បុរសម្នាក់ត្រូវឃាតកមិនស្គាល់មុខតាមវាយនឹងដំបងពីក្រោយស្លាប់មិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ត្រូវបានជនមិនស្គាល់មុខវាយនឹងវត្ថុរឹង បណ្តាលឲ្យបាត់បង់ជីវិតនៅកណ្តាលថ្នល់ ខណៈមូលហេតុសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ប្រាប់បណ្តាលមកពីអ្វី ។ ករណីនេះកើតឡើងនៅយប់អំឡុងម៉ោង៣ និង៣០នាទី ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។

ករណីឃាតកម្មមួយដោយចេតនាកើតឡើង បង្កឡើងដោយជនមិនស្គាល់មុខ លួចវាយមកលើបុរសម្នាក់បណ្តាលឲ្យស្លាប់នេះកើតឡើង នៅភូមិដារកណ្ដោល ឃុំដារ ស្រុកមេមត់ ហើយជនរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ រឿន សាន ហៅ “តុញ”ភេទប្រុសអាយុ៣០ឆ្នាំ ជាតិខ្មែរ រស់នៅចំណុចកើតហេតុខាងលើ។ ជនរងគ្រោះត្រូវជនសង្ស័យវាយនឹងវត្ថុរឹងត្រូវចំក្បាលពីក្រោយមានស្នាមដាច់ចំនួន ០២ កន្លែងបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកត្បូងឃ្មុំបានឲ្យដឹងថា ក្នុងករណីនេះគេនៅមិនទាន់ពីមូលហេតុដែលនាំឲ្យជនសង្ស័យវាយសម្លាប់បុរសខាងលើដោយសារមូលហតុអ្វីនោះទេ ក្រៅពីសន្និដ្ឋានជាជំហានដំបូងថា កើតឡើងដោយសារគំនុំនោះ ។

យ៉ាងណាក្នុងករណីនេះ បន្ទាប់ពីកើតហេតុភា្លម សមត្ថកិច្ចជំនាញបានចុះមកពិនិត្យនិងធ្វើកោសលវិច័យ​លើសាកសព ឃើញថាពិតជាមានករណីគេលួចធ្វើឃាតប្រាកដមែន ហើយកំពុងស្រាវជ្រាវតាមចាប់ជនដៃ​ដល់មកផ្តន្ទាទោសឲ្យខាងតែប។ ចំណែកសាកសពសមត្ថកិច្ចជំនាញបាន ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណីនៅគេហដ្ឋានរបស់ជនរងគ្រោះផ្ទាល់ ៕ ដោយ ៖ វណ្ណៈ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print