វីវរហើយ ! បណ្តឹងមួយទៀតប្តឹង រហ័នាម”ទ្រុងមាន់មេរ័ត្ន”​ ខណៈកំពុងជាប់ព​ន្ធនាគា​រ

ចែករំលែក៖

ខេត្ត កណ្តាល៖កាន់តែវែងឆ្ងាយហើយ រហ័សនាម ទ្រុងមាន់មេរ័ត្ន”​ ខណៈកំពុងជាប់ព​ន្ធនាគា​រ កំពុងរងបណ្តឹងមួយទៀត ប្តឹងពីបទ “គំរាមកំហែងថានឹងសម្លាប់”។

បើយោងតាមពាក្យបណ្តឹងរបស់ឈ្មោះយ៉ុន បូរី ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បានរៀបរាប់អោយដឹងនៅថ្ងៃទី០៩ តុលានេះថា នាងខ្ញុំសូមជំរាបជូនលោកព្រះរាជអាជ្ញា មេត្តាជ្រាបថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ នាងខ្ញុំត្រឡប់មកពីផ្សារវិញ ក៏ឃើញឈ្មោះ កែ ស៊េរីរត្ន័ មានកាន់កាំបិត(ចុងស្រួច សផ្កាវ) កាន់មកដេញចាក់ប្តីរបស់នាងខ្ញុំពេញបរិវេណផ្ទះ ពេលនោះនាងខ្ញុំមានការភិតភ័យយ៉ាងខ្លាំងក៏ស្រែកទៅឈ្មោះ កែ សេរីរត្ន័ ថាហេតុអ្វីបានជាបងឯងយកកាំបិតមកដេញចាក់ប្ដីខ្ញុំអញ្ចឹង ស្រាប់តែឈ្មោះ កែវ សេរីរត្ន័ ស្ទុះមកបើកកែបម៉ូតូរួចនិយាយថាអញនឹងយកគ្រាប់បែកមកបោកសម្លាប់ពួកវែងចោលទាំងអស់គ្នា។ ភ្លាមនោះគាត់ក៏បានអញយកគ្រាប់បែកមកបោកលើតុអោយងាប់ទាំងអស់គ្នា រួចក៏បានវាយជញ្ជាំង និងយកដប់ថ្ម មួកសុវត្ថិភាពមកគប់លើប្ដីរបស់នាងខ្ញុំក្រោយមកនាងខ្ញុំបានបើកទូរស័ព្ទបម្រុងតេហៅបងប្អូនអោយមកជួយ ស្រាប់តែឈ្មោះ កែវ សំរ៉ែរភ្នំ នោះគម្រាមថាហ៊ានតែដែងថតអញ អញនឹងចាក់សម្លាប់ដែងចោលហ្មង។ រួចស្រែកថាអញនឹងសម្លាប់កូនពួកហែងចោលពីរនាក់ទៀត ប្រពន្ធបែកក៏អញធ្លាប់ចុយរួចដែរ។

ទង្វើរបស់ឈ្មោះ កែវ សេរីរត្ន័ ខាងលើនេះស្តែងចេញនូវចេតនាសម្លាប់នាងខ្ញុំរួមទាំងក្រុមគ្រួសារ ធ្វើអោយរូបនាងខ្ញុំនិងក្រុមគ្រួសារមានការភិតភ័យយ៉ាងខ្លាំង ។

លោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាលបានថ្លែងប្រាប់នៅថ្ងៃទី០៩ តុលានេះថា សំណុំរឿងនេះនៅលោកស្រី ឈួន សុធា ព្រះរាជអាជ្ញាររង កំពុងចំណាត់ការហើយ។

គួររំលឹកថា កាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា ឈ្មោះកែវ សេរីរ័ត្ន ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវលោក ងួន វុទ្ធី អនុប្រធាននិងជាចៅក្រមស៊េីបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន​ ។

សូមបញ្ជាក់ថា​ ករណីប៉ុនប៉ងប្រើហិង្សាដោយចេតនា និងគំរាមសម្លាប់នៅស្រុកកោះធំ ជនសង្ស័យនិងជនរងគ្រោះធ្លាប់ជាមិត្តភក្តិនៅផ្ទះជាមួយគ្នា ដោយកាលពីថ្ងៃទី២០ ខែកញ្ញា កន្លងទៅ​ ជនសង្ស័យ​ បាននកម្មង់ទិញសាច់គោរបស់ជនរងគ្រោះ តែជនរងគ្រោះពុំទទួលទេដោយសារតែជនសង្ស័យធ្លាប់ជំពាក់ប្រាក់ខ្លួនពុំទាន់សងអស់នៅឡើយ ។

ស្រាប់តែជនសង្ស័យខឹងទាញកាំបិតដេញកាប់ជនរងគ្រោះ និងគំរាមសម្លាប់ប្រពន្ធជនរងគ្រោះបន្ថែមទៀត។

ហេតុការណ៍នេះ​ បានកើតឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១៖៣០នាទី នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ទ្រី សារ៉ន ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរលក់ដូរ ។

ជនសង្ស័យឈ្មោះ កែវ សេរីរ័ត្ន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗ ភូមិប្រធាតុ(ក) ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ ចិញ្ចឹមមាន់ ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចដែល​ទទួលបាន បញ្ជាក់​ថា​ រយៈកាលកន្លងមកជនរងគ្រោះ ទ្រី សារ៉ន និងជនសង្ស័យ កែវ សេរីរ័ត្ន គឺជាមិត្តភក្ដិជិតស្និតនិងគ្នា ធ្លាប់ស្នាក់នៅផ្ទះជាមួយគ្នាទៀតផង តែពុំដែលមានទំនាស់អ្វីនិងគ្នាទេ ។

លុះនៅថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណជា១១៖១០នាទី ជនសង្ស័យ កែវ សេរីរ័ត្ន បានជិះម៉ូតូចូលមកដល់ក្នុងផ្ទះ ទ្រី សារ៉ន រួចបានកម្មង់ទិញសាច់គោរបស់ជនរងគ្រោះ តែជនរងគ្រោះពុំទទួលទេដោយសារតែឈ្មោះ កែវ សេរីរ័ត្ន ធ្លាប់ ជំពាក់ប្រាក់ខ្លួនពុំទាន់សងអស់នៅឡើយ ហើយ ពួកគេក៏បានទាក់ពាក្យសម្ដីគ្នា ទៅវិញទៅមក ។

រួចជនសង្ស័យ បានរត់ទៅយកកាំបិតចុងស្រួចនៅលើគ្រែក្បែរម៉ូតូរបស់ខ្លួន មកដេញចាក់ឈ្មោះ ទ្រី សារ៉ន តែពុំត្រូវ រួចបានយកដុំថ្ម និងមួកសុវត្ថិភាពគប់ទៅលើជនរងគ្រោះត្រូវចំដៃ បន្ទាប់មកជនរងគ្រោះ បានទូរស័ព្ទប្រាប់ប្រពន្ធឈ្មោះ យ៉ុន បូរី ពីរឿងហេតុនេះ ។

បន្តិចក្រោយមកប្រពន្ធរបស់ជនរងគ្រោះ បានមកដល់ រួមជាមួយអ្នកជិតខាងជាច្រើននាក់ចូលមកឃាត់ តែជនសង្ស័យពុំស្ដាប់ឡើយ ហើយជនសង្ស័យរូបនេះ បានជិះម៉ូតូទៅឈប់មុខផ្ទះ ហើយបានស្រែកគំរាមសម្លាប់ប្រពន្ធជនរងគ្រោះទៀត បើសិនណាហ៊ានយកទូរស័ព្ទថតរូបខ្លួន រួចហើយជនសង្ស័យបានយកដុំប៊ូល(ដែក) ចេញពីកែបម៉ូតូរុំជាមួយក្រម៉ាពោះគោ បោកទៅលើតុ និងជញ្ជាំងផ្ទះជនរងគ្រោះ បណ្ដាលអោយធ្លាក់បែកជញ្ជីងថ្លឹងសាច់គោ ចំនួន១លេីកហើយបានស្រែកគំរាមថាជាគ្រាប់បែក និងបានគំរាមថានឹងសម្លាប់ប្រពន្ធ កូន ជនរងគ្រោះចោល រួចក៏បានជិះម៉ូតូចេញទៅតែម្ដង ។

បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកស្ដី អោយជួយអន្តរាគមន៍ ។ ក្រោយពីទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍ បានសហការជាមួយជំនាញស្រុក ចុះធ្វេីការស្រាវជ្រាវរហូតបាននាំខ្លួនជនសង្ស័យ កែវ សេរីរ័ត្ន បាននៅព្រឹកថ្ងៃទី២២ ខែកញ្ញា​ ៕

...

ដោយ៖ ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print