លោកស្រី​ ម៉ែ​ន​សំ​អន​៖​ ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ​និង​ជា​កម្លាំង​ដឹកនាំ​ចរិយា​ធម៌​សង្គម​ឲ្យ​ដើរ​ផ្លូវ​ល្អ​

ចែករំលែក៖

​​ភ្នំពេញ​៖​ លោកស្រី​ ម៉ែ​ន​ សំ​អន​.​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​.​ បាន​បញ្ជាក់​ថា​៖​ ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ​និង​ជា​កម្លាំង​ដឹកនាំ​ចរិយា​ធម៌​សង្គម​ ឲ្យ​មនុស្ស​គ្រប់​រូប​ ដើរ​តាម​ផ្លូវ​ល្អ​ មិនតែប៉ុណ្ណោះ​សាសនិក​ទាំងអស់​ក៍​ត្រូវ​ចូលរួម​បំពេញ​កុសល​ទាំងឡាយ​ ដើម្បី​ជា​គុណប្រយោជន៍​ដល់​ការ​ថែរក្សា​ ការពារ​ សេចក្តីសុខ​សន្តិភាព​ ស្ថេ​រ​ភាព​ សាមគ្គីភាព​ ក្តី​សង្ឃឹម​ លើក​ស្ទួយ​ ការ​កសាង​ជាតិ​ឆ្ពោះទៅ​រក​សេចក្តី​ថ្កុំថ្កើង​រុងរឿង​សម្បូរ​សប្បាយ​។​ ថ្លែង​បង្កប់​ដោយ​អត្ថន័យ​បែប​នេះ​ក្នុង​ឱកាស​បិទ​អនុ​វ​ច្ឆ​រ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូ​ទាំង​ប្រទេស​លើក​ទី​២៤​ នៅ​រសៀល​ថ្ងៃ​ទី​ ៣០​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ នៅ​សាលសន្និសីទ​ចតុមុខ​ ខណៈ​ពេល​លោកស្រី​ ម៉ែ​ន​សំ​អន​.​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្ដេច​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

image

​ក្នុង​នាម​សម្ដេច​តេ​ជោ​លោកស្រី​ ម៉ែ​ន​ សំ​អនបាន​បញ្ជាក់​ថា​៖​ អនុ​វ​ច្ឆ​រ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូ​ទាំង​ប្រទេស​នា​ពេល​នេះ​ ស្រប​ទៅ​នឹង​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​ តែ​នៅ​មាន​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ​ ដោយ​ឈរ​លើ​ទស្សនៈ​ព្រះពុទ្ធ​សាសនា​ជា​កម្លាំង​ដឹកនាំ​ចរិយា​ធម៌​សង្គម​។​ លោកស្រី​ បាន​រំលឹក​ថា​ ៖​ការពិគ្រោះ​ពិភាក្សា​លើ​បញ្ហា​បច្ចុប្បន្នភាព​ ដែល​មហាសន្និបាត​នឹង​លើក​ឡើង​ គឺជា​ប្រការ​សម​ស្រប​ និង​ចាំបាច់​ត្រូវ​ដោះស្រាយ​ចំពោះ​មុខ​។​ ជាមួយ​គ្នា​នេះ​ដែរ​លោកស្រី​ ធ្វើការ​សំណូមពរ​ដល់​ពុទ្ធសាសនិក​ទាំងអស់​ មេត្តា​ចូលរួម​បំពេញ​កុសល​ទាំងឡាយ​ ដើម្បី​ជា​គុណប្រយោជន៍​ដល់​ការ​ថែរក្សា​ ការពារ​ សេចក្តីសុខ​សន្តិភាព​ ស្ថេ​រ​ភាព​ សាមគ្គីភាព​ ក្តី​សង្ឃឹម​ លើក​ស្ទួយ​ ការ​កសាង​ជាតិ​ ឆ្ពោះទៅ​រក​សេចក្តី​ថ្កុំថ្កើង​រុងរឿង​សម្បូរ​សប្បាយ​។​ សម្តេច​បាន​បញ្ជាក់​ថា​ ការ​ពង្រឹងគុណភាព​លើ​អភិបាលកិច្ច​គ្រប់​លំដាប់ថ្នាក់​ក្នុង​ជួរ​មន្ត្រី​សង្ឃ​ ត្រូវ​ផ្សា​ភ្ជាប់​នឹង​បច្ចេកវិទ្យា​ទំនើប​ ដើម្បី​កិច្ចការ​សាសនា​ សណ្តាប់ធ្នាប់​ល្អ​ ធានា​បាន​នូវ​សាមគ្គីភាព​ក្នុង​ជួរ​ពុទ្ធសាសនិក​ជា​ប្រការ​សំខាន់​បំផុត​ ។

លោកស្រី​បន្ត​ថា​៖​ តាម​រយៈ​ព្រះ​ពុទ្ធិកសិក្សា​ ប្រទេស​ជាតិ​យើង​ទទួល​បាន​នូវ​អ្នកមាន​ចំណេះដឹង​ជា​ច្រើន​ ជា​ពហុស្សូត​ ដែល​ជា​សសរទ្រូង​ដ៏​រឹង​មាំ​រួមចំណែក​ថែរក្សា​ ការពារ​វប្បធម៌​ ប្រពៃណី​ជាតិ​ អរិយធម៌​ តាម​គន្លង​ព្រះធម៌​ ដែល​ជា​អត្តសញ្ញាណ​ជាតិ​កម្ពុជា​យើង​ ហើយ​ការ​យកចិត្តទុកដាក់​ចំពោះ​ពុទ្ធិកសិក្សា​ជា​ការ​ចាំបាច់​ដែល​ត្រូវ​ព​ង្រឹ​ក​ពង្រឹង​ពី​ទីក្រុង​ រហូត​ដល់​ជនបទ​។​ ចាប់ពី​ពេល​នេះ​ទៅ​ ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ប្រជាជាតិ​កម្ពុជា​យើង​រួម​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ រក្សា​ការពារ​ ដើម្បី​សេចក្តីសុខ​សាន្ត​ជូន​សង្គម​ជាតិ​ ដោយ​ប្រកាន់​យក​ព្រះពុទ្ធ​ឱវាទ​ជា​ប្រទីប​បំភ្លឺ​ផ្លូវ​សម្រាប់​អប់រំ​ចរិយា​ធម៌​ និង​ស្មារតី​ ជម្រុះ​ចោល​នូវ​ការ​លោភលន់​ ការ​ច្រណែន​និន្ទា​ គំនុំ​ និង​អំពើរ​ហិង្សា​ជាដើម​ ។

លោក​ជំទាវ​ក៏​បាន​ថ្លែង​នូវ​ការ​សរសើរ​ចំពោះ​ពុទ្ធសាសនិក​ ទាំង​បុព្វ​ជិត​ ទាំង​គ្រហស្ថ​ ដែល​ខិតខំ​ប្រ​ណិ​ប​ត្តិ​ខ្លួនឯង​ផង​ ជួយ​អប់រំ​ពុទ្ធបរិស័ទ​ សម​ស្រប​តាម​លំ​អាន​ខ្លឹមសារ​ក្នុង​ព្រះ​ត្រៃ​បិដក​ ដែល​ជា​ព្រះធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​។​ ទន្ទឹម​នេះ​ជនរួមជាតិ​ខិតខំ​សំអាត​កាយវាចា​ជម្រះ​នូវ​សេចក្តី​សៅហ្មង​ទាំងឡាយ​ធ្វើ​ដំណើរ​តាម​គន្លង​ព្រះធម៌​ មាន​សេចក្តី​ជ្រះថ្លា​ ប្រមូលផ្តុំ​កម្លាំង​កសាង​ អរិយធម៌​ វប្បធម៌​ ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ តាម​គោលការណ៍​នីតិរដ្ឋ​ ។​

​លោក​បណ្ឌិត​ មិន​ ឃិ​ន​ រដ្ឋមន្ត្រីក្រសួង​ធម្មការ​ និង​សាសនា​.​ បាន​បញ្ជាក់​ថា​ ៖​តាម​រយៈ​ការ​រីក​ចំរើន​លើ​វិស័យ​សាសនា​រហូត​ មក​ដល់​បច្ចុប្បន្ន​ នៅ​ទូ​ទាំង​ប្រទេស​មាន​វត្ត​ចំនួន​ ៤៧៥៥​វត្ត​ និង​មាន​ព្រះសង្ឃ​ចំនួន​ ៥៩៥១៦​អង្គ​ ក្នុង​នោះ​មាន​គណៈមហានិកាយ​មាន​៤៥៥១​វត្ត​ ព្រះសង្ឃ​មាន​ចំនួន​ ៥៤៧៦២​ អង្គ​ និង​គណៈធម្មយុត្តិកនិកាយ​មាន​ ២០៤​វត្ត​ ព្រះសង្ឃ​មាន​ចំនួន​៤៧៥៤​អង្គ​។​ ចំពោះ​វិស័យ​ពុទ្ធិកសិក្សា​វិញ​បាន​បណ្តុះបណ្តាល​ព្រះសង្ឃ​តាំងពី​ថ្នាក់​ធម្ម​វិន័យ​ ថ្នាក់​ពុទ្ធិកបឋមសិក្សា​ រហូត​ដល់​ថ្នាក់ឧត្តម​សិក្សា​ ។​ មក​ទល់​ពេល​នេះ​មាន​ពុទ្ធិក​សាកលវិទ្យាល័យ​ចំនួន​៣​ គឺ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ​ ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជា​ និង​ពុទ្ធិក​សាកលវិទ្យាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ កំពង់ចាម​ ។​ ក្រៅពី​នេះ​ក្រសួង​នៅ​មាន​ សាខា​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ​ចំនួន​ទៀត​ គឺ​ពុទ្ធិកមហាវិទ្យាល័យ​ខេត្តកំពង់ឆ្នាំង​ និង​ពុទ្ធិកមហាវិទ្យាល័យ​ខេត្តបាត់ដំបង់​។​ ក្រៅពី​ការ​យកចិត្តទុកដាក់​លើ​វិស័យ​ព្រះពុទ្ធ​សាសនា​ ដែល​ជា​សាសនា​របស់​រដ្ឋ​ វិស័យ​ពា​ហិ​រ​សាសនា​ ក៏​ត្រូវ​បាន​យកចិត្តទុកដាក់​ធ្វើ​ឱ្យ​មាន​សុខដុម​នី​យ​កម្មវិស័យ​សាសនា​ បង្ក​លក្ខណៈ​ឱ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ខាង​ជំនឿ​សាសនា​។​

​លោក​បន្ដ​ថា​៖​ មហា​ស​ន្និ​បាទ​នេះ​មាន​រយៈពេល​ពីរ​ថ្ងៃ​(២៩-៣០​ ខែធ្នូ​ ឆ្នាំ​២០១៥)​ ដោយ​មានការ​និមន្ត​ និង​អញ្ជើញ​ចូលរួម​ពី​សម្តេចព្រះសង្ឃរាជ​បូ​គ្រី​ សម្តេចព្រះ​មហាសង្ឃរាជ​គណៈ​ធម្ម​យុ​តុ​ត្តិក​និកាយ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្ត​ច​ព្រះសង្ឃ​នាយក​ សម្តេច​ព្រះសង្ឃ​នាយករង​ សម្តេចព្រះ​រាជាគណៈ​ ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះ​អង្គ​ សីល​វ័​ន្ត​ សីលវតី​ ថ្នាក់ដឹកនាំ​ និង​ពុទ្ធបរិស័ទ​នៃ​ឥ​ស្លា​ម​សាសនិក​ គ្រឹ​ស្ត​សាសនិក​ និង​គ្រប់​និកាយ​សាសនា​នៅ​កម្ពុជា​ ព្រមទាំង​ភ្ញៀវ​កិត្តិយស​ជាតិ​អន្តរជាតិ​ជា​ច្រើន​នាក់​ទៀត​ ក្នុង​គោលបំណង​បូក​សរុប​ និង​វាយតម្លៃ​លើ​លទ្ធផល​នៃ​ការ​អនុវត្ត​សង្ឃប្រកាស​របស់​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​មន្ត្រី​សង្ឃ​កាលពី​ឆ្នាំ​កន្លង​ទៅ​ និង​លើក​ទិស​ដៅ​សម្រាប់​អនុវត្ត​នា​ឆ្នាំ​បន្ត​ឱ្យ​មានការ​រីក​ចំរើន​បន្ត​ទៀត​។​ ក្នុង​ឱកាស​នោះ​ដែរ​ លោកស្រី​ម៉ែ​ន​ សំ​អន​ ក៍បាន​នាំ​យក​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​សែន​ ជា​ថវិកា​៥​លាន​រៀល​ ជួន​ក្នុង​មហាសន្និបាត​មន្ដ្រី​សង្ឃ​នា​ពេល​នេះ ​៕

image_4

image_6

image_2

image_1

image_3

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print