ខេត្តបន្ទាយមានជ័យ ៖ នៅក្មេងៗសោះ មានគំនុំសងសឹកមិនអាចទប់ចិ ត្តបាន រវាងជនបង្ក និងជនរងគ្រោះ ដើម្បីសងសឹកតបវិញបបួលគ្នា ទៅកម្ទេចម៉ូតូរបស់គូសត្រូ វខ្ទេចអស់ ត្រូវបានកម្លាំងមូលដ្ឋានកងរា ជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអា វុធហត្ថចុះបង្ក្រាបបាន៥នាក់ កាលពីវេលាម៉ោង២រសៀល នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់អ្នកយកព័ត៌មានឲ្យ ដឹងថា នៅពេលកើតហេតុនោះ ជនរងគ្រោះឈ្មោះ វីន អ៊ីចិន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្រាប់ថា នៅពេលយប់ ខ្លួន និងប្អូនប្រុស បានជិះម៉ូតូទៅផ្សារសហគមន៍ ដើម្បីទិញស្បែកជើង ពេលពួកខ្លួនចូលដល់ក្នុងផ្សា រ ស្រាប់តែមានគេប្រាប់ថា មានក្មេង១ក្រុម បានប្រើពូថៅកាប់ម៉ូតូរបស់ ខ្លួនខ្ទេចអស់ហើយពេលនោះ ខ្លួនចេញមកមើលម៉ូតូខ្លួនខ្ ទេចអស់ដោយសារក្មេងកាប់មែន បានដាក់ពាក្យប្តឹងក្រោយទទួ លបានពាក្យបណ្ដឹងកម្លាំងជំនាញកងរាជអាវុធហត្ថ បានចុះធ្វើការស៊ើបអង្កេតឈា នដល់ឃាត់ខ្លួនបានចំនួន៥នា ក់ រួមមាន ៖
១-ឈ្មោះ សុខ គឹមណង ភេទប្រុស អាយុ១៥ឆ្នាំ
២-ឈ្មោះ សំ ប៉ី ភេទប្រុស អាយុ១៦ឆ្នាំ
៣-ឈ្មោះ ថុង ហេង ភេទប្រុស អាយុ១៩ឆ្នាំ
៤-ឈ្មោះ ប៉ែន ឡុងស៊ាង ភេទប្រុស អាយុ១៥ឆ្នាំ
៥-ឈ្មោះ ឌី សុខលី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងភ្លើង ទាំង៥នាក់ រស់នៅភូមិទួលពង្រសង្កាត់ផ្ សារកណ្តាល ក្រុងប៉ោយប៉ែត។
ចំណែកវត្ថុតាងដកហូតបានរួ មមាន ៖
ពូថៅ១ដើម ខ្សែច្រវាក់ថ្ពក់សោខាងចុង និងមានស្នាប់ដៃសម្រាប់កាន់ ១ខ្សែឧបករណ៍សម្រាប់ប្រើប្ រាស់គ្រឿងញៀនមួយចំនួន។ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន បានហើយ បានបញ្ជូនមកទីបញ្ជាការដ្ឋា នកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។
លោកវរសេនីយ៍ត្រី គុណ ណាវ នាយការិយាល័យបទល្មើសព្រហ្មទណ្ ឌ នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តបន្ទាយមា នជ័យ បានឲ្យដឹងថា ក្រោយពីកម្លាំងជំនាញធ្វើការ សាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនឈ្មោះប៉ែន ឡុងស៊ាង ជាអ្នកកាប់ម៉ូតូរបស់ជនរងគ្ រោះពិតមែន ដោយម្ចាស់ម៉ូតូនេះធ្លាប់កា ប់ម៉ូតូរបស់ក្រុមខ្លួនដែរ ពេលកន្លងមក។ ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំ បូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕ សំ វិច្ឆិកា