ភ្នំពេញ: ជនសង្ស័យពីរនាក់ លួចម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ដែលម្ចាស់គេចតទុកនៅខាងមុខផ្ទះ មិនបានសម្រេចត្រូវបានប្រជាពលរដ្ឋ ចាប់វាយទ្បើងទ្រោមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ច ។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីម៉ោង១និង៣០នាទី រំលងអធ្រាត្រថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលេច៥៩៨ នៅមុខផ្ទះលក់ចាប់ហួយ១ កន្លែង ក្បែរច្រកចូល ហ្គេនភ្នំពេញ ក្នុងសង្កាត់ច្រាំងចំរះទី២ ខណ្ឌឬស្សីកែវ។
ជនសង្ស័យឈ្មោះ ឡុង រត្ធ អាយុ៣៨ឆ្នាំ មុខរបរដើររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ (ឃាត់ខ្លួន) និងទី២ឈ្មោះ វ៉ាន រតន: អាយុ២៥ឆ្នាំ មុខរបរដើររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ (ឃាត់ខ្លួន)។
ប្រភពពីបុរសរងគ្រោះឈ្មោះ វ៉ាន់ រតនា អាយុ៣៣ឆ្នាំ បានឲ្យដឹងថា ជារៀងរាល់យប់ គាត់តែងតែដេកយាម នៅខាងមុខផ្ទះរបស់គាត់ ដោយចតម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងទុកនៅខាងមុខផ្ទះជាប់ និងកន្លែងគាត់ដេក ដោយមិនបានដកកូនសោចេញនោះទេ។
កន្លងមកក៏ធ្លាក់មានចោរមកបម្រុងលួចម៉ូតូសណ្តោងរ៉ឺម៉ករបស់គាត់ដែល តែមិនបានសម្រេច ត្រូវគាត់តាមទាន់ក៏រត់គេចខ្លួនបាត់។ រហូតដល់យប់កើតហេតុ គាត់ក៏ចតម៉ូតូសណ្តោងរ៉ឺម៉ករបស់គាត់ទុកនៅខាងមុខផ្ទះ និងបានដេកយាមនៅជាប់នោះស្រាប់តែដល់ម៉ោងកើតហេតុ ក៏លេចមុខក្រុមជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1V-3256 មកឈប់ក្បែរផ្ទះរបស់គាត់។
បន្ទាប់មកជនសង្ស័យម្នាក់ បានចុះពីលើម៉ូតូ ធ្វើជាឈរនោម និងជនសង្ស័យម្នាក់ទៀត ឈ្មោះ វ៉ាន រតន: បានលូនមកជិតម៉ូតូសណ្តោងរ៉ឺម៉ករបស់គាត់ បម្រុងធ្វើសកម្មភាព លួចយកទៅ តែពេលនោះគាត់ ក៏ស្រែកឆោឡោបង្កឲ្យក្រុមជនសង្ស័យទាំងពីរនាក់ នោះភ័យស្លន់ស្លោ បាននាំគ្នារត់ឡើង ជិះម៉ូតូបម្រុងគេចខ្លួន។
ភ្លាមនោះក៏មានប្រជាពលរដ្ឋ ដែលរស់នៅក្បែរជុំវិញកន្លែងកើតហេតុ បានភ្ញាក់ផ្អើលនាំគ្នាចេញមកជួយដេញចាប់ក្រុមជនសង្ស័យ បានវាយម្នាក់មួយដៃមួយជើងទ្បើងទ្រោមខ្លួន រួចបារាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋាន។
បន្ទាប់ពីកើតជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួន យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរះទី២ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ