នៅក្នុងឆ្នាំ២០១៩នេះ ក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកបានទៅលើក្រុមហ៊ុនអាកាសរណ៍ Qatar Airways ក្រោយពីក្រុមហ៊ុននេះ បាននាំមុខទៅលើក្រុមហ៊ុន Singapore Airlines ។
១-Qatar Airways ៖ ក្រុមហ៊ុននេះត្រូវបានពិភពលោកទទួលស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុត និងមានផាសុកភាព។ កន្លងមកតំណែងលេខ១ បានទៅលើក្រុមហ៊ុន សិង្ហបុរី ។
២- Singapore Airlines ៖ បានធ្លាក់មកលំដាប់លេខ២វិញ បើទោះបីក្រុមហ៊ុននេះទទួលបានពានរង្វាន់ជាច្រើនក្តី។
៣-ANA (All Nippon Airways) របស់ជប៉ុន
៤- Cathay Pacific ជាក្រុមហ៊ុនអាកាសចរណ៍ហុងកុង ដោយបានឡើងចំណាត់ថ្នាក់ មកលំដាប់ទី៤នៅលើពិភពលោក។
ក្រុមហ៊ុនអាកាសចរណ៍ដែលគ្រោះថ្នាក់បំផុត ៖
ពេលថ្មីៗនេះ គេហទំព័រ Airline Ratings.com បានប្រកាសបញ្ជីឈ្មោះ ស្តីពីក្រុមហ៊ុនអាកាសចរណ៍ដែលមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក ។ តាមតារាងចំណាត់ថ្នាក់ក្រុមហ៊ុនដែលមានសុវត្ថិភាពបំផុត ផ្អែកទៅលើការហោះហើរ មិនមានគ្រោះថ្នាក់ មិនបណ្តាលឲ្យមានអ្នកដំណើរណាម្នាក់ស្លាប់ ក្នុងរយៈពេល ១ទសវត្សរ៍កន្លងមក ។ ផ្ទុយទៅវិញក្រុមហ៊ុនដែលមានគ្រោះថ្នាក់បំផុត គឺសំដៅទៅលើ ក្រុមហ៊ុនដែលបានជួបគ្រោះថ្នាក់ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។
១-ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ Tara Air៖ ដែលជាក្រុមហ៊ុន មានទីតាំងស្ថិតនៅក្នុងទីក្រុង Kathmandu ប្រទេសនេប៉ាល់ បានបង្កើតឡើងនៅឆ្នាំ២០០៩ ។ក្រុមហ៊ុននេះត្រូវបានគេឲ្យតម្លៃស្មើនឹងផ្កាយ១តែប៉ុណ្ណោះ ដោយសារតែជួបនូវគ្រោះថ្នាក់ជាច្រើន កាលពីឆ្នាំ២០១០និង២០១១។
២- ក្រុហ៊ុន Nepal Airlines ៖ បានជួបគ្រោះថ្នាក់ដល់ទៅ៩លើក ក្នុងរយៈពេល៨ឆ្នាំ កន្លងមក ។ តាមតួលេខ ជើងហោះហើរនៅក្នុងតំបន់ភ្នំ ប្រឈមនឹងហានិភ័យច្រើនជាងក្រុមហ៊ុនផ្សេងៗ។ ក្រុមហ៊ុនខាងលើត្រូវបានហាមហោះហើរទៅកាន់តំបន់អឺរ៉ុប។ ប៉ុន្តែក្នុងរយៈពេល២០ឆ្នាំកន្លងមកក្រុមហ៊ុននេះបានរីកចម្រើនមិនសូវមានគ្រោះថ្នាក់ឡើយ ទើបតែឆ្នាំ២០១៤ មានគ្រោះថ្នាក់សម្លាប់មនុស្ស១៨នាក់ ធ្វើឲ្យក្រុមហ៊ុន ធ្លាក់ចូលក្នុងលំដាប់ក្រុមហ៊ុនគ្រោះថ្នាក់ដដែល។
៣-ក្រុមហ៊ុនAriana Afghan Airlines៖ ជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុត របស់ប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែក្រុមហ៊ុននេះ មានយន្តហោះតែ ៥គ្រឿងប៉ុណ្ណោះ ។ ក្រុមហ៊ុនAriana Afghan Airlines ក៏បានហាមប្រាមហោះហើរទៅកាន់អឺរ៉ុបផងដែរ តាំងពីខែតុលាឆ្នាំ២០០៦។
៤-ក្រុមហ៊ុនអាកាសចរណ៍Bluewing Airlines (Suriname)៖ ក្រុមហ៊ុននេះ ត្រូវបានហាមប្រាមហោះចូលអាមេ៉រិក និងអឺរ៉ុប ដោយសារតែជួបគ្រោះថ្នាក់ជាបន្តបន្ទាប់ ៣លើកកន្លងមក ។គ្រោះថ្នាក់នៅឆ្នាំ ២០០៨ បណ្តាលឲ្យមានអ្នកស្លាប់ ១៩នាក់។ ឆ្នាំ២០០៩ គ្រោះថ្នាក់សម្លាប់មនុស្ស ៤នាក់ និង ខែឧសភា ឆ្នាំ២០១៥ មានអ្នកស្លាប់៨នាក់ ។
ភាគច្រើនក្រុមហ៊ុនអាកាសចរណ៍ទាំងនោះបានហោះហើរនៅតែក្នុងស្រុកប៉ុណ្ណោះ ដោយមិនអនុញ្ញាតឲ្យ ហោះហើរទៅក្រៅប្រទេសឡើយ ដោយសារតែមិនមានសុវត្ថិភាពគ្រប់គ្រាន់ ៕ ធី រីណា