ទឹកប្រឡាយឆក់យកជីវិតក្មេងប្រុសម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ក្មេងលង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធម្ម កាលពី វេលាម៉ោង ១៧,០០ នាទី  ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៨ ១០ ២០១៩នៅ ភូមិតាអាំ ឃុំ កំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

 លោក រាវ ឃា មេភូមិតាអាំ  បានរាយការណ៍មកថានៅភូមិតាអាំ ឃុំ កំពង់ស្វាយ ខេត្តកំពង់ធំ មានករណី ក្មេងលង់ទឹកស្លាប់  សពក្មេងរងគ្រោះ ឈ្មោះ ឈាង បញ្ញា ភេទប្រុស អាយុ ០៦ឆ្នាំ នៅ ភូមិតាអាំ ឃុំកំពង់ ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

   តាមការបំភ្លឺពីក្មេងប្រុស ឈ្មោះ រ៉ាន ចំរើន អាយុ១១ឆ្នាំ នៅភូមិជាមួយគ្នា បានរៀបរាប់ថា កាលពីវេលាម៉ោង១០និង០០នាទី ពួក ក្មេង០៤នាក់ ១.ឈ្មោះ រ៉ាន ចំរើន, ២.ឈ្មោះ រ៉ាន ចន្ថា ភេទប្រុស អាយុ០៦ ឆ្នាំ , ៣.ឈ្មោះ រឹទ្ធ ចេម ភេទប្រុស អាយុ០៦ឆ្នាំ និង ៤.ជនរងគ្រោះ ទាំង០៤នាក់នៅភូមិជាមួយគ្នា បានដេញគោទៅឃ្វាលនៅតំបន់អូរតាកងខាងលិចភូមិតាអាំចម្ងាយប្រហែល០១គីឡូ ម៉ែត្រ ។ លុះដល់ម៉ោងប្រហែល១២ និង០០នាទី ឈ្មោះ ឈាង បញ្ញា ជនរងគ្រោះ បាននិយាយប្រាប់ថាវា ទៅផ្ទះមុន ឈ្មោះ រ៉ាន ចន្ថា និង វា ដើរសំដៅទៅម្លប់ដើមអំពិល រីឯឈ្មោះ រឹទ្ធ ចេម ដើរទៅដេញគោ លុះដល់វេលាម៉ោងប្រហែល១៤និង០០នាទី ពួកវា ០៣នាក់ នាំគ្នាដេញគោទៅផ្ទះ ពេលទៅដល់ផ្ទះលោកយាយ ភៅ ខុន សួររក ឈាង បញ្ញា ទើបដឹងថា បាត់ចៅហើយក៏នាំគ្នាទៅរកកន្លែងឃ្វាលគោឃើញអាវនៅមាត់ទឹក ហើយនាំគ្នាចុះរាវរកក៏ឃើញ ជនរងគ្រោះ ឈាង បញ្ញា* លង់ទឹកស្លាប់បាត់ទៅហើយ ។

   ក្រោយពីទទួលបានរបាយការណ៍កម្លាំងប៉ុស្តិ៍ រដ្ឋអំណាចមូលដ្ឋាន និង គ្រូពេទ្យ បានចុះទៅពិនិត្យសាកសពឃើញពោះសពប៉ោងធំ ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យពាក់ព័ន្ធនិងបទល្មើសឃាតកម្មឡើយ។

សន្និដ្ឋាន សាកសពស្លាប់ដោយសារលង់ទឹក។ក្រោយពីពិនិត្យសពរួចបានធ្វើកំណត់ហេតុប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ប៊ុរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print