ភ្នំពេញ ៖ ឈឺធ្មេញ ឈឺមាត់ស្ទើរអត់ទ្រាំមិនបាន ចុះទម្រាំ «ក្លិនស្អុយ»?? ប្រជាពលរដ្ឋដែលរស់នៅជិតនឹងទីតាំងផលិតស្រាបៀរ ganzbergបាននាំគ្នាមកសាលាសង្កាត់គីឡូម៉ែត្រលេខ៦ ឲ្យជួយអន្តរាគមន៍ពាក់ព័ន្ធនឹងក្រុមហ៊ុនផលិតស្រាបៀហ្គេនស្បឺតបង្ហូរកាកសំណល់និងទឹកស្អុយមកខាងក្រៅធ្វើឲ្យជះក្លិនពិបាកក្នុងការរស់នៅ។
កាលពីរសៀលថ្ងៃព្រហស្បតិ៍កន្លងមកអាជ្ញាធរខណ្ឌឫស្សីកែវដែលគេដឹងថាដឹកនាំដោយលោកស៊ូសោគន្ធអភិបាលរងខណ្ឌនិងមន្ត្រីជំនាញពាក់ព័ន្ធបានចុះទៅដល់ទីតាំងខាងលើហើយធ្វើការណែនាំដល់ក្រុមហ៊ុនត្រូវធ្វើយ៉ាងណាលុបបំបាត់ក្លិនជះស្អុយដែលហូរចេញមកខាងក្រៅកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋបន្តទៀត។
ប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងផលិតស្រាបៀរហ្គែនស្បឺតបាននិយាយឲ្យដឹងថាខ្លឹនជះភាយចេញពីទីតាំងខាងលើបានធ្វើឱ្យពួកគាត់ពិបាកនឹងរស់នៅហើយពិបាកជាពិសេសពិបាកក្នុងការដកដង្ហើមព្រោះវាមានក្លិនស្អុយខ្លាំងណាស់ហើយនេះក៏មិនមែនជាលើកទី១ ដែរក្លិនជះភាយស្អុយមកដល់នៅឋានរបស់ពួកគាត់មានតាំងពីមុនរដូវបុណ្យភ្ជុំបិណ្ឌតែនៅមិនបាត់ដដែល។
ប្រជាពលរដ្ឋបានលើកឡើងទៀតថាថ្មីៗមកនេះក្រុមហ៊ុនបានប្រើកម្លាំងឲ្យបូមទឹកដែលស្អុយចូលទៅក្នុងលូរយៈពេលតាំងពីយប់រហូតមកដល់ព្រឹកថ្ងៃសុក្រទី 11 ខែតុលា 2019ដើម្បីបញ្ចៀសការជះក្លិនមកលើលំនៅឋានរបស់ពួកគាត់។
លោកផេងសេងតិចផ្នែកទទួលខាងភ្លើងទឹករបស់ក្រុមហ៊ុន ganzbergបានថ្លែងឲ្យដឹងថាដោយសារតែរីវ៉ូទឹកវាកម្ពស់ស្មើគ្នារវាងទីតាំងបង្ហូរទៅប្រឡាយនិងប្រឡាយដែរនោះវាមានទឹកប្រហាក់ប្រហែលគ្នាទើបធ្វើអោយទឹកស្អុយដែលបង្ហូរទៅនោះវាច្រាលចេញមកខាងក្រៅហើយឥឡូវក្រុមហ៊ុនកំពុងតែរៀបចំតាមដែលអាជ្ញាធរចុះណែនាំ។
លោកស្ដើងម៉ានិតចៅសង្កាត់គីឡូម៉ែត្រលេខ 6 បានឲ្យដឹងថាករណីខាងលើនេះលោកអត់បានចុះទៅផ្ទាល់នោះទេបានប្រើមន្ត្រីរបស់ខ្លួនចុះជាមួយនឹងគណៈអភិបាលរងខណ្ឌហើយបើចង់ដឹងព័ត៌មានលំអិតអាចសួរលោកស៊ូសោគន្ធដឹងហើយ។
ប្រជាពលរដ្ឋនៅតែអ្នកលើកឡើងទៀតថាទោះបីជាក្រុមហ៊ុនស្រាបៀហ្គេនស្បឺតខាងលើបូមទឹកហូរចេញមកខាងក្រៅយ៉ាងណាក្តីតែខ្លឹនស្អុយនៅតែជះភាយដដែលតែមិនខ្លាំងដូចលើកមុនហើយចំពោះករណីនេះមិនមែនជាលើកទីមួយនោះទេដែលក្លិនចេញពីខាងក្រុមហ៊ុនស្រាបៀរ ganzbergហ៊ាហូរមកខាងក្រៅ ៕ អរុណរះ
...