មនុស្សម្នាក់ស្លាប់ និងផ្ទះ១២ខ្នងឆេះ ខណៈរថយន្តបើកបុកម៉ូតូកង់បីអូសចូលផ្ទៈលក់ហ្គាសនៅប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ សពម្នាក់មិនស្គាល់អត្តសញ្ញាណ រថយន្តធុនត្រាមួយគ្រឿង រងការខូចខាត និងផ្ទៈចំនួន១២គ្រួសាររួមទាំងទ្រព្យសម្បត្តជាច្រើនត្រូវឆាប់ឆេៈអស់គ្មានសល់ដោយសារថយន្តកាមរីមួយគ្រឿងបុកម៉ូតូរម៉កកង់បីអូស ចូលផ្ទះលក់សាំងនិងហ្គាសបណ្ដាលឲ្យឆាបឆេះកាលពីវេលាម៉ោង២៣៖៣០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៩នៅ មុខបុរីសុខស្រេង២ ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ជនរងគ្រោះដែលស្លាប់នៅក្នុងគំនរភ្លើងឆេះដ៏សន្ទោសណ្តៅនេះ តាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចបានឲ្យដឹងថា ជាមនុស្សស្រី តែមិនទាន់អាចកំណត់អត្តសញ្ញាណបានឡើយ ហើយសពត្រូវសមត្ថកិច្ចរក្សាទុករងចាំសាច់ញាតិផងដែរ។ ក្រៅពីមនុស្សស្លាប់ម្នាក់ អគ្គីភ័យបានឆាបឆេះ ផ្ទះចំនួន១២គ្រួសារ រថយន្តម៉ាកកាម៉ារី៩៥គ្រឿងចំនួន១គ្រឿង(រថយន្តបង្ក) រថយន្តម៉ាកធុនត្រា១គ្រឿង ម៉ូតូរ៉ឺម៉កកង់បី១គ្រឿង និងម៉ូតូឌ្រីមសេរីឆ្នាំ២០១៩ ចំនួន១គ្រឿង រួមទាំងទ្រព្យសម្បត្តិ សម្ភារជាច្រើនទៀតផងដែរ។

ព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ពេលកើតហេតុ រថយន្តកាម៉ារីសេរីឆ្នាំ៩៥ ពាក់ស្លាកលេខ ភ្នំពេញ​ 2E-7477 បើកបរពីទិសលិចទៅកើត ស្រាប់តែដល់ចំណុចកើតហេតុ បានបុកកៀរម៉ូតូរ៉ឺម៉កកង់បីលក់មីឆាស្របទិសគ្នា បានជ្រុលចង្កូតឡើងលើឃឿនផ្លូវ ចូលផ្ទះលក់សាំង និងហ្គាសបណ្តាលឲ្យមានអគ្គីភ័យបង្កឡើងតែម្តង។

ក្រោយពីអគ្គីភ័យឆាបឆេះ អាជ្ញាធរ សមត្ថកិច្ច បាននាំយករថយន្តពន្លត់អគ្គីភ័យនគរបាលក្រុងប៉ោយប៉ែត រថយន្តពន្លត់អគ្គីភ័យនគរបាលស្រុកអូរជ្រៅ និងរថយន្តពន្លត់អគ្គីភ័យកាស៊ីណូត្រូពីកាណា រួមទាំងកម្លាំងប្រជាពលរដ្ឋ រួមគ្នាបាញ់ពន្លត់អស់រយៈពេលប្រហែល២ម៉ោងក្រោយទើបពន្លត់បានជាស្ថាពរ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបញ្ជាក់នៅព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩នេះថា លោកកំពុងតែនៅកន្លែងកើតហេតុដើម្បីមកជួបម្ចាស់ផ្ទៈរងគ្រោៈដោយអគីភ័យនិងសំរងទិន្នន័យការខូចខាត់តែពេលនេះម្ចាស់មិនទាន់ចេញមុឋមកអស់នៅឡើយបានតែបីគ្រួសារ ។

លោកថា ចំពោៈករណីដែលអគីភ័យឹបឆេៈនោះមិនមែនជាផ្ទៈនោះទេព្រោះជាតូបដែលសល់ពីចំណីផ្លូវរថភ្លើងដែលពួកគាត់សងតូបលក់ហើយអាចស្នាក់នៅបានមិនមែនជាដីកម្មសិទ្ធ ក្នុងករណីខាងលើសរុបចំនួនមាន ១២គ្រួសារហើយមកទល់ពេលនេះម្ចាស់មិនទាន់ចេញមកប្រាប់អជ្ញាធរដើម្បីស្រង់ទិន្នន័យ ពេលនេះចេញ មក តែបីគ្រួសារមកប្រាប់អាជ្ញាធរដែលគាត់ចេញមកប្រាប់ប៉ុន្តែយើងឃើញជាក់ស្ដែងនៅកន្លែងកើតហេតុបង្កដោយតថយន្តមួយគ្រឿងបុកម៉ូតូកង់បីអូសចូលផ្ទះលក់ហ្គាស់គេលក់បណ្ដាលឲ្យឆាបឆេះ ហើយមានសាកសពម្នាក់ដោយមើលមិនស្គាល់រកអត្តសញ្ញាណក៌មិនទាន់ឃើញដែរមិនដឹងថាជាអ្នករស់នៅកន្លែងកើតហេតុឬក៌អ្នកគ្រោះថ្នាក់ដោយចរាចរណ៌ ក្នុងនោះមានរថយន្តធុនត្រាមួយគ្រឿងក៌ត្រូវរងការខូចខាតដោយអគីភ័យរបស់ពលរដ្ឋដែលលក់ដូរនៅទីនោៈផងដែរ។

គួរបញ្ជាក់ថា រដ្ឋបាលក្រុងប៉ោយប៉ែត ក៏បានធ្លាប់ចេញសេចក្តី ជូនដំណឹងដើម្បីឲ្យប្រជាពលរដ្ឋដែលមានមុខរបរលក់សាំង និងហ្គាស មិនឲ្យមានការដាក់តាំងលក់ នៅលើចិញ្ចើមផ្លូវ និងតាមផ្ទះល្វែង ឬតាមតូបជាប់ៗគ្នាឡើយ ត្រូវរកទីតាំងឲ្យបានធំសមរម្យ ល្អ។ តែសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ពុំមានប្រសិទ្ធភាព និងពុំមានវិធានការទប់ស្កាត់ឡើយ។

គេសង្កេតឃើញថា ក្រុងប៉ោយប៉ែត មានកន្លែងលក់សាំង និងហ្គាសជាច្រើនកន្លែង ដែលមិនទាន់បានអនុ លោមទៅតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត រួមទាំងកន្លែងដែលមានអគ្គីភ័យ ឆាប ឆេះហើយនោះ ក៏នៅតែដាក់លក់បន្ត កត្តាទាំងនេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងលក់សាំង និងហ្គាសទាំងនោះមានការព្រួយបារម្ភ ពីគ្រោះថ្នាក់អគ្គីភ័យកើតឡើងគ្រប់ពេលវេលាផងដែរ ៕ នីមវណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print