លោក ឃួង ស្រេង អំពាវនាវដល់ពលរដ្ឋនៅរាជធានីចូលរួមគាំទ្របន្ដថែទាំនិង ការដាំដើមឈើ គឺជាការស្រឡាញ់ខ្លួនឯង ស្មើនិងអាយុជីវិត

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពាវនាវដល់ពលរដ្ឋនៅរាជធានីភ្នំពេញទាំងអស់ ចូលរួមគាំទ្របន្ដថែទាំនិង ការដាំដើមឈើ គឺជាការស្រឡាញ់ខ្លួនឯង ស្មើនិងអាយុជីវិត ព្រោះការស្រឡាញ់បរិស្ថាន ទាំងអស់គ្នា និងធ្វើឲ្យការរស់នៅរបស់យើងមានសុខភាពល្អ ជីវភាពធូរធារ ដោយសារគ្មានជំងឺ មករំខានដល់ គ្រួសារយើង ។

លោក ឃួង ស្រេង បានអំពាវនាវបែបនេះ ខណៈលោក និងមន្ដ្រីជំនាញ នៃមន្ទីរសាធារណការ នឹងដឹកជញ្ជូនរាជធានី និងមន្ដ្រីពាក់ព័ន្ធ បានចូលរួមដាំដើមឈើ ជាង៣០០ដើមនៅ គល់ស្ពានជ្រោយចង្វារខាងលិចសង្កាត់ស្រះចកខណ្ឌដូ នពេញ កាលពីថ្ងៃចន្ទ ៩កើតខែអស្សុជ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ សួនច្បារនៅខាងលិចស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ នឹងក្លាយជាសួនឧទ្យាន មួយដែលពោរពេញ ទៅដោយដើមឈើប្រណិតៗរាប់រយដើម អមសងខាក្បាលស្ពាននេះ ។

ការដាំដើមឈើប្រណិតៗនៅលើសួនច្បារ មិត្ដភាព កម្ពុជា ជប៉ុន ខាងលិចស្ពាន ចំនួន ៣០០ដើម មានដើម គគី ធ្នង់ ក្រញ៉ូង នាងនួន និងត្របែកព្រៃ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការដាំដើមឈើនៅពេលនេះគឺ ដើម្បីអោយរាជធានីភ្នំពេញជាទីក្រុងដែលមានពណ៌ បៃតង និងមានបរិស្ថានស្រស់ល្អស្អាត ក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៏ ជាតិ និងអន្ដរជាតិឲ្យចូលមកទស្សនា នៅរាជធានីភ្នំពេញកាន់តែច្រើនឡើងថែមទៀត ស្របយកអ្នកទេសចរណ៍កាន់តែច្រើនឡើងថែមទៀត ។

លោកបន្ដថា៖ ការដាំកូនឈើប្រណិតនេះបង្ហាញពីឆន្ទះនិងមានអត្ថន័យដ៏ជ្រាលជ្រៅខ្លាំងណាស់សម្រាប់ចលនាបំ ផុសស្មារតីព្រះសង្ឃ ប្រជាពលរដ្ឋ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ឱ្យចេះស្រឡាញ់ព្រៃឈើ ចេះស្រលាញ់ និងការពារព្រៃឈើ ដើម្បីការពារបរិស្ថានដែលនៅជុំវិញខ្លួន៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print