នគរបាលបង្ក្រាបឃាត់ខ្លួនជនសង្ស័យ១២នាក់ ពាក់ព័ន្ធការប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តស្វាយរៀងះ យ៉ាងហោចណាស់ជនសង្ស័យ១២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការចុះបង្ក្រាបបាន​ជាបន្តបន្ទាប់ករណីប្រើប្រាស់គ្រឿងញៀននិងបានដកហូតដាវ​៣​ដើម​ និងសម្ភារប្រេីប្រាស់​គ្រឿងញៀនមួយចំនួនទៀត ។
ការចុះបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀននេះបានធ្វើឡើងនៅថ្ងៃទី៧ខែតុលាឆ្នាំ២០១៩ត្រង់ចំណុចភូមិសាមគ្គី​ សង្កាត់ច្រកម្ទេស ក្រុងបាវិត។
បើតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាសង្ស័យដែលឃាត់ខ្លួន​មាន១.ឈ្មោះឃ្លាំង ភីពិសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំ​មុខរបរមិនពិតប្រាកដ
២.ឈ្មោះ កុយ ធឹមថៃណា ភេទប្រុស អាយុ ២១ឆ្នាំ​
៣.ឈ្មោះ ស៊ុន សេងហាក់ ភេទប្រុស អាយុ ១៩ ឆ្នាំ
៤.ឈ្មោះឈឿន រដ្ឋាម៉ាន្នីខាំឈីត ភេទប្រុស អាយុ ២០ ឆ្នាំ
៥.ឈ្មោះ ស ផា ភេទ ប្រុស អាយុ ២៣ ឆ្នាំ
៦.ឈ្មោះ សុខ ជា ភេទ ប្រុស អាយុ ១៩ ឆ្នាំ
៧-ឈ្មោះ ហុន យុត ភេទ ប្រុស អាយុ ២០ ឆ្នាំ
៨-ឈ្មោះ ម៉េន សំណាងហៅពៅ ភេទប្រុស អាយុ ២២ ឆ្នាំ
៩-ឈ្មោះ ពេជ្រ សុផាត ភេទ ប្រុស អាយុ ១៨ ឆ្នាំ
១០-ឈ្មោះ មាស សំភាក់ ភេទ ប្រុស អាយុ ២២ ឆ្នាំនិងជនសង្ស័យ២នាក់ទៀតជាបន្តបន្ទាប់។
ប្រភពបន្តថាក្នុងប្រតិបត្តិការ​នោះកម្លាំងនគរបាលធ្វេីការដកហូតសម្ភារវត្ថុតាងរួមមាន៖ម៉ូតូចំនួន ០៤ គ្រឿង
ទូរស័ព្ទដៃ ០៤ គ្រឿង
ដាវសាំម៉ូរ៉ៃចំនួន ០៣ ដើម
ដែកអក្សរT ចំនួន ០១និងសម្ភារវេចខ្ចប់ និងប្រើប្រាស់មួយចំនួនទៀត។
ប្រភពបន្តថាសមត្ថកិច្ចប្រចាំគោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អាវុធជាតិផ្ទុះ គ្រឿង​ញៀន និងបទល្មើស​ព្រហ្មទណ្ឌ ត្រង់ចំណុចភូមិសាមគ្គី​ សង្កាត់ច្រកម្ទេស ក្រុងបាវិត ធ្វើការត្រួតពិនិត្យ មធ្យោបាយធ្វើដំណើរ ក្នុងនោះឃាត់ជនសង្ស័យចំនួន២ នាក់ធ្វើការសាកសួរ និងធ្វើតេស្តទឹកម៉ូត្រ ស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន (+)ជាមេតំហ្វេតាមីន​ ម៉ាទឹកកក ។
​ជនសង្ស័យទាំង ២ នាក់​ មានឈ្មោះ​ផន សុអាន ភេ​ទ​ប្រុស​ អាយុ ១៧ ឆ្នាំរស់នៅភូមិព្រៃអង្គុញ សង្កាត់ច្រកម្ទេស ក្រុងបាវិត​ និងឈ្មោះ​ ឃៅ រដ្ឋា ភេទប្រុស អាយុ ១៧ ឆ្នាំរស់នៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត​ និងដកហូតសម្ភារៈវត្ថុតាងរួមមាន៖​ ម៉ូតូ ០១ គ្រឿង​ ទូរស័ព្ទដៃ ០២ គ្រឿង។
​បន្ទាប់មកជនសង្ស័យបានឆ្លេីយសារភាពពីបក្សពួករបស់ខ្លួន​ នៅនៅម៉ោង៣រសៀល កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត​សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ និងកម្លាំងប៉ុស្តិ៍ស្វាយតាយាន​ បន្តឃាត់ខ្លួនជនសង្ស័យ ១០ នាក់ បន្ថែមទៀតដែលស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ផងដែរ។
បច្ចប្បន្នជនសង្ស័យ​ទាំង១២​ នាក់​ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមច្បាប់ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print