សិក្សាពីទស្សនាទានក្នុងការកសាងវិមានឈ្នះ=ឈ្នះ ដំណេីរទស្សនកិច្ចសិក្សាឈ្វេងយល់របស់កម្មសិក្សាការី វគ្គបណ្តុះបណ្តាលបឋមមុខវិជ្ជាឋានលេខា និងការងារសេនាធិការផែនទីជំនាន់ទី ១ ឆ្នាំ២០១៩ នៅវិមាន ឈ្នះ ឈ្នះ ស្តិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ប្រព្រឹត្តទៅកាលពីថ្ងៃសុក្រ១៣ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥ ៦៣ ត្រូវនិងថ្ងៃទី ១១ ខែ តុលាឆ្នាំ២០១៩ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ហេង សារ៉ាន់ នាយករង នាយកដ្ឋានភូមិសាស្ត្រ ក្រសួងការជាតិនិងជា នាយកមជ្ឈមណ្ឌ លហ្វឺកហ្វឺនភូមិសាស្ត្រយោធា មានកម្មសិក្សារីចំនួន៧៧ សិក្សាឈ្វេងយល់ ពីប្រវត្តិនៃការកកេីតនិងកសាង វិមានឈ្នះ ឈ្នះ ។
គួររំលឹកផងដែរថា : វិមានឈ្នះ ឈ្នះ កសាងឡេីង ដេីម្បីរំឮកពីវីរភាព ដ៏អង់អាចក្លាហានរបស់សម្តេចអគ្គមហាសេនាបតីតេជោ សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនយោបាយឈ្នះ ឈ្នះ នាំមកនូវ សុខសន្តិភាព ពេញលេញ ចំពោះការបង្រួបបង្រួមជាតិ ទឹកដី និងការឈ្វេងយល់ តួវិមាន បី-ប្រាំ-ប្រាំពីរ និងដំណេីរឆ្ពោះទៅកាន់ការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត គឺជាការតស៊ូ យកជីវិតធ្វេីដេីមទុន របស់សមមិត្តហ៊ុន សែន កាលពីអតីកាល នាអំឡុងថ្ងៃទី ២០ មិថុនា ឆ្នាំ ១៩៧៧ ដេីម្បីប្តូរយកការសង្គ្រោះជាតិនិងសេចក្តីសុខរបស់ប្រជាជនកម្ពុជា។ នេះបព្ជាាក់ថា: ទម្រាំនាំកម្ពុជា ឱយឈានដល់ចំណុចនេះ មានការលំបាកក្រៃលែង និងជួបឧបស័គ្គជា ច្រេីន កេីតចេញពីការស្តារឡេីងវិញ ពីបាតដៃទទេក្រោមគំនរផេះ និងច្នៃចេញជាមាស ពេជ្រ នាបច្ចុប្បន្ន ។
វិមានឈ្នះ ឈ្នះ បុកគ្រឹះ សាងសង់ នៅថ្ងៃទី ២៦ ខែ កុម្ភះ ឆ្នាំ ២០១៦ ព្រមទាំង បេីកសម្ពោធឱយប្រេីបា្រស់ជាផ្លូវការ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៨ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណា ចក្រកម្ពុជា ដោយមានការអព្ជេាីញចូលរួមពីឥស្សរជាតិ និងមិត្តបរទេសជាច្រេីនទៀត។ រហូតមកដល់បច្ចុប្បនេះ វិមានឈ្នះ ឈ្នះ មិនទាន់សាងសង់ រួចនៅឡេីយទេ គឺមានបី ដំណាក់កាលទៀត គ្រោងនិងសាងសង រួចរាល់ជាស្ថាពរនាឆ្នាំ ២០២៣ ខាង មុខ។ ការសាងសង់វិមាន ឈ្នះ ឈ្នះ ក្រោមការដឹកនាំរបស់សម្តេចពិជ័យសេនាទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធានគណៈ កម្មការសាងសង់និងលោក នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន នយោ បាយ ការបរទេស ក្រសួងការពារជាតិ ប្រធានក្រុមការងារសាង សង់និងដឹក នាំគ្រប់គ្រងផ្ទាល់់នៅវិមាន ឈ្នះ ឈ្នះ។
នេះជាការលេីកឡេីងរបស់លោកអនុសេនីយ៍ អឹុម សុភក្ត្រិនាយ ទាហានប្រចាំការរបស់អគ្គនាយកដ្ឋាន នយោបាយ ការបរទេស សក្រសួងការពារជាតិ ជាមគ្គុទេសន៍ ណែនាំភ្ញៀវ ដែលបានឧ ទ្ទេស នាមដល់ កម្មសិក្សការីអព្ចេីាញ ទៅទស្សនា នាវគ្គបណ្តុះ បណ្តា លបឋមមុខវិជ្ជាឋានលេខា និងការងារសេនាធិការផែនទីជំនាន់ទី ១ ព្រមទាំងកម្មសិក្សាការី វគ្គនាយទាហានសិក្សានៅប្រទេសរុស្សីផងដែរ ៕ សុខដុម