ស្គាល់គ្នា​តាម​ទួ​រ​ស័ព្ទ​ ល្បួង​នាង​ឱ្យមក​ខេត្តក្រចេះ ​រួច​នាំ​គ្នា​ទៅ​រួមរស់​ខុសច្បាប់​នៅ​ស្រុក​កែវ​សីមា​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​

ចែករំលែក៖

​ខេត្តក្រចេះ​៖​ ក្រោយ​ពី​ស្គាល់​ និង​ស្រលាញ់​គ្នា​តាម​ទួ​រ​ស័ព្ទ​ ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ រស់នៅ​ក្រុងភ្នំពេញ ​និង​ជា​សិស្សសាលា​ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​ល្បួង​នាង​ឱ្យមក​ខេត្តក្រចេះ​ និង​បាន​នាំ​គ្នា​ទៅ​រស់នៅ​ដោយ​ខុសច្បាប់​នៅ​ស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី​ តែ​ត្រូវ​បាន​នគរបាល​ខេត្តក្រចេះ​ សហ​ការណ៍​ជាមួយ​នគរបាល​ខេត្ត​មណ្ឌល​គិ​រិ​ ស្រាវជ្រាវ​និង​ចាប់​ឃាត់ខ្លួន​ ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង​។​

Untitled-1

​ក្រោយ​ពី​មានការ​ចាប់​ឃាត់ខ្លួន​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​នគរបាល​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ចំណែក​ជនសង្ស័យ​ ត្រូវ​បាន​នគរបាល​ខេត្តក្រចេះ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តក្រចេះ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ខែធ្នូ​នេះ​។​

​ជនសង្ស័យ​ដែល​រង​ការ​ចោទប្រកាន់​ម្នាក់​នេះ​ឈ្មោះ​ឃឹម ​តុលា ​អាយុ​២១​ឆ្នាំ​ រស់នៅ​ក្នុង​សង្កាត់​អូរ​ឬ​ស្សី​ ក្រុង​ក្រចេះ​ ហើយ​ត្រូវ​បាន​នគរបាល​ខេត្តក្រចេះ​ សហការ​ជាមួយ​នគរបាល​ខេត្តមណ្ឌលគិរី​ចាប់​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២៨​ ខែធ្នូ ​ខ​ណៈដែល​ជន​នេះ​បាន​នាំ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៤​ឆ្នាំ​មាន​ទី​មាន​ទីលំនៅ​ក្រុង​ភ្នំពេញ និង​បាន​ស្រឡាញ់​នាង​ទាំង​មិន​ទាន់​គ្រប់​អាយុ​ទៅ​ពួន​សម្ងំ​រស់នៅ​ជាមួយ​គ្នា​នៅ​ស្រុក​កែវ​សីមា​ ខេត្ត​មណ្ឌល​គី​រី​បាន​មួយ​រយៈ​ពេល​។​

​ស្នងការ​រង​កណ្តាល​ប្រឆាំង​បទល្មើស​លោក​វរៈសេនីយ៍ឯក​ គង់​ វណ្ណា​រឹ​ទ្ឋ​ បាន​ឲ្យ​ដឹង​ថា ​ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​និង​មានការ​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​មួយ​ខែ​រួច​មក ​ក៏​ឈាន​ទៅ​ដល់​ការ​ចាប់​ឃាត់ខ្លួន ​ខណៈ​ជន​នេះ​បាន​ជម្លៀស​ខ្លួន​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ពួន​សម្ងំ​រស់នៅ​ជាមួយ​គ្នា​ក្នុងស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី ​។​

​លោកស្នងការ​ង​បាន​បន្ត​ថា​ជនសង្ស័យ​ និង​ក្មេង​ស្រី​រង​គ្រោះ​ បាន​ស្គាល់គ្នា​តាម​ទូរស័ព្ទ​កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៥ ​ហើយ​ជន​នេះ​បាន​ល្បួង​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៤​ឆ្នាំ​ជា​សិស្ស​រស់នៅ​ទីក្រុង​ភ្នំពេញ​ឲ្យ​មក​ខេត្តក្រចេះ​។​ លោក​ថា​ បន្ទាប់​ពី​មានការ​បាត់​ខ្លួន​របស់​ក្មេង​ស្រី​រង​គ្រោះ​រួច​មក ​ម្តាយ​របស់​នាង​បាន​ដាក់​ពាក្យបណ្តឹង​មក​នគរបាល​ហើយ​នគរបាល​ក៏​ស្រាវជ្រាវ​តែ​ម្តង​ ។​

​លោក​ស្ន​ការ​រង​បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ឃើញ​ថា ​ការ​បាត់​ខ្លួន​របស់​ក្មេង​ស្រី​ គឺ​បាន​មក​ពួន​សម្ងំ​រស់នៅ​ជាមួយ​ជន​នេះ​នៅ​ខេត្តក្រចេះ​ ​ហើយ​បន្ទាប់​ពី​ដឹង​ថា ​រឿង​នេះ​ត្រូវ​បែកធ្លាយ​ ជន​នេះ​ក៏​បាន​នាំ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ពួន​សម្ងំ​រស់នៅ​ជាមួយ​គ្នា​នៅ​ស្រុក​កែវ​សីមា​ខេត្ត​មណ្ឌល​គី​រី ​តែ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​តាម​ស្រាវជ្រាវ​ និង​ចាប់​ឃាត់ខ្លួន​បាន​តែ​ម្តង​ ៕

...

ដោយ៖ ​កោះ​ទ្រុង​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print