រថយន្តបែនធុនធំ២គ្រឿងបុកគ្នាពេញទំហឹង ក្រឡាប់ផ្ងារជើងទាំង២គ្រឿងនៅខណ្ឌដង្កោ

ចែករំលែក៖

     ភ្នំពេញ ៖ រថយន្តធុនធំ២គ្រឿង បានបើកបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើងទាំង២គ្រឿង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ១០៤ ភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
     ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកខ្សាច់ពណ៌​ស្វាយ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរទិសដៅពីលិចទៅកើត ។ លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តដឹកដីមួយគ្រឿងទៀត ពណ៌ស គ្មានស្លាកលេខដូចគ្នា បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ទិសដៅបញ្រ្ចាសគ្នាក្នុងល្បឿនលឿន ក៏បានរេចង្កូតបុកជាមួយរថយន្តដឹកខ្សាច់ខាងលើលាន់ឮដូចរន្ទះ បណ្តាលឲ្យរថយន្តទាំង២គ្រឿងក្រឡាប់នៅលើផ្លូវ ធ្វើឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ ចំណែកអ្នកបើកបររថយន្តទាំង២នាក់បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់។
     ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយចរាចរណ៍ជំនាញខណ្ឌ ចុះធ្វើការវាស់វែងនិងជួយសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ និងបានហៅរថយន្តស្ទូចមកស្ទូចរថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print