កីឡាករ​ អ៊ុ​ង​ វី​រៈ​ និង​វៀត​ ប៊ុ​ន​ឌឿ​ន​ ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​

ចែករំលែក៖

​ភ្នំពេញ​៖​ កីឡាករ​ អ៊ុ​ង​ វី​រៈ​ មក​ពី​ក្លិប​ កងពលតូច​ទ័ព​ឆត្រយោង​លេខ​៩១១​ត្រូវ​ បាន​គណៈកម្មការ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជា​ មួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ Yorth​ Dachha​ ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម​ខណៈ​ដែល​កីឡាករ​ វៀត​ ប៊ុ​ន​ឌឿ​ន​ មក​ពី​សមាគម​ កីឡាប្រដាល់​ក្រសួងការពារជាតិ​ត្រូវ​ជួប​ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ Yorth​ Sanan​ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​៣​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ ។​

​ជំនួប​ប្រកួត​រវាង​កីឡាករ​ អ៊ុ​ង​ វី​រៈ​នឹង​ អ្នក​ប្រដាល់​ថៃ​នេះ​ត្រូវ​បាន​ទស្សនិកជន​ សម្ដែង​ការ​ព្រួយបារម្ភ​ថា​ វី​រៈ​ទំនងជា​ លំបាក​ហើយពី​ព្រោះ​ Yorth​ Dachha​ មានបទពិសោធន៍​ប្រកួត​រហូត​ដល់​៨៩​ ដង​ក្នុង​នោះ​គេ​ វាយ​ឈ្នះ​ដៃគូ​បាន​ចំនួន​ ៧៥​ដង​ចាញ់​១៣​ដង​ស្មើ​ម្ដង​។​

​ជុំវិញ​ការ​បារម្ភ​ខាងលើ​នេះ​ដែរ​កីឡា​ ករ​ អ៊ុ​ង​ វី​រៈ​ ក៏​បាន​បង្ហាញ​នូវ​ប្រវត្ដិ​ប្រកួត​ របស់​ខ្លួន​ឱ្យ​ដឹង​ថា​ ចាប់តាំងពី​ចូល​ប្រឡូក​ ក្នុង​វិស័យ​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ ខ្មែរ​អស់​ជា​ច្រើន​ឆ្នាំ​រួច​មក​ខ្ញុំ​ធ្លាប់​ឡើង​ សង្វៀន​បាន​ប្រមាណ​៧៩​ដង​ប៉ុណ្ណោះ​ ព្រោះ​ ថា​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម​ពុំ​សូវ​មាន​ គូប្រកួត​នៅ​ក្នុងស្រុក​ទេ​គឺ​រង់ចាំ​ការ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ ប៉ុណ្ណោះ​ ទើប​មានឱកាស​ឡើង​វាយ​យក​ កម្រៃ​មក​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ បាន​។​ អ៊ុ​ង​ វី​រៈ​ប្រកួត​ចុង​ក្រោយ​វាយ​ឈ្នះ​ កីឡាករ​សញ្ជាតិ​អា​មេ​រិ​ក​ឈ្មោះ​Kphong​ Park​ ឱ្យ​បោះបង់​ការ​ប្រកួត​ត្រឹម​ទឹក​ទី​២​ កាលពីដើម​ខែធ្នូ​កន្លង​ទៅ​។​

​ចំណែក​កីឡាករ​ វៀត​ ប៊ុ​ន​ឌឿ​ន​ ក៏​ ប្រហែលជា​ជួប​ការ​លំបាក​បន្ដិច​ដែរ​ព្រោះ​ Yorth​ Sanan​ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ ព្រមទាំង​ជា​សិស្ស​រួម​គ្រូ​ជាមួយ​កីឡាករ​ Yorth​ Dachha​ ហើយ​ក៏​បាន​នាំ​មក​ជា​ មួយ​នូវ​ប្រវត្ដិ​ប្រកួត​ចំនួន​៦៣​ដង​ឈ្នះ​៥៣​ដង​ចាញ់​១០​ដង​ ជា​ពិសេស​កីឡាករ​ Yorth​ Sanan​ ក៏​ធ្លាប់​វាយ​ឈ្នះ​កីឡាករ​ សា​រឿ​ន​ ច័ន្ទ​ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​ ឱ្យ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​២​ផង​ដែរ​។​

​សម្រាប់​កីឡាករ​ វៀត​ ប៊ុ​ន​ឌឿ​ន​ ២​ប្រកួត​ចុង​ក្រោយ​របស់​គេ​វាយ​ឈ្នះ​កីឡា​ ករ​ Tin​ klinmee​ ក្នុង​ទឹក​ទី​២​ប៉ុន្ដែ​ ប៊ុ​ន​ ឌឿ​ន​បាន​ប្រកួត​ចាញ់​កីឡាករ​ Nong​ Ou​ ក្នុង​ទឹក​ទី​២​វិញ​។​ ប៊ុ​ន​ ឌឿ​ន​ បច្ចុប្បន្ន​មាន​ ប្រវត្ដិ​ប្រកួត​ចំនួន​៦៥​ដង​វាយ​ឈ្នះ​៤៨​ដង​ ចាញ់​១២​ដង​ស្មើ​៥​ដង​ ៕​

Sea TV1

ប៊ុនឌឿន ខៀវ

ប៊ុនឌឿនឆ្វេង

ប៊ុនឌឿនក្រហម

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print