ខេត្ដព្រះសីហនុ៖ ករណីឃាតកម្ម ប៉ងសម្លាប់ផ្ដាច់ពូជមួយគ្រួសារបណ្ដាល ឱ្យសមាជិកក្នុងគ្រួសារ៧នាក់រងរបួស ធ្ងន់និងស្រាលនោះរហូតមកដល់ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ បានស្លាប់២នាក់ ហើយក្រោយពីបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតក្នុងរាជ ធានីភ្នំពេញ ។ នេះបើយោងតាមប្ដីស្ដ្រី រងគ្រោះបានប្រាប់ឱ្យដឹងតាមទូរស័ព្ទ ។
ជនរងគ្រោះរងគ្រោះដែលស្លាប់ឈ្មោះ អ៊ុំ ផាន់ណា អាយុ៣១ឆ្នាំ ត្រូវបានក្រុម គ្រួសារនាំយកសពទៅលំនៅឋានវិញ ។ ចំណែកកូនស្រីម្នាក់ដែលរបួសធ្ងន់ហើយ ដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ពានោះឥឡូវនេះក៏បានបាត់បង់ ជីវិតដែរ ។
គួររំលឹកថា កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ មាន ករណីប៉ុនប៉ងសម្លាប់ផ្ដាច់ពូជសមាជិកមួយគ្រួសារនៅក្នុងក្រុមទី២១ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ បណ្ដាលឱ្យសមាជិកក្នុងគ្រួសារ៧នាក់រងរបួសធ្ងន់និងស្រាល ។
នៅក្នុងអំពើប៉ុនប៉ងសម្លាប់ដ៏ឃោ ឃៅនេះក្រោយកើតហេតុលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្ដព្រះសីហនុ បានសន្និដ្ឋានថា ករណីខាងលើនេះអាច ជារឿងគំនុំច្រើនជាងអំពើប្លន់ពីព្រោះ គ្រួសារជនរងគ្រោះជាគ្រួសារមួយក្រីក្រ ។
ដោយឡែកនាយប៉ុស្ដិ៍រដ្ឋបាលសង្កាត់ លេខ១ លោក ប្រាក់ សុធា ក៏បានឱ្យដឹង ដែរថា នៅយប់កើតហេតុប្ដីស្ដ្រីរងគ្រោះ ដែលស្លាប់នៅក្នុងមន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀតខាងលើបានចុះទូកចេញទៅ នេសាទនៅឯកលំហសមុទ្រ ។ ជនរង គ្រោះដែលរងរបួសធ្ងន់និងស្រាលនៅក្នុង អំពើប៉ុនប៉ងសម្លាប់ផ្ដាច់ពូជនេះទី១- ឈ្មោះ តូច សំអុន ភេទស្រី អាយុ៦៧ឆ្នាំ (មានជំងឺខ្វិន), ទី២-ឈ្មោះ អ៊ុំ ផាន់ណា ភេទស្រី អាយុ៣១ឆ្នាំ(ស្លាប់នៅមន្ទីរ មិត្ដភាពខ្មែរ-សូវៀត) ជាកូនបង្កើត របស់ស្ដ្រីឈ្មោះ តូច សំអុន, ទី៣- ឈ្មោះ គង់ ផាន់ណារីន ភេទស្រី អាយុ១៣ឆ្នាំ, (ស្លាប់នៅក្នុងមន្ទីរពេទ្យគន្ធបុប្ពារាជ ធានីភ្នំពេញ), ទី៤-ឈ្មោះ គង់ ផាន់ណារី ភេទស្រី អាយុ ១០ឆ្នាំ, ទី៥-ឈ្មោះ គង់ ផាន់ណាសុន ភេទ ប្រុស* អាយុ៦ឆ្នាំ, ទី៦ -ឈ្មោះ គង់ សារ៉ាន ហៅស៊ីយ៉ាន ភេទ ប្រុស អាយុ៤ឆ្នាំ និង ទី៧-ឈ្មោះ គង់ សូនីតា ភេទស្រី អាយុ២ឆ្នាំ ទាំង៥នាក់ នេះជាកូនបង្កើតរបស់ស្ដ្រីរងគ្រោះឈ្មោះ អ៊ុំ ផាន់ណា ។
បើតាមការបំភ្លឺពីក្មេងស្រីរងគ្រោះ ឈ្មោះ គង់ ផាន់ណាសុន បានប្រាប់សមត្ថ កិច្ចថា ជនដៃដល់មានតែម្នាក់ឯងទេ ហើយនាងមើលមុខមិនឃើញទេ ព្រោះ ជនដៃដល់បិទមុខនិងមានពូថៅមួយក្នុងដៃបានកាប់យាយនិងម្ដាយរបស់នាងមុន។ ក្មេងស្រីរងគ្រោះរូបនេះបានបន្ដថា ជនដៃ ដល់ក៏បានកាប់នាងមួយពូថៅផងដែរតែមិនត្រូវហើយនាងព្យាយាមលូនរត់ចេញ មកក្រៅផ្ទះរួចស្រែកឱ្យអ្នកជិតខាងជួយ ធ្វើឱ្យជនដៃដល់ភ័យក៏រត់ចេញបាត់ទៅ ។
ដោយឡែកលោក គង់ ភារម្យ អាយុ ៣១ឆ្នាំ ជាកម្មករនេសាទនិងជាប្ដីស្ដ្រីរង គ្រោះដែលស្លាប់ឈ្មោះ អ៊ុំ ផាន់ណា បាន ប្រាប់នគរវត្ដឱ្យដឹងថា ក្នុងគ្រួសាររបស់ គាត់ពុំដែលមានទំនាស់ជាមួយនឹងអ្នក ជិតខាងណានោះទេ ។ ក៏ប៉ុន្ដែកន្លងទៅ មានមនុស្សមកគំរាមបោះពាក្យប្ដឹងក្រុម គ្រួសារគាត់ថាបានសាងសង់ផ្ទះនៅលើដីរបស់គេ ។
លោក កុល ផាលី ស្នងការរងនគរ បាលខេត្ដព្រះសីហនុទទួលបន្ទុកព្រហ្ម ទណ្ឌបានប្រាប់ឱ្យដឹងថា រហូតមកដល់ថ្ងៃ ទី៣០ ខែធ្នូ សមត្ថកិច្ចនៅពុំទាន់កំណត់ មុខសញ្ញាជនដៃដល់នៅឡើយទេ តែ ករណីប៉ុនប៉ងសម្លាប់មួយគ្រួសារខាង លើនេះសមត្ថកិច្ចបាននិងកំពុងស្រាវ ជ្រាវយ៉ាងល្អិតល្អន់ដើម្បីចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់ ៕
ដោយ៖ ឆ្លាមសមុទ្រ