អាជ្ញាធររាជធានីភ្នំពេញ ត្រៀមកម្លាំងជាច្រើននាក់ ដើម្បីការពារសន្ដិសុខសុវត្ថិភាព ក្នុងពិធីបុណ្យទូក

ចែករំលែក៖

​ភ្នំពេញ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រជុំ​ដើម្បី​រៀបចំ​ផែនការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ត្រៀមកម្លាំងសន្ដិសុខជាច្រើននាក់ ក្នុង​ឱកាសក្នុងឱកាសបុណ្យ​ជាតិ និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីបអកអំបុក និង​សំពះ​ព្រះ​ខែ ដែលប្រព្រឹត្ដទៅចាប់ពីថ្ងៃទី១០,១១,,១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បី​ធានា​បាន​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​មក​កម្សាន្ត នៅ​ព្រះរាជ​ពិធី បុណ្យ​នេះ ប្រកប ដោយ ​ភាព​សប្បាយ​រីករាយ​។

លោក ឃួ​ង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំ ដើម្បី​រៀបចំ​ផែនការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ត្រៀមកម្លាំងសន្ដិត ជិត១ម៉ឺននាក់ កាលពីរសៀលថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃ១៤ តុលា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ។លោក ឃួង ស្រេង បានបញ្ជាក់ថា៖ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមកម្លាំងសន្ដិសុខ រឹត​បន្តឹង​សន្តិសុខ​សណ្តាប់​យ៉ាង​តឹងរ៉ឹង​ជាទី​បំផុត​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នា​ថ្ងៃ​ទី​១០-១១ និង​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​ខាង​មុខ​នេះ ដោយ​មានការ​ពង្រាយ​កម្លាំង​ដើរ​ល្បាត និង​ដាក់​បុ​ស្តិ៍​ឈរជើង ការពារ​២៤​ម៉ោង លើ​២៤​ម៉ោង​ជុំវិញ​បរិវេណ​ប្រារព្ធ​ពិធី និង​ក្រៅ​បរិវេណ​កន្លែង​ប្រារ​ព្វ​ពិធី​។ ការ​រៀបចំ​ផែនការ​ការពារ និង​កម្លាំង​ការពារ​សន្តិសុខ​នេះ គឺ​ដើម្បី​រៀបចំ​ជា​មុន​ក្នុង​ការ​គ្រប់គ្រង​ស្ថាន ការណ៍​ បទល្មើស ការ​បង្កចលាចល និង​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់ ផ្សេង​ៗ​នៅ​ក្នុង​កន្លែង​ប្រារព្ធ​ព្រះរាជ​ពិធី ខណៈ​ដែល​ព្រះរាជ​ពិធីបុណ្យ​នេះ​មាន​មនុស្ស​ចូលរួម​ច្រើន ងាយ​ប្រឈម​ភាព​ងាយ​រងគ្រោះថ្នាក់​កើតឡើង​ច្រើន​ជាយថាហេតុ​។

លោក​បញ្ជាក់​ថា ដើម្បី​ធានា​ឲ្យ​ព្រះរាជ​ពិធីបុណ្យ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ប្រកបដោយ​ភាព​សប្បាយ​រីករាយ​ផែនការ​របស់​រាជធានី​ភ្នំពេញ​ ក៏​បាន រៀបចំ​ជា​គណៈកម្មការ​ជា​ច្រើន​ទៀតដូច​ជា ការ​គ្រប់គ្រង​សន្តិសុខ​ សណ្តាប់ធ្នាប់ គ្រប់ គ្រង​កន្លែង​ចំណតទូក និង​ក្រុម​កីឡាករទូកស្នាក់នៅ ​ការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​តំបន់​សប្បាយភាព និង គណៈកម្មការ ផ្សេង​ៗ​ទៀត ​។

សូម​បសូមបញ្ជាក់ថា៖ ​ការ​រំពឹង​ទុក​ឆ្នាំ​នេះ​នៅ​ក្នុង​ព្រឹត្តិការណ៍​ព្រះរាជ​ពិធី បុណ្យអុំទូក​នឹង​មាន​ទូកង ទូក​មួ​ង ចូលរួម​ប្រណាំង​ជា​ច្រើន​នៅ​ដង​ទន្លេសាប​រាជធានី​ភ្នំពេញ ស្ថិត​ក្រោម ម្លប់​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ល្អ​របស់​រាជរដ្ឋាភិ បាល​កម្ពុជា​៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print