ជំនួយការ​ជាន់ខ្ពស់​របស់​លោក​គី​ម​ ជុង​អ៊ុ​ន​ទទួលមរណភាព​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​

ចែករំលែក៖

​ជំនួយការ​ជាន់ខ្ពស់​ម្នាក់​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​ គី​ម​ ជុង​អ៊ុ​ន​ បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ។​ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ KCNA​ របស់​កូរ៉េ​ខាងជើង​ ។​

leftpicture

​ប្រភព​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៥​ថា​ លោក​ Kim​ Yang-gon​ អាយុ​៧៣​ឆ្នាំ​ ជា​លេខាធិការ​បក្ស​ពលករ​កូរ៉េ​ខាងជើង​ និង​ជា​អ្នក​ទទួល​បន្ទុក​កិច្ចការ​ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាងត្បូង​នោះ​បាន​បាត់បង់​ជីវិត​ ក្នុង​ហេតុការណ៍​បើករថយន្ត​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ។​

​លោក​ Kim​ Yang-gon​ ជា​បុគ្គល​មួយ​រូប​ស្ថិត​ក្នុង​ចំណោម​ប្រតិភូ​ជាន់ខ្ពស់​កូរ៉េ​ខាងជើង​ដែល​ខិតខំ​បញ្ចៀស​ការ​ប្រឈម​មុខ​តានតឹង​ដាក់​គ្នា​ជាមួយ​កូរ៉េ​ខាងត្បូង​កាលពី​ខែសីហា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​មានការ​ផ្ទុះអាវុធ​ដាក់​គ្នា​មួយ​ប្រ៉ា​វ​ឆ្លងកាត់​តាម​បន្ទាត់​ព្រំដែន​រវាង​កូរ៉េ​ទាំង​ពីរ​រួច​មក​នោះ​ ។​

​បណ្តាញ​ព័ត៌មាន​កូរ៉េ​ខាងជើង​ KCNA​ បាន​ពិព័រណ៍​នា​ចាត់​ទុក​ លោក​ Kim​ Yang-gon​ ថា​ ជា​សម​មិត្ត​ជិត​ស្និទ្ធ​បំផុត​ របស់​មេដឹកនាំ​គី​ម​ ជុង​អ៊ុ​ន​ និង​ជា​ដៃគូ​បដិវត្តន៍​ដ៏​មោះមុត​មួយ​រូប​ផង​ដែរ​ ។​ លោក​ Kim​ Yang-gon​ ជា​អគ្គលេខាធិការ​គណបក្ស​ពលករ​កូរ៉េ​ខាងជើង​ និង​ជា​សមាជិក​គណៈកម្មការ​កណ្តាល​របស់​បក្ស​ផង​ដែរ​ ។​ លោក​បាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

​មេដឹកនាំ​គី​ម​ ជុង​អ៊ុ​ន​ ដឹកនាំ​សមាជិក​រដ្ឋាភិបាល​ទាំង​៨០​រូប​ផ្សេង​ទៀត​ចូលរួម​ពិធី​បុណ្យសព​លោក​ Kim​ Yang-gon​ ផង​ដែរ​នៅ​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

​ស្ថានការណ៍​តានតឹង​រវាង​កូរ៉េ​ខាងជើង​ នឹង​ខាងត្បូង​បាន​ឈាន​ដល់​កម្រិត​កំពូល​កាលពី​ខែសីហា​ ឆ្នាំ​២០១៥​ នៅ​ពេល​ដែល​មានការ​ផ្ទុះ​គ្រាប់​មីន​នៅ​បន្ទាត់​ព្រំដែន​បណ្តាល​ឲ្យ​ទាហាន​កូរ៉េ​ខាងត្បូង​២​នាក់​រង​របួស​នោះ​ ។​

​កិច្ចប្រជុំ​នា​អំឡុង​ពេល​នោះ​បាន​ប្រែក្លាយ​ឲ្យ​ប្រទេស​ទាំង​ពីរ​បញ្ឈប់​ការ​ប្រឈម​មុខ​តានតឹង​ដោយ​កង​កម្លាំងយោធា​ដាក់​គ្នា​ ៕​

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print