អុជធូបក្នុងថ្ងៃចេញព្រះវស្សា ខ្វះការ​ប្រុងប្រយ័ត្ន បណ្តាលឱ្យឆេះផ្ទះ តែសំណាងល្អត្រូវបានសមត្ថកិច្ចជួយពន្លត់ទាន់ពេលវេលា

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ ជារឿយៗដំបូន្មាន​អោយ​ប្រយ័ត្ន​ធូបទានជៀសវាងកេីត​ គ្រោះអាក្រក់ជាយថាហេតុ​ ប៉ុន្តែ​នៅតែ​ កេីតមានដោយសារតែម្ចាស់ផ្ទះអុជធូប​ទុកចោលបណ្តាលអោយឆេះពូកនិងខោ​អាវរាលដាលដល់ដំបូលផ្ទះ​ សំណាងល្អ​ បានការអន្តរាគមន៍អាជ្ញាធរ​សមត្ថកិច្ច​​ និងប្រជាពលរដ្ឋទាន់ពេល​។

សមត្ថកិច្ច​អោយដឹងថា​ ហេតុ​ការណ៍​នេះ​បានកើតឡើង​នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១០និង ៣០នាទី​ ព្រឹក នៅចំណុចភូមិអណ្ដូងស្វាយ ឃុំវិហារធំ ស្រុកកំពង់សៀម ។

ម្ចាស់ផ្ទះឈ្មោះ អោក ឡេង អាយុ៤៩ឆ្នាំ (ប្ដី) និង ប្រពន្ធឈ្មោះ យ៉េត ភាព អាយុ​ ៤៥ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិអណ្ដូងស្វាយ ឃុំវិហារធំ ស្រុកកំពង់​សៀម។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាលខេត្តកំពង់ចាមបាន​ អោយដឹង​ថា​ នៅពេលមានករណីឆេះ​ ផ្ទះប្រជាពលរដ្ឋ​ លោកបានចាត់ឱ្យកម្លាំងជំនាញពន្លត់អគ្គិភ័យរបស់អធិការ​ដ្ឋាននគរបាលស្រុកកំពង់សៀម និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារធំ ចុះដល់កន្លែងកើតហេតុ សហការជាមួយប្រជាពលរដ្ឋ ជួយអន្តរាគមន៍ពន្លត់ភ្លើងឱ្យរលត់ទាន់ពេលវេលា ដោយប្រើ​ ប្រាស់អស់ទឹកមួយរថយន្ត។

សមត្ថកិច្ច​អោយដឹងថា​ តាមការសន្និដ្ឋាន​បណ្តាលមកពីអុជធូបចោល បណ្តាលឱ្យឆាបឆេះពូកនិងខោអាវ ហើយក៏បានរាល​ ដាលដល់ដំបូលផ្ទះ។​ ចំពោះ​ករណីនេះបណ្ដាលឱ្យឆេះខូចខាតពូកដេក និងខោ​អាវមួយចំនួន៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print