រថយន្តដឹកត្រីបែកកង់មុខរេចង្កូតបុកស្លាកសញ្ញានិងតូបលក់កហ្វេរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖រថយន្តដឹកត្រីចំណុះ២.៥តោនបែកកង់រ៉េចង្កូតទៅបុកស្លាកសញ្ញានិងបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យមានមនុស្សចំនួន3នាក់បានរងរបួសធ្ងន់និងស្រាលត្រូវបានដឹកយកទៅសង្គ្រោះភ្លាមនៅមន្ទីរពេទ្យកាល់ម៉ែតចំណែករថយន្តបង្ករងការខូចខាតយ៉ាងដំណំនិងធ្លាក់ត្រីពាសពេញដី។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
១នឹង៣៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩តាមបណ្តោយផ្លូវជាតិលេខ៥នៅចំណុចក្បែរនឹង
អធិការខណ្ឌព្រែកព្នៅសង្កាត់សំរោងខណ្ឌព្រែកព្នៅ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសជាកម្មករដឹកត្រីម្នាក់បើករថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខពោធិសាត់3A-1155បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសៅពីត្បូងទៅជើងចេញពីព្រែកព្នៅទៅខេត្តពោធិសាត់ខណៈពេលបើកមកដល់ចំណុចកើតហេតុដោយសារតែរថយន្តបែកកង់ខាងស្តាំទើបរេចង្កូតមកស្តាំដៃជ្រុលទៅបុកនឹងស្លាកយីហោចំនួន2ស្លាកនឹងតូបកាហ្វេមួយរួចហើយបានបុកចូលរោងប៉ះកង់ចំនួនមួយរថយន្តបង្កមិនទាន់អស់ល្បឿននោះទេក៏បន្តបុកនឹងដើមក្រខុបខ្ទេចខូចខាតរថយន្តអស់មួយកំណាត់ខាងមុខគៀបជាប់តៃកុងរថយន្តហើយពេលភ្លាមៗនោះដែលក៏មានសមត្ថកិច្ចរួមនឹងប្រជាពលរដ្ឋនាំគ្នាគាស់ទ្វាចេញមកក្រៅដើម្បីយកចេញក្រៅហើយទំនាក់ទំនងហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាលម៉ែតដឹកយកទៅសង្គ្រោះនិងបណ្តាលឲ្យរងការខូចខាតម្ភារៈត្រីធ្លាក់រាយប៉ាយពេញតែផ្លូវ។

ក្រោយពេលកើតហេតុខាងលើនេះរថយន្តបង្កត្រូវបានជំនាញចរាចរណ៍ខណ្ឌព្រែកព្នៅប្រគល់ទៅអោយខាង
សមត្ថកិច្ចចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់នៅពេលក្រោយ៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print