខេត្តស្វាយរៀងះ យ៉ាងហោចណាស់ជនសង្ស័យ១២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការចុះបង្ក្រាបបានជា បន្តបន្ទាប់ករណីប្រើប្រាស់គ្រឿ ងញៀននិងបានដកហូតដាវ៣ដើម និងសម្ភារប្រេីប្រាស់គ្រឿងញៀ នមួយចំនួនទៀត ។
ការចុះបង្ក្រាបករណីប្រើប្រាស់គ្ រឿងញៀននេះបានធ្វើឡើងនៅថ្ងៃទី៧ខែ តុលាឆ្នាំ២០១៩ត្រង់ចំណុចភូមិសា មគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត។
បើតាមសមត្ថកិច្ចនគរបាលបានអោយដឹ ងថាសង្ស័យដែលឃាត់ខ្លួនមាន១.ឈ្ មោះឃ្លាំង ភីពិសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំមុខរបរមិនពិតប្រាកដ
២.ឈ្មោះ កុយ ធឹមថៃណា ភេទប្រុស អាយុ ២១ឆ្នាំ
៣.ឈ្មោះ ស៊ុន សេងហាក់ ភេទប្រុស អាយុ ១៩ ឆ្នាំ
៤.ឈ្មោះឈឿន រដ្ឋាម៉ាន្នីខាំឈីត ភេទប្រុស អាយុ ២០ ឆ្នាំ
៥.ឈ្មោះ ស ផា ភេទ ប្រុស អាយុ ២៣ ឆ្នាំ
៦.ឈ្មោះ សុខ ជា ភេទ ប្រុស អាយុ ១៩ ឆ្នាំ
៧-ឈ្មោះ ហុន យុត ភេទ ប្រុស អាយុ ២០ ឆ្នាំ
៨-ឈ្មោះ ម៉េន សំណាងហៅពៅ ភេទប្រុស អាយុ ២២ ឆ្នាំ
៩-ឈ្មោះ ពេជ្រ សុផាត ភេទ ប្រុស អាយុ ១៨ ឆ្នាំ
១០-ឈ្មោះ មាស សំភាក់ ភេទ ប្រុស អាយុ ២២ ឆ្នាំនិងជនសង្ស័យ២នាក់ទៀតជាបន្ តបន្ទាប់។
ប្រភពបន្តថាក្នុងប្រតិបត្តិការ នោះកម្លាំងនគរបាលធ្វេីការដកហូ តសម្ភារវត្ថុតាងរួមមាន៖ម៉ូតូចំ នួន ០៤ គ្រឿង
ទូរស័ព្ទដៃ ០៤ គ្រឿង
ដាវសាំម៉ូរ៉ៃចំនួន ០៣ ដើម
ដែកអក្សរT ចំនួន ០១និងសម្ភារវេចខ្ចប់ និងប្រើប្រាស់មួយចំនួនទៀត។
ប្រភពបន្តថាសមត្ថកិច្ចប្រចាំគោលដៅត្រួតពិនិត្យអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក អាវុធជាតិផ្ទុះ គ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌ ត្រង់ចំណុចភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ធ្វើការត្រួតពិនិត្យ មធ្យោបាយធ្វើដំណើរ ក្នុងនោះឃាត់ជនសង្ស័យចំនួន២ នាក់ធ្វើការសាកសួរ និងធ្វើតេស្តទឹកម៉ូត្រ ស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមា ន (+)ជាមេតំហ្វេតាមីន ម៉ាទឹកកក ។
ជនសង្ស័យទាំង ២ នាក់ មានឈ្មោះផន សុអាន ភេទប្រុស អាយុ ១៧ ឆ្នាំរស់នៅភូមិព្រៃអង្គុញ សង្កាត់ច្រកម្ទេស ក្រុងបាវិត និងឈ្មោះ ឃៅ រដ្ឋា ភេទប្រុស អាយុ ១៧ ឆ្នាំរស់នៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត និងដកហូតសម្ភារៈវត្ថុតាងរួមមាន៖ ម៉ូតូ ០១ គ្រឿង ទូរស័ព្ទដៃ ០២ គ្រឿង។
បន្ទាប់មកជនសង្ស័យបានឆ្លេីយសា រភាពពីបក្សពួករបស់ខ្លួន នៅនៅម៉ោង៣រសៀល កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀ នខេត្តសហការជាមួយកម្លាំងអធិកា រដ្ឋាននគរបាលស្រុកកំពង់រោទិ៍ និងកម្លាំងប៉ុស្តិ៍ស្វាយតាយាន បន្តឃាត់ខ្លួនជនសង្ស័យ ១០ នាក់ បន្ថែមទៀតដែលស្នាក់នៅបន្ទប់ជួ លស្ថិតក្នុងភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ផងដែរ។
បច្ចប្បន្នជនសង្ស័យទាំង១២ នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿ ងបញ្ជូនទៅសាលាដំបូងខេត្តចាត់កា របន្តតាមច្បាប់ ៕