ក្រោយកិច្ចពិភាក្សា នៅប្រទេសស៊ុយអែតបរាជ័យ កូរ៉េខាងជើង ព្រមានដល់អាមេ៉រិកជាថ្មី

ចែករំលែក៖

កិច្ចពិភាក្សា រវាងគណៈប្រតិភូ អាមេ៉រិក និងកូរ៉េខាងជើង នៅក្នុងប្រទេសអ៊ុយអែត បរាជ័យ បានធ្វើឲ្យភាគីកូរ៉េខាងជើង ខកចិត្តយ៉ាងខ្លាំង  ដោយអាមេ៉រិក មិនបានត្រៀម​លក្ខណៈ​ចាត់ទុក កិច្ចពិភាក្សា ជាការលេងសើច​។

សារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩នៅពេលនេះកូរ៉េខាងជើងផ្ញើសារទៅអាមេ៉រិកថា ការអត់ធ្មត់របស់ខ្លួនមានដែនកំណត់ ហើយអាចនឹងពិចារណាឡើងវិញ ពាក់ព័ន្ធនឹងការស្ដារទំនាក់ទំនង និងទំនុកចិត្តជាមួយសហរដ្ឋអាមេ៉រិក។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទូរទស្សន៍រដ្ឋ KCNA ក្រសួងការបរទេសកូរ៉េខាងជើង ក៏បានថ្កោលទោសការធ្វើតេស្ដមីស៊ីលរបស់សហរដ្ឋអាមេ៉រិក កាលពីពេលថ្មីៗនេះ ព្រមទាំងរិះគន់ការអំពាវនាវពីក្រុមប្រឹក្សាសន្តិសុខ UN ឱ្យកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែរផងដែរ។

សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់យ៉ាងដូច្នេះថា «ការអត់ធ្មត់របស់យើងមានដែនកំណត់ ហើយក៏គ្មានច្បាប់ណាមួយចែងពីការអត់ធ្មត់របស់យើងដែរ… ប៉ុន្តែការសម្រេចចិត្តដោយអយុត្តិធម៌របស់ក្រុមប្រឹក្សាសន្តិសុខ UN ជុំវិញសិទ្ធិការពារខ្លួនឯងអាចនឹងជំរុញឱ្យពួកយើង ពិចារណាឡើងវិញពីការស្ដារទំនាក់ទំនង និងទំនុកចិត្តជាមួយអាមេ៉រិក»។

គួរបញ្ជាក់ថា ក្រសួងការបរទេសកូរ៉េខាងជើងមិនបានបញ្ជាក់លម្អិតថា នឹងចាត់វិធានការបែបណានោះទេ ប៉ុន្តែបានសង្កត់ធ្ងន់លើការធ្វើតេស្ដ មីស៊ីលបាលីស្ទីកអន្តរទ្វីប (មីស៊ីលផ្លោងឆ្លងទ្វីប) ប្រភេទមីនុតមែន-៣ (Minuteman III) ពីសំណាក់កងទ័ពអាមេ៉រិកកាលពីសប្ដាហ៍មុន៕ ធី រីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print