ល្បែង​កន្ទុយលេខ​កំពុង​តែ​រីក​រាលដាល​លក់​ដូច​ផ្សារ​ត្រី​មេ​ប៉ុស្ដិ៍​មិន​អើពើ​បង្ក្រាប

ចែករំលែក៖

​ខេត្តកំពង់ធំ​៖​ ល្បែងស៊ីសង​បៀរ​ អាប៉ោង​ និង​កន្ទុយលេខ​ កំពុង​តែ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​ដូច​ផ្សារ​ត្រី​ បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ថា​ ស្ថានភាព​នេះ​អាច​នឹង​ជា​មូលហេតុ​ ដែល​នាំ​ឱ្យ​មានការ​ទាស់ទែង​គ្រួសារ​ និង​ចោរលួច​ចោរប្លន់​។​

12435689_1672563183028645_1453360814_n

​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ សកម្មភាព​លក់​កន្ទុយលេខ​ ត្រូវ​បាន​ចែ​ម៉ៅ​ ដើរ​លក់​តាម​ហាង​គុយទាវ​ ហាង​កាហ្វេ​ និង​ភោជនីយដ្ឋាន​ ក្នុង​បរិវេណ​ភូមិ​ខោស​ នៃ​ផ្សារ​ទំ​រីង​យ៉ាង​រំភើយ​ ទោះជា​សមត្ថកិច្ច​នៅ​អង្គុយ​ចំ​ពីមុខ​ក្តី​ ក៏​មេ​ឆ្នោត​ដ៏​ល្បី​នេះ​ តែ​ហាក់ដូចជា​ពុំ​មានការ​ភ្ញាក់ផ្អើល​ ឬ​មាន​ប្រតិកម្ម​បន្តិច​ឡើយ​ពី​សមត្ថកិច្ច​មូលដ្ឋាន​ មិនតែប៉ុណ្ណោះ​មេ​ឆ្នោត​បាន​បើក​លក់​ដូច​ទំនិញ​។​ សកម្មភាព​នេះ​ បាន​ធ្វើ​ឲ្យ​មហាជន​ មានការ​សង្ស័យ​ថា​ ប្រហែលជា​ត្រូវរ៉ូវ​គ្នា​អស់ហើយ​ បានជា​អាច​លក់​បាន​ដោយ​រលូន​ និង​ពុំ​មានការ​ខ្លាចញញើត​ពី​ច្បាប់​ឡើយ​ ខណៈ​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ កំពុង​តែ​ពង្រឹង​ និង​រឹត​បន្តឹង​មិន​ ឲ្យ​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​តាម​មូលដ្ឋាន​។​

​ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា​ មេ​ឆ្នោត​ដ៏​ល្បី​ចំនួន​៣​នាក់​កំពុង​តែ​យក​ ឃុំ​ទំ​រីង​ធ្វើ​ជាទី​តាំង​ចាក់​កន្ទុយលេខ​ គឺ​ទី​១.​ ចែ​ម៉ៅ​,​ ទី​២.​ ចាន់​ ធឿ​ន​ និង​ទី​៣.​ តា​នំ​ប៉ាវ​ ដែល​បុគ្គល​ទាំង​៣​នាក់​នេះ​ជា​អ្នកលក់​កន្ទុយ​ លេខ​ដ៏​សកម្ម​តែ​ពុំ​ត្រូវ​បាន​បង្ក្រាប​នោះ​ឡើយ​។​

​ករណី​នេះ​ ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​សំណូមពរ​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ និង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ ក៏​ដូច​ជា​អធិការដ្ឋាន​នគរបាល​ស្រុក​សណ្ដាន់​ ឲ្យ​ជួយ​ទប់ស្កាត់​នូវ​ល្បែងស៊ីសង​ ដែល​កំពុង​តែ​ពង្វក់ស្មារតី​ប្រជាពលរដ្ឋ​ នៅ​ក្នុងភូមិ​សាស្ដ្រ​ឃុំ​ទំ​រីង​ ស្រុក​សណ្ដាន់​ នេះ​ផង​៕​

...

ដោយ៖ ប៊ុ​ន​ រិ​ទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print