ក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាព និងមិនមានសុវត្ថិភាពនៅលើពិភពលោក​

ចែករំលែក៖

នៅក្នុងឆ្នាំ​២០១៩នេះ ក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក​បានទៅលើក្រុមហ៊ុនអាកាសរណ៍​ Qatar Airways ក្រោយពីក្រុមហ៊ុននេះ បាននាំមុខទៅលើក្រុមហ៊ុន​ Singapore Airlines ​។

១-Qatar Airways ៖  ក្រុមហ៊ុននេះត្រូវបានពិភពលោកទទួលស្គាល់ថា​ជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុត​ និងមានផាសុកភាព​។ កន្លងមកតំណែងលេខ១ បានទៅលើ​ក្រុមហ៊ុន សិង្ហបុរី ។

២- Singapore Airlines ៖ បានធ្លាក់មកលំដាប់លេខ២វិញ​​ បើទោះបីក្រុមហ៊ុននេះទទួលបានពានរង្វាន់ជាច្រើនក្តី។

៣-ANA (All Nippon Airways) របស់ជប៉ុន

៤- ​Cathay Pacific ជាក្រុមហ៊ុនអាកាសចរណ៍ហុងកុង  ដោយបានឡើងចំណាត់ថ្នាក់ មកលំដាប់ទី​៤នៅលើពិភពលោក​។

ក្រុមហ៊ុនអាកាសចរណ៍ដែលគ្រោះថ្នាក់បំផុត ៖

ពេលថ្មីៗនេះ គេហទំព័រ  Airline Ratings.com ​បានប្រកាសបញ្ជីឈ្មោះ ស្តីពីក្រុមហ៊ុនអាកាសចរណ៍ដែលមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក ។ តាមតារាងចំណាត់ថ្នាក់ក្រុមហ៊ុនដែលមានសុវត្ថិភាពបំផុត ផ្អែកទៅលើការហោះហើរ មិនមានគ្រោះថ្នាក់ មិនបណ្តាលឲ្យមានអ្នកដំណើរណាម្នាក់ស្លាប់ ក្នុងរយៈពេល ១ទសវត្សរ៍កន្លងមក ។ ផ្ទុយទៅវិញក្រុមហ៊ុនដែលមានគ្រោះថ្នាក់បំផុត គឺសំដៅទៅលើ ក្រុមហ៊ុនដែលបានជួបគ្រោះថ្នាក់ក្នុងរយៈពេល​១០ឆ្នាំចុងក្រោយនេះ​។

១-ក្រុមហ៊ុនអាកាសចរណ៍​នេប៉ាល់ Tara Air៖  ដែលជាក្រុមហ៊ុន មានទីតាំងស្ថិតនៅក្នុងទីក្រុង​ Kathmandu ​ប្រទេសនេប៉ាល់​ បានបង្កើតឡើងនៅឆ្នាំ​២០០៩ ។​ក្រុមហ៊ុននេះត្រូវបានគេឲ្យតម្លៃស្មើនឹងផ្កាយ​១តែប៉ុណ្ណោះ​ ដោយសារតែជួបនូវគ្រោះថ្នាក់ជាច្រើន​ ​កាលពីឆ្នាំ​២០១០​និង​២០១១។

២- ក្រុហ៊ុន​ Nepal Airlines ​៖ បានជួបគ្រោះថ្នាក់ដល់ទៅ​៩លើក ក្នុងរយៈពេល​៨ឆ្នាំ កន្លងមក ​។ តាមតួលេខ ជើងហោះហើរនៅក្នុងតំបន់ភ្នំ ប្រឈមនឹងហានិភ័យច្រើនជាងក្រុមហ៊ុនផ្សេងៗ​។​ ក្រុមហ៊ុនខាងលើត្រូវបានហាមហោះហើរទៅកាន់តំបន់អឺរ៉ុប។ ប៉ុន្តែក្នុងរយៈពេល​២០ឆ្នាំកន្លងមក​ក្រុមហ៊ុននេះបានរីកចម្រើនមិនសូវមានគ្រោះថ្នាក់ឡើយ ទើបតែឆ្នាំ​២០១៤ មានគ្រោះថ្នាក់សម្លាប់មនុស្ស​១៨នាក់ ធ្វើឲ្យក្រុមហ៊ុន ធ្លាក់ចូលក្នុងលំដាប់ក្រុមហ៊ុនគ្រោះថ្នាក់ដដែល​។

៣-ក្រុមហ៊ុនAriana Afghan Airlines៖ ជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុត របស់ប្រទេសអាហ្វហ្គានីស្ថាន  ប៉ុន្តែក្រុមហ៊ុននេះ មានយន្តហោះតែ ៥គ្រឿងប៉ុណ្ណោះ ។ ក្រុមហ៊ុន​Ariana Afghan Airlines ក៏បានហាមប្រាមហោះហើរទៅកាន់អឺរ៉ុបផងដែរ តាំងពីខែតុលាឆ្នាំ​២០០៦។

៤-ក្រុមហ៊ុនអាកាសចរណ៍Bluewing Airlines (Suriname)៖ ក្រុមហ៊ុននេះ ត្រូវបានហាមប្រាម​ហោះចូលអាមេ៉រិក និងអឺរ៉ុប​  ដោយសារតែជួបគ្រោះថ្នាក់ជាបន្តបន្ទាប់​ ៣លើកកន្លងមក ។គ្រោះថ្នាក់នៅឆ្នាំ ២០០៨ បណ្តាលឲ្យមានអ្នកស្លាប់ ១៩នាក់។​ ឆ្នាំ២០០៩ គ្រោះថ្នាក់សម្លាប់មនុស្ស ៤នាក់ និង ខែឧសភា ឆ្នាំ​២០១៥ មានអ្នកស្លាប់៨នាក់ ។

ភាគច្រើនក្រុមហ៊ុនអាកាសចរណ៍​ទាំងនោះបានហោះហើរនៅតែក្នុងស្រុកប៉ុណ្ណោះ ដោយមិនអនុញ្ញាតឲ្យ ហោះហើរទៅក្រៅប្រទេសឡើយ​​ ដោយសារតែមិនមានសុវត្ថិភាពគ្រប់គ្រាន់ ៕ ធី រីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print