ត្រឹមតែ១ម៉ោងប៉ុណ្ណោះ ផ្ទះមួយខ្នងត្រូវបានភ្លើងឆេះខ្ទេចខ្ទី ម្ចាស់បានត្រឹមយំសោកស្តាយ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នងនិងរបួសមនុស្សម្នាក់ ហេតុការណ៍នេះបានកើត​ឡើងកាលពីវេលាម៉ោង១២:៣០នាទី ថ្ងៃអង្គារ១០កើត ខែអស្សុជ ឆ្នាំកុរឯកស័ក  ព.ស២៥៦៣ ត្រូវនិងថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពងធំ។

   សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះឈ្មោះ ព្រំ គឹមយ៉ុន ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាង​លើ បានត្រូវ(រងរបួសរលាកខ្លួន ខណះពេលដែលភ្លើងកំពុងឆាបឆេះពេញបន្ទុក ។ផ្ទះទំហំ០៦មx០៧មធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្លឹករនាបក្តារ ។

  ខូចខាត:  ឆេះផ្ទះ០១ខ្នងទាំងស្រុងទំហំ០៦មx០៧ម,  -មាសចំនួន១៣ជីក្រវិលផ្លាកទីន០១គូ, -ប្រាក់រៀលចំនួន១០០០០០០០ ៛ (ដប់លានរៀល) ,ចិញ្ចៀន០២វង់  , អង្ករចំនួន០២បេស្មើ៥០គីឡូក្រាម , -ទូរស័ព្ទចំនួន ០៣គ្រឿង , -សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។ មូលហេតុ:ឆ្លងចរន្តអគ្គិសនី ។

   សមត្ថកិច្ចបានអោយដឹងថាប្រតិបិត្តការនេះ ដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំរថយន្តអគ្គិភ័យបានចេញអន្តរាគមន៍សរុបចំនួន០៤គ្រឿង -រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន០៣គ្រឿងប្រេីប្រាស់ទឹកពីររថយន្តស្មើរនិង៨ម៉ែត្រគូប។

-រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយចំនួន០១គ្រឿងមិនបានប្រើប្រាស់ទឹកទេ ករណីឆេះនេះមិនបង្ករឲ្យឆេះរាលដាលបន្តទៅផ្ទះអ្នកជិតខាងឡើយ ៕​ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print