ទីបំផុត ស៊ុន ស្រីពេជ្រ រៀបការហើយក្រោយបានចំណងដៃកូនស្រីម្នាក់

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងសំនៀងថ្នម ស៊ុន ស្រីពេជ្រ បានសម្រេចចិត្តចូលរោងការជាផ្លូវការហើយនៅថ្ងៃទី២៣ ខែតុលានេះ។ ការសម្រេចចិត្តចូលរោងការនេះក្រោយពីនាងបានរួមរស់ជាមួយស្វាមីក្រោមការដឹងលឺពីចាស់ទុំរហូតទទួលបានចំណងដៃកូនស្រីម្នាក់វ័យជិត១ខួប។ 

ភ្ញៀវកិត្តិយសជាច្រើនត្រូវបានតារាស្រី ស៊ុន ស្រីពេជ្រ អញ្ជើញរួចរាល់ហើយ ហើយមួយចំនួនធំគឺជាសិល្បករ។ បើ​តាម​គម្រោង​ ​សុន​ ​ស្រីពេជ្រ​ ​នឹង​ចូល​រោងការ​ជាមួយ​លោក​ ​តិច​ ​សុខ​ជា​ ​នៅ​ថ្ងៃទី​ ​២៣​ ​ខាងមុខនេះ​ ​នៅ​ពិភព​សែនសុខ​អាគារ​ ​E​ ។ ​ហាក់​ខុសពី​គេ​បន្តិច​ដោយ​ ​សុន​ ​ស្រីពេជ្រ​ ​រៀបការ​ដោយមាន​ទាំង​កូនស្រី​តូច​ចូលរួម​ផង​ដែរ​ ​។​

ចំណងស្នេហ៍ថ្មីមានទាំងកូនស្រីម្នាក់នេះ បានបង្កើតជាគ្រួសារមួយផ្អែមល្ហែមល្ហែមខ្លាំងក្រោយពីនាងបានបែកបាក់គូដណ្តឹងកាលពីប៉ុន្មានឆ្នាំមុន។ អ្នកជិតដិតតារាស្រីរូបនេះបញ្ជាក់ដែរថា ក្រោយក្លាយជាមេម៉ាយខាន់ស្លាមក ស៊ុន ស្រីពេជ្រ បានខិតខំលើការងារខ្លាំងពិសេសត្រូវតស៊ូមើលថែឪពុកម្តាយចាស់ជរា និងបងប្រុសដែលមានជំងឺប្រចាំកាយ។ ក្រោយហែលឆ្លងការលំបាកនាងបានស្វែងរកបានបុរសដែលអាចរួមសុខរួមទុក្ខជាមួយគ្នាបាន ហើយសម្រេចចិត្តរួមរស់ជាមួយគ្នាដោយការសែនព្រេន និងមានការទទួលស្គាល់ពីឪពុកម្តាយទាំងសងខាង។ 

ទោះជាយ៉ាងណាពេលនេះនាងអាចក្រាបក្បាលដល់កន្ទេលជាថ្មីជាមួយគូស្នេហ៍ជាផ្លូវការហើយ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print