សហរដ្ឋអាមេរិក៖ ការបាញ់ប្រហារនៅអាមេរិក កើតឡើងស្ទើតែរៀងរាល់ថ្ងៃ ដោយខ្មាន់កាំភ្លើង គឺជាជនជាតិអាមេរិកផ្ទាល់ ទាំងនោះហើយបានបង្កក្តីបារម្ភយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដល់សុវត្ថិភាពរបស់ខ្លួន។ ប្រភពព័ត៌មានបានផ្សាយបឋមថា មនុស្សយ៉ាងតិច៦នាក់បានរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពីហេតុការណ៍បាញ់ប្រហារមួយកើតឡើង ។
ប្រភពព័ត៌មានsputnik បានផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ថា ខ្មាន់កាំភ្លើងមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ បានបាញ់ប្រហារបណ្តាលឲ្យរបួស៦នាក់ ។ មូលហេតុនៃការបាញ់ប្រហារគឺនៅមិនទាន់ដឹងទេ។
ប្រភពបញ្ជាក់ថា ការបាញ់ប្រហារ កើតឡើងនៅតំបន់ទី៨ ផ្លូវ វេស ខ្លៀហ្វៀល រដ្ឋ ណ័តហ្វីឡាដែលហ្វៀរ សហរដ្ឋអាមេរិក ។ ប៉ូលិសអាមេរិកកំពុងដំណើរការស៊ើបអង្កេត ហើយមិនអាចបញ្ជាក់ប្រាប់ព័ត៌មានលម្អិតបាននៅឡើយទេ ។
គួររំលឹកថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ មនុស្សចំនួន៤នាក់ បានបាត់បង់ជីវិត និង៥នាក់រងរបួស ក្នុងករណីបាញ់ប្រហារនៅក្លឹបរាត្រី Triple A Aces ស្ថិតនៅតាមបណ្តោយផ្លូវ Utica Avenue សង្កាត់ Brooklyn ទីក្រុងញូយ៉ក សហរដ្ឋអាមេរិកផងដែរ ។
ប៉ូលិសស៊ើបអង្កេតបញ្ជាក់ថា មូលហេតុផ្តើមចេញពីជម្លោះមួយនៅក្នុងក្លិបរាត្រីនោះ ។ ប៉ូលិសនៅមិនទាន់អាចចាប់ខ្លួនបានជនសង្ស័យណាម្នាក់នៅឡើយទេ ៕
ដោយ៖ មែវ សាធី