កងរាជអាវុធហត្ថ​ឃាត់មនុស្ស​៥​នាក់​​ ករណីវាយសង​សឹក​គ្នា 

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅ​ក្មេងៗ​សោះ ​មាន​គំនុំ​សងសឹក​មិន​អាច​ទប់ចិត្ត​បាន ​រវាង​ជនបង្ក​ និង​ជនរង​គ្រោះ ​ដើម្បី​សងសឹក​តប​វិញ​បបួលគ្នា​ទៅ​កម្ទេច​ម៉ូតូ​របស់​គូ​សត្រូវ​ខ្ទេច​អស់​ ត្រូវបាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ចុះបង្ក្រាប​បាន​៥​នាក់​ កាលពី​វេលា​ម៉ោង​២​រសៀល​ នា​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០១៩ ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​
លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យ​ដឹងថា ​នៅពេល​កើតហេតុ​នោះ ​ជនរង​គ្រោះ​ឈ្មោះ វីន អ៊ី​ចិន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ចាន់​គី​រី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ប្រាប់​ថា ​នៅពេល​យប់ ខ្លួន ​និង​ប្អូនប្រុស បាន​ជិះ​ម៉ូតូ​ទៅ​ផ្សារ​សហគមន៍​ដើម្បី​ទិញ​ស្បែកជើង ពេល​ពួកខ្លួន​ចូលដល់​ក្នុង​ផ្សារ ស្រាប់​តែមាន​គេ​ប្រាប់ថា មាន​ក្មេង​១​ក្រុម ​បាន​ប្រើ​ពូថៅ​កាប់​ម៉ូតូ​របស់​ខ្លួន​ខ្ទេច​អស់ហើយ​ពេលនោះ ខ្លួន​ចេញមក​មើល​ម៉ូតូ​ខ្លួន​ខ្ទេច​អស់​ដោយសារ​ក្មេង​កាប់​មែន ​បានដាក់​ពាក្យ​ប្តឹង​ក្រោយ​ទទួលបាន​ពាក្យបណ្ដឹងកម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត​ឈាន​ដល់​ឃាត់ខ្លួន​បាន​ចំនួន​៥​នាក់ រួមមាន ​៖
១​-ឈ្មោះ សុខ គឹម​ណង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ
២-​ឈ្មោះ សំ ប៉ី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​
៣​-ឈ្មោះ ថុង ហេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ
៤​-ឈ្មោះ ប៉ែន ឡុង​ស៊ា​ង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​
៥​-ឈ្មោះ ឌី សុខលី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាងភ្លើង​ ទាំង​៥​នាក់ រស់នៅ​ភូមិ​ទួល​ពង្រ​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត។
ចំណែក​​វត្ថុតាង​ដកហូត​បាន​រួមមាន ៖​
ពូថៅ​១​ដើម ខ្សែ​ច្រវាក់​ថ្ពក់​សោ​ខាងចុង និង​មាន​ស្នាប់ដៃ​សម្រាប់​កាន់​១​ខ្សែ​ឧបករណ៍​សម្រាប់​ប្រើ​ប្រាស់​គ្រឿងញៀន​មួយចំនួន។ ក្រោយពី​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ ​បាន​បញ្ជូនមក​ទីបញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត ។​
លោក​វរសេនីយ៍ត្រី គុណ ណាវ នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​មន្ទីរ​យុត្តិធម៌ កងរាជ​អាវុធ​ហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​ ក្រោយពី​កម្លាំង​ជំនាញ​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា ​ខ្លួន​ឈ្មោះ​ប៉ែន ឡុង​ស៊ា​ង​ ជា​អ្នក​កាប់​ម៉ូតូ​របស់​ជនរងគ្រោះ​ពិតមែន ដោយ​ម្ចាស់​ម៉ូតូ​នេះ​ធ្លាប់​កាប់​ម៉ូតូ​របស់​ក្រុម​ខ្លួន​ដែរ​ពេលកន្លងមក។ ជនសង្ស័យ ​ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​ ៕ ​សំ វិច្ឆិកា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print