​សម្តេច​តេ​ជោ​៖​ រាល់​ទ​ង្វើ​ទាំងឡាយ​ណា​ដែល​បំផ្លាញ​ដល់​កិត្តិយស​ខ្ញុំ​ និង​ក្រុម​គ្រួសារ​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​មួយ​ គឺ​ពួក​គេ​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់

ចែករំលែក៖

​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ទៅ​នឹង​សកម្មភាព​របស់​ជន​អគតិ​មួយ​ចំនួន​ដែល​កែប្រែ​រូបថត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ហ៊ុន​ សែន​ មាន​លក្ខណៈ​ខុស​ទ្រង់ទ្រាយ​ដើម​ និង​មិន​សមរម្យ​ ។​

​សម្តេច​តេ​ជោ​បាន​ប្រតិកម្ម​ខ្លាំង​ចំពោះ​សកម្មភាព​ទាំងឡាយ​នេះ​ដែល​បាន​បំផ្លាញ​ដល់​ កិត្តិយស​សម្តេច​ និង​ក្រុម​គ្រួសារ​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​មួយ​ ។​ សម្តេច​បាន​បញ្ជាក់​ថា​ ពួក​គេ​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ ។​

​ខាងក្រោម​នេះ​គឺជា​ខ្លឹមសារប្រតិកម្មទាំងស្រុង​របស់​សម្តេច​តេ​ជោ​ផ្សព្វផ្សាយ​នៅ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដែល​ប្រតិកម្ម​ចំពោះ​ការ​កែប្រែ​រូបថត​ខុស​ពី​ទ្រង់ទ្រាយ​ដើម​ពី​សំណាក់​ក្រុម​ជន​អគតិ​មួយ​ចំនួន​នោះ​៖

«​ខ្ញុំ​ និង​ ភរិយា​ព្រមទាំង​កូន​ និង​ចៅៗ​គិត​ថា​នាំ​គ្នា​មក​សំរាកលំហែរ​កាយ​នៅ​សមុទ្រ​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​ ហើយ​មានឱកាស​បាន​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ និង​បាន​ថតរូប​ជា​អនុ​ស្សាវ​រី​យ៌​ជាមួយ​ក្រុម​គ្រួសារ​ ។​ តែ​ជា​អកុសល​គឺ​ មាន​បុគ្គល​មក​ពី​បក្ស​ប្រឆាំង​ជ្រុលនិយម​មួយ​ចំនួន​ បាន​ព្យាយាម​យក​រូប​ភរិយា​ខ្ញុំ​យក​ទៅ​កែប​ម្លែ​ង​ក្នុង​កំ​ព្យូ​ទ័​រ​ តាម​កម្មវិធី​ (Photoshop)​ ដូច​ឃើញ​ក្នុង​ស្នាម​ក្រឡា​ឥដ្ឋ​វៀច​ក្នុង​រូប​ដែល​ពួក​នេះ​បាន​ទាញ​ជើង​ភរិយា​ខ្ញុំ​អោយ​មើលទៅ​មាន​លក្ខណ​:​មិន​សមរម្យ​ ដើម្បី​ពួក​គេ​វាយប្រហារ​។​ នេះ​ជា​ល្បិច​ថោកទាប​បំផុត​មួយ​របស់​សកម្មជន​បក្ស​ប្រឆាំង​ ដែល​គិត​ថា​គ្មាន​នរណា​ដឹង​។​ រាល់​នូវ​ទ​ង្វើ​ទាំងឡាយ​ណា​ដែល​បំផ្លាញ​ដល់​កិត្តិយស​ខ្ញុំ​ និង​ ក្រុម​គ្រួសារ​ ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​មួយ​ គឺ​ពួក​គេ​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។​

​សូម​ជូនពរ​ជនរួមជាតិ​ ប្រកប​តែ​សេចក្តីសុខ​ និង​សំណាងល្អ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ ២០១៦​ នេះ​ !»​ ៕​

2

...

1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print