ភ្នំពេញ៖ កីឡាករ អ៊ុង វីរៈ មកពីក្លិប កងពលតូចទ័ពឆត្រយោងលេខ៩១១ត្រូវ បានគណៈកម្មការផ្គូផ្គងឱ្យជួបប្រកួតជា មួយអ្នកប្រដាល់ថៃឈ្មោះ Yorth Dachha ក្នុងប្រភេទទម្ងន់៧៥គីឡូក្រាមខណៈដែលកីឡាករ វៀត ប៊ុនឌឿន មកពីសមាគម កីឡាប្រដាល់ក្រសួងការពារជាតិត្រូវជួប ប្រកួតជាមួយកីឡាករថៃឈ្មោះ Yorth Sanan ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នាព្រឹកថ្ងៃអាទិត្យទី៣ ខែមករា ឆ្នាំ២០១៦ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ។
ជំនួបប្រកួតរវាងកីឡាករ អ៊ុង វីរៈនឹង អ្នកប្រដាល់ថៃនេះត្រូវបានទស្សនិកជន សម្ដែងការព្រួយបារម្ភថា វីរៈទំនងជា លំបាកហើយពីព្រោះ Yorth Dachha មានបទពិសោធន៍ប្រកួតរហូតដល់៨៩ ដងក្នុងនោះគេ វាយឈ្នះដៃគូបានចំនួន ៧៥ដងចាញ់១៣ដងស្មើម្ដង។
ជុំវិញការបារម្ភខាងលើនេះដែរកីឡា ករ អ៊ុង វីរៈ ក៏បានបង្ហាញនូវប្រវត្ដិប្រកួត របស់ខ្លួនឱ្យដឹងថា ចាប់តាំងពីចូលប្រឡូក ក្នុងវិស័យកីឡាប្រដាល់ក្បាច់គុនបុរាណ ខ្មែរអស់ជាច្រើនឆ្នាំរួចមកខ្ញុំធ្លាប់ឡើង សង្វៀនបានប្រមាណ៧៩ដងប៉ុណ្ណោះ ព្រោះ ថាប្រភេទទម្ងន់៧៥គីឡូក្រាមពុំសូវមាន គូប្រកួតនៅក្នុងស្រុកទេគឺរង់ចាំការផ្គូផ្គងឱ្យជួបប្រកួតជាមួយកីឡាករបរទេស ប៉ុណ្ណោះ ទើបមានឱកាសឡើងវាយយក កម្រៃមកដោះស្រាយជីវភាពប្រចាំថ្ងៃ បាន។ អ៊ុង វីរៈប្រកួតចុងក្រោយវាយឈ្នះ កីឡាករសញ្ជាតិអាមេរិកឈ្មោះKphong Park ឱ្យបោះបង់ការប្រកួតត្រឹមទឹកទី២ កាលពីដើមខែធ្នូកន្លងទៅ។
ចំណែកកីឡាករ វៀត ប៊ុនឌឿន ក៏ ប្រហែលជាជួបការលំបាកបន្ដិចដែរព្រោះ Yorth Sanan ជាអ្នកប្រដាល់ជើងខ្លាំង ព្រមទាំងជាសិស្សរួមគ្រូជាមួយកីឡាករ Yorth Dachha ហើយក៏បាននាំមកជា មួយនូវប្រវត្ដិប្រកួតចំនួន៦៣ដងឈ្នះ៥៣ដងចាញ់១០ដង ជាពិសេសកីឡាករ Yorth Sanan ក៏ធ្លាប់វាយឈ្នះកីឡាករ សារឿន ច័ន្ទ មកពីក្លិបតាព្រហ្មមានជ័យ ឱ្យបោះបង់ការប្រកួតក្នុងទឹកទី២ផងដែរ។
សម្រាប់កីឡាករ វៀត ប៊ុនឌឿន ២ប្រកួតចុងក្រោយរបស់គេវាយឈ្នះកីឡា ករ Tin klinmee ក្នុងទឹកទី២ប៉ុន្ដែ ប៊ុន ឌឿនបានប្រកួតចាញ់កីឡាករ Nong Ou ក្នុងទឹកទី២វិញ។ ប៊ុន ឌឿន បច្ចុប្បន្នមាន ប្រវត្ដិប្រកួតចំនួន៦៥ដងវាយឈ្នះ៤៨ដង ចាញ់១២ដងស្មើ៥ដង ៕
ដោយ៖ សារីម