​ជនភៀសខ្លួន​ជាង​១​លាន​នាក់​ឆ្លងកាត់​ទៅ​កាន់​អឺរ៉ុប​តាម​ផ្លូវ​សមុទ្រ​

ចែករំលែក៖

​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ​ UNHCR​ បាន​ប្រកាស​ថា​ ជនភៀសខ្លួន​ប្រមាណ​ជាង​១​លាន​នាក់​បាន​ចូល​ទៅ​កាន់​ទឹកដី​ប្រទេស​សហគមន៍​អឺរ៉ុប​តាម​រយៈ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សមុទ្រ​ ចាប់តាំងពី​ពេល​ចាប់ផ្តើម​ឆ្នាំ​២០១៥​រហូត​ម​ដល់​ពេល​នេះ​ ។​

migrant (1)

​ប្រភព​បាន​បន្ត​ថា​ ជាង​៨០​ភាគរយ​ក្នុង​ចំណោម​ជនភៀសខ្លួន​ ១.០០០.៥៧៣​នាក់​បាន​មក​ដល់​ប្រទេស​ក្រិ​ក​ ហើយ​ដែល​ច្រើន​ជាងគេ​នោះ​ គឺ​ជនភៀសខ្លួន​ទាំងនោះ​បាន​មក​កាន់​ដែន​កោះ​ Lesbos​ ។​

​ជនភៀសខ្លួន​ប្រមាណ​៨៤៤.០០០​នាក់​ផ្សេង​ទៀត​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ក្រិ​កតាម​រយៈ​ប្រទេស​ទួ​រ​គី​ដែល​នៅ​ជិតខាង​គ្នា​ ។​ រីឯ​ជនភៀសខ្លួន​ដទៃ​ផ្សេង​ទៀត​ប្រមាណ​១៥០.០០០​នាក់​នោះ​បាន​ឆ្លងកាត់​តាម​ដែនសមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ​ មក​ពី​ប្រទេស​លី​ប៊ី​ដើម្បី​ឆ្ពោះទៅ​កាន់​ប្រទេស​អ៊ី​តា​លី​។​

​វិបត្តិ​ជនភៀសខ្លួន​នៅ​ពេល​នេះ​ហើយ​គឺជា​វិបត្តិ​របស់​ប្រទេស​សហគមន៍​ដែល​មាន​លក្ខណៈ​ធ្ងន់​បំផុត​ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២​បាន​បញ្ចប់​ទៅ​នោះ​ ។​

 

​ចំនួន​ជនភៀសខ្លួន​ដែល​ធ្វើ​ដំណើរ​តាម​ច្រក​សមុទ្រ​គឺ​មានការ​កើនឡើង​យ៉ាង​គំហុក​ចាប់តាំងពី​ឆ្នាំ​២០១៤​ ។​ ក្នុង​ឆ្នាំ​២០១៤​ ជនភៀសខ្លួន​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ដែនសមុទ្រ​មាន​ត្រឹមតែ​២១៦.០០០​នាក់​ប៉ុណ្ណោះ​ ។​

​អង្គការ​ UNHCR​ បាន​បញ្ជាក់​ថា​ ជនភៀសខ្លួន​ប្រមាណ​៤៩​ភាគរយ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ​នោះ​គឺ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ស៊ី​រី​ ខណៈ​ដែល​ជនភៀសខ្លួន​២១​ភាគរយ​ផ្សេង​ទៀត​មក​ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ។​

​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សមុទ្រ​ហើយ​ជួប​គ្រោះថ្នាក់​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ និង​បាត់​ខ្លួន​នោះ​មាន​ប្រមាណ​៣.៧៣៥​នាក់​ នៅ​ពេល​បច្ចុប្បន្ន​នេះ​ ។​

​កាលពី​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៥​ អង្គការ​ជនភៀសខ្លួន​អន្តរជាតិ​(IOM)​ បាន​អះអាង​ថា​ ជនភៀសខ្លួន​ដែល​ឆ្លងកាត់​តាម​ផ្លូវទឹក​ និង​ផ្លូវគោក​គឺ​មាន​ជាង​១.០០៦.០០០​នាក់​ ។​ ជនភៀសខ្លួន​ភាគច្រើន​នៅ​តែ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​ បើ​ទោះបី​ស្ថិត​នៅ​ក្នុង​រដូវរងា​រយ៉ា​ណា​ក៏​ដោយ​ ។​ ការ​លំហូរ​ជនភៀសខ្លួន​ទាំងនេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ក្នុង​សហគមន៍​អឹ​រ៉ុ​ប​ខ្លះ​ដាក់​របង​លួស​ការពារ​នៅ​តាម​ព្រំដែន​មិន​ឲ្យ​មានការ​ឆ្លង​ចូល​នោះ​ឡើយ​ពី​សំណាក់​ជនភៀសខ្លួន​។​

​កាលពី​ស​ប្តា​ហ៍​មុន​នេះ​ សហគមន៍​អឺរ៉ុប​បាន​យល់ព្រម​នៅ​ក្នុង​ការ​បង្កើន​កងកម្លាំង​សន្តិសុខ​ ក៏​ដូច​ភ្នាក់ងារ​ Frontex​ នៅ​តាម​ព្រំដែន​ប្រទេស​ក្រិ​ក​ ដែល​នៅ​ទី​នេះ​ជនភៀសខ្លួន​ភាគច្រើន​មក​កាន់​ទីកន្លែង​នេះ​មុនគេ​ ហើយ​បន្ទាប់​មក​ពួក​គេ​ បន្តដំណើរ​ទៅ​កាន់​សហគមន៍​អឺរ៉ុប​នោះ​ ។​ ឪ​

​ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​អះអាង​ថា​ ខ្លួន​បាន​ទទួលយក​ជនភៀសខ្លួន​ប្រមាណ​ជាង​១​លាន​នាក់​ហើយ​ ជា​ចំនួន​ច្រើន​បំផុត​ជាង​បណ្តា​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​ ៕​

migrant

migrant (2)

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print