អារ៉ាប៊ីសាអ៊ូឌីតបានប្រែ ក្លាយទៅជា ប្រទេសទិញសព្វាវុធច្រើនជាងគេបំផុត នៅលើពិភពលោក ដោយសារតែស្ថាន ភាពនៅតំបន់នោះកំពុងតែតានតឹង តម្រូវការឱ្យមានសព្វាវុធច្រើនសម្រាប់ ទប់ទល់ហេតុការណ៍អាក្រក់ ។ ចំណែក ឥណ្ឌាដែលជាប្រទេសជាប់ចំណាត់ថ្នាក់ ទី១កន្លងមកពីការទិញសព្វាវុធបរទេស ពេលនេះធ្លាក់មកលំដាប់ទី២វិញ ។
សារព័ត៌មានចិនបានផ្សព្វផ្សាយថា ដោយសារតែ ការព្រួយបារម្ភ និងមហិច្ឆតារបស់អ៊ីរ៉ង់ ពីកម្មវិធីសព្វាវុធបានធ្វើឱ្យស្ថានភាព ក្នុងតំបន់មជ្ឈឹមបូព៌ាកាន់តែតានតឹង កើតឡើង។មួយវិញទៀតក្រុមអិស្លាមបង្កើតរដ្ឋក៏បានរីកធំធាត់ធ្វើឲ្យអារ៉ាប៊ីសាអូឌិតត្រូវតែបង្កើតការការពារខ្លួន។ ទាំងនោះហើយជាចំណុច ជំរុញឱ្យអារ៉ាប៊ីសាអ៊ូឌីតឈានមុខឥណ្ឌា ក្លាយជាប្រទេសទិញសព្វាវុធច្រើនជាង គេបំផុតនៅលើពិភពលោក ។
ក្រុមហ៊ុនប្រឹក្សា IHS Jane´s ជា ក្រុមហ៊ុនផ្ដល់ប្រឹក្សាពាណិជ្ជកម្មសព្វាវុធនៅលើពិភពលោកបានបញ្ជាក់ថា ឆ្នាំ ២០១៤ ប្រាក់ចំណាយប្រទេសអារ៉ាប៊ីសា អ៊ូឌីតទៅលើការទិញសព្វាវុធកើនឡើង រហូតដល់៥៤ភាគរយ ស្មើ៦,៥ពាន់លាន ដុល្លារអាមេរិក ចំណែកឥណ្ឌាប្រាក់ ចំណាយសម្រាប់ទិញសព្វាវុធមានតម្លៃ តែ៥,៨ពាន់លានដុល្លារប៉ុណ្ណោះ ។ ក្រុម ហ៊ុនប្រឹក្សានេះព្យាករណ៍ថា ពឹងផ្អែកទៅលើ សព្វាវុធប្រគល់ជូនតាមគម្រោង ការ ទិញសព្វាវុធរបស់អារ៉ាប៊ីសាអ៊ូឌីតនៅ ឆ្នាំ២០១៥ នឹងកើន៥២ភាគរយ ស្មើ៩,៨ ពាន់លានដុល្លារ ។
សកម្មភាពខាងលើមិនធ្លាប់កើត មានឡើយសម្រាប់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។ សកម្មភាពខាងលើបានបង្ហាញ យ៉ាងច្បាស់ពីវិវាទកើតឡើងនៅតំបន់មជ្ឈិមបូព៌ា។ អារ៉ាប៊ីសាអ៊ូឌីតជាប្រទេស សម្បូរប្រេងកាតបំផុត មានលទ្ធភាព គ្រប់គ្រាន់សម្រាប់បំពាក់សព្វាវុធ ទំនើបៗការពារដែនអធិបតេយ្យរបស់ ខ្លួនគេចផុតរាល់ការគំរាមកំហែង។
លោកដាវីដ ខត្រីដ មកពីមជ្ឈមណ្ឌល ស្រាវជ្រាវនយោបាយសន្ដិភាពពិភពលោកបានបញ្ជាក់ថា ដោយព្រួយបារម្ភ ពីការផ្លាស់ប្ដូរទម្រង់នយោបាយ ភូមិ សាស្ដ្រនៅតំបន់មជ្ឈិមបូព៌ា អារ៉ាប៊ីសា អ៊ូឌីតបានសម្រេចពង្រីកឃ្លាំងអាវុធ របស់ខ្លួន ។ ក្នុងពេលជាមួយគ្នានេះ អាមេរិកក៏បានស្នើដល់អារ៉ាប៊ីសាអ៊ូឌីត ចូលរួមក្នុងការវាយប្រហារទៅលើក្រុម អ៊ិ់ស្លាមបង្កើតរដ្ឋផងដែរ ។ កន្លងមក ប្រទេសនេះក៏បានបញ្ជូនយន្ដហោះ ចម្បាំង F-16 ទៅវាយប្រហារលើគោល ដៅសំខាន់ៗរបស់ក្រុមIS នៅក្នុងប្រទេស អ៊ីរ៉ាក់ ជាការបើកផ្លូវឱ្យកម្លាំងទាហាន អ៊ីរ៉ាក់វាយលុកដំណ្តើមទីតាំងទាំងឡាយ មកគ្រប់គ្រងវិញ ។
តាមការប្រកាសរបស់លោក ខត្រីដ បញ្ជាក់ថា អាមេរិកជាអ្នកទទួលផល ប្រយោជន៍ច្រើនជាងគេបំផុតនៅក្នុងទី ផ្សារសព្វាវុធតំបន់មជ្ឈិមបូព៌ាដោយ សារតំបន់មានវិវាទ ។ អាមេរិកបាន លក់សព្វាវុធដែលមានតម្លៃរហូតដល់ ៨,៤ពាន់លានដុល្លារដល់តំបន់ជម្ឈិម បូព៌ាក្នុងឆ្នាំ២០១៤ ខ្ពស់ជាងកាលពីឆ្នាំ ២០១៣ ដែលមានតែ៦ពាន់លានដុល្លារ ប៉ុណ្ណោះ ។ អារ៉ាប៊ីសាអ៊ូឌីត និងប្រទេស អារ៉ាប់រួម កាលពីឆ្នាំ២០១៤បានទិញ សព្វាវុធសរុប៨,៧ពាន់លានដុល្លារ លើសការលក់ទៅឱ្យប្រទេសនៅអឺរ៉ុប ខាងលិចទៅទៀត ។
លោកខត្រីដ បញ្ជាក់ទៀតថា ការទិញ សព្វាវុធជាយុទ្ធសាស្ដ្រមួយដើម្បីឱ្យ បុគ្គលមួយចំនួនក្នុងជួររដ្ឋាភិបាលរបស់ អារ៉ាប៊ីសាអ៊ូឌីតរំលឹកអាមេរិកថា ប្រទេស នេះជាសម្ពន្ធមិត្ដដ៏សំខាន់របស់អាមេរិក និងជាប្រទេសដែលមានសារប្រយោជន៍ បំផុតក្នុងតំបន់ជម្លោះ ។ តាមរបាយ ការណ៍របស់ក្រុមប្រឹក្សាដដែល ក្រុមហ៊ុនបូអ៊ីង ក្រុមហ៊ុនឡុកខេតម៉ាទីន ក្រុមហ៊ុន Raytheon ជាក្រុមហ៊ុននាំចេញសព្វាវុធខ្លាំងជាងគេបំផុតក្នុងឆ្នាំ ២០១៤ ។
អារ៉ាប៊ីសាអ៊ូឌីតក៏បានបង្ហាញការ ព្រួយបារម្ភនៃការក្រោកឈរឡើងពង្រីកទឹកដីរបស់ក្រុមអ៊ិកស្លាមបង្កើតរដ្ឋ ទាំងនោះហើយបានជំរុញឱ្យប្រទេសនេះបង្កើន កិច្ចសហប្រតិបត្ដិការជាមួយអាមេរិក។ កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ក៏ជាមូល ហេតុដែលអារ៉ាប៊ីសាអ៊ូឌីតត្រូវតែពង្រឹង ការការពារខ្លួនឱ្យបានខ្លាំងក្លាបំផុត ។
សម្រាប់ទីផ្សារសព្វាវុធនៅលើពិភព លោកទាំងមូលក្នុងឆ្នាំ២០១៤កើនឡើង ឆ្នាំទី៦បន្ដបន្ទាប់ ។ ការនាំចេញសព្វា វុធលើពិភពលោកកើនឡើងពី៥៦ពាន់ លានដុល្លារដល់៦៤,៤ពាន់លានដុល្លារ។ ក្នុងពេលនេះអាមេរិកនៅតែជាប្រទេស លក់សព្វាវុធច្រើនជាងគេបំផុតដោយ ការលក់ចេញកើនឡើងដល់ទៅ១៩ភាគ រយ ចំណែករុស្ស៊ីឈរលំដាប់ទី២ មាន៩ ភាគរយ ។ ក្រៅពីនេះ ប្រទេសបារាំង អង់គ្លេស អ៊ីតាលី អ៊ីស្រាអែល អេស្ប៉ាញ ចិន កាណាដា ក៏ជាប្រទេសទទួលបាន ផលចំណេញយ៉ាងច្រើនក្នុងការលក់សព្វា វុធរបស់ខ្លួន ។
ក្រុមហ៊ុនផលិតសព្វាវុធនៅលើ ពិភពលោកកំពុងត្រូវប៉ាន់យ៉ាងខ្លាំងដោយសារតែស្ថានភាពនយោបាយនៅ លើពិភពលោកជួបនូវបញ្ហាស្មុគ្រស្មាញ និងអំពើហិង្សា វិវាទដែនអធិបតេយ្យ កាន់តែកើនឡើងខ្ពស់ពីមួយថ្ងៃទៅ មួយថ្ងៃ ។
វិវាទនៅតំបន់អាស៊ីិុប៉ាស៊ីហ្វិកក៏ជា កត្ដាជំរុញឱ្យប្រទេសក្នុងតំបន់ត្រូវចំណាយប្រាក់យ៉ាងច្រើនទិញសព្វាវុធ សម្រាប់ការពារដែនអធិបតេយ្យរបស់ ខ្លួន ក្នុងនោះមានប្រទេសវៀតណាមជា ដើម ។ ចំណែកប្រទេសឥណ្ឌាដែលជាប់ ចំណាត់ថ្នាក់ប្រទេសទិញសព្វាវុធច្រើន ជាងគេក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៣ ដោយសារតែប្រទេសសត្រូវឥណ្ឌាដូច ជាប៉ាគីស្ថាននិងចិនបានបង្កើនសកម្ម ភាពទិញអាវុធទំនើបៗដែលអាចបំពាក់ ក្បាលគ្រាប់បរមាណូ ។ មួយវិញទៀត ឥណ្ឌា និងប៉ាគីស្ថាន ចិន សុទ្ធសឹងតែ មានជម្លោះតាមបណ្ដោយព្រំដែនមិន ទាន់ដោះស្រាយកំណត់ព្រំដែនជាក់លាក់ នៅឡើយ ។ វិវាទទាំងនោះបានបង្កឱ្យ ទាហានព្រំដែនប្រទេសទាំងពីរប៉ះទង្គិច គ្នាជាច្រើនលើកក្នុងមួយឆ្នាំ ។
អ្នកវិភាគមួយចំនួនក៏បានលើកឡើង ដោយថ្កោលទោសទៅលើអាមេរិកប្រទេសមហាអំណាចមួយចំនួនទៀតជា អ្នកបង្កឱ្យមានអសន្ដិសុខនៅតំបន់មួយ ចំនួនដើម្បីសម្រេចគោលដៅក្នុងការ លក់សព្វាវុធរបស់ខ្លួន ។នៅពេលនេះ គោលនយោបាយលក់សព្វាវុធរបស់ អាមេរិកទទួលបានជោគជ័យ ពេលដែល ប្រទេសតំបន់មជ្ឈិមបូព៌ាទិញសព្វាវុធ ច្រើនជាងគេបំផុត ។ ទាំងនោះ ដោយ សារតែមានក្រុមអ៊ិបស្លាមបង្កើតរដ្ឋអុក ឡុកគំរាមកំហែងប្រទេសជាច្រើន ។ ចំណុចទាំងនោះទើបក្រុមប្រទេសអាមេ រិកចាត់ទុកថា ក្រុមអ៊ិកស្លាមបង្កើតរដ្ឋជា កម្លាំងសម្ងាត់អាមេរិកសម្រាប់អុកឡុកធ្វើឱ្យទីផ្សារសព្វាវុធអាមេរិកដែលជា ប្រភពចំណូលសំខាន់កាន់តែមានរីកចម្រើន ៕