ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រជុំដើម្បីរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ ត្រៀមកម្លាំងសន្ដិសុខជាច្រើននាក់ ក្នុងឱកាសក្នុងឱកាសបុណ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបអកអំបុក និងសំពះព្រះខែ ដែលប្រព្រឹត្ដទៅចាប់ពីថ្ងៃទី១០,១១,,១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋមកកម្សាន្ត នៅព្រះរាជពិធី បុណ្យនេះ ប្រកប ដោយ ភាពសប្បាយរីករាយ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំ ដើម្បីរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ ត្រៀមកម្លាំងសន្ដិត ជិត១ម៉ឺននាក់ កាលពីរសៀលថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃ១៤ តុលា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ។លោក ឃួង ស្រេង បានបញ្ជាក់ថា៖ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមកម្លាំងសន្ដិសុខ រឹតបន្តឹងសន្តិសុខសណ្តាប់យ៉ាងតឹងរ៉ឹងជាទីបំផុតក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនាថ្ងៃទី១០-១១ និងថ្ងៃទី១២ ខែវិច្ឆិកាខាងមុខនេះ ដោយមានការពង្រាយកម្លាំងដើរល្បាត និងដាក់បុស្តិ៍ឈរជើង ការពារ២៤ម៉ោង លើ២៤ម៉ោងជុំវិញបរិវេណប្រារព្ធពិធី និងក្រៅបរិវេណកន្លែងប្រារព្វពិធី។ ការរៀបចំផែនការការពារ និងកម្លាំងការពារសន្តិសុខនេះ គឺដើម្បីរៀបចំជាមុនក្នុងការគ្រប់គ្រងស្ថាន ការណ៍ បទល្មើស ការបង្កចលាចល និងឧប្បទ្ទវហេតុគ្រោះថ្នាក់ ផ្សេងៗនៅក្នុងកន្លែងប្រារព្ធព្រះរាជពិធី ខណៈដែលព្រះរាជពិធីបុណ្យនេះមានមនុស្សចូលរួមច្រើន ងាយប្រឈមភាពងាយរងគ្រោះថ្នាក់កើតឡើងច្រើនជាយថាហេតុ។
លោកបញ្ជាក់ថា ដើម្បីធានាឲ្យព្រះរាជពិធីបុណ្យនេះបានប្រព្រឹត្តទៅដោយរលូនប្រកបដោយភាពសប្បាយរីករាយផែនការរបស់រាជធានីភ្នំពេញ ក៏បាន រៀបចំជាគណៈកម្មការជាច្រើនទៀតដូចជា ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ គ្រប់ គ្រងកន្លែងចំណតទូក និងក្រុមកីឡាករទូកស្នាក់នៅ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈតំបន់សប្បាយភាព និង គណៈកម្មការ ផ្សេងៗទៀត ។
សូមបសូមបញ្ជាក់ថា៖ ការរំពឹងទុកឆ្នាំនេះនៅក្នុងព្រឹត្តិការណ៍ព្រះរាជពិធី បុណ្យអុំទូកនឹងមានទូកង ទូកមួង ចូលរួមប្រណាំងជាច្រើននៅដងទន្លេសាបរាជធានីភ្នំពេញ ស្ថិតក្រោម ម្លប់សុខសន្តិភាព និងស្ថិរភាពនយោបាយល្អរបស់រាជរដ្ឋាភិ បាលកម្ពុជា៕ ដោយ៖ សំរិត