(ភ្នំពេញ)៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ២កន្លែងផ្សេងគ្នា បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍ជួយបាញ់ទឹកពន្លត់។
ករណីអគ្គិភ័យទី១ នៅម៉ោ ៣រសៀល ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ16E0 ផ្លូវ១៤៨ ក្រុមទី២៤ ភូមិ៧ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ បានបណ្តាលអោយឆាបឆេះផ្ទះ មួយកន្លែង ក្នុងបន្ទប់ជាន់ឡាវតឿ ទំហំ ៣x៤ ខូចខាតទូរទស្សន៍ចំនួន មួយគ្រឿង, កុំព្យូទរ័ ២គ្រឿង, កង្ហារ មួយគ្រឿង, ពូកមួយ និងខោអាវភួយមុងមួយចំនួន។
ករណីអគ្គីភ័យនេះ បានរលត់ទៅវិញ នៅម៉ោង ៣និង២០នាទីរសៀលថ្ងៃដដែរ ដោយប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យ ១៥បំពង់, ម៉ូតូពន្លត់អគ្គីភ័យរបស់សាលាខណ្ឌដូនពេញចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់មួយគ្រឿង និងរថយន្ដពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកចំនួន ៤គ្រឿងតែពុំបានប្រើប្រាស់ទេ។
ករណីអគ្គិភ័យទី២ នៅម៉ោង ៤និង២០នាទីរសៀល នៅចំណុចផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បានបណ្តាលអោយឆាបឆេះផ្ទះ មួយខ្នង ឆេះជាន់ខាងលេី ក្នុងនោះរងការខូចខាតសំភារៈមួយចំនួន។
ករណីអគ្គិភ័យនេះ បានរលត់ទៅវិញនៅម៉ោង ៤និង៤៥នាទីរសៀលថ្ងៃដដែល ដោយប្រេីប្រាស់បំពង់ពន្លត់អគ្គិភ័យចំនួន ១០បំពង់ ទេីបភ្លើងរលត់ទៅវិញ។
សមត្ថកិច្ចបានឲ្យដឹងថាហេតុការណ៍គ្រោះអគ្គិភ័យនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ដោយក្នុងនោះ មិនមានបអ្នករងរបួសនិងប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋនោះឡេីយ៕ជ្រោយពេជ្រ