ខេត្តរតនគិរី៖ ពាក្យថា៖ «ស្ត្រី»មានគុណធំធេងណាស់ចំពោះការតស៊ូ ខិតខំពពោះ៩ខែ១០ថ្ងៃ ពេលខ្លះញញឹមមែន តែបេះដូងយំ ខណៈខ្វះការផ្តល់ភាពកក់ក្តៅពីដៃគូកំណាន់ចិត្ត។ ទោះជាយ៉ាងនេះក្តី គាត់អត់ធ្មត់ ដើម្បីផ្តល់កំណើតអោយកូនប្រុស-ស្រី។ ដូច្នេះម្តាយគេ ម្តាយយើង ,ប្រពន្ធគេ ប្រពន្ធយើង ,បងស្រីគេ បងស្រីយើង, កូនស្រីយើង កូនស្រីគេ ,!!..ទោះគាត់លំបាក ក្តីសប្បាយរីករាយដោយមិនដឹងថាខ្លួនឈឺចាប់ ខ្លួនលំបាកត្រង់លឺសំឡេងកូនស្រែកយំ (គឺត្រេចអរពីសុខភាពកូន កូនឃើញពន្លឺ ពិភពលោកយើងហើយ)។
ជាក់ស្តែងជានិច្ចកាលកម្លាំងកងរាជអាវុធហត្ថតែងយកចិត្តទុកដាក់ ក្នុងរឿងនេះបំផុត តាមរយៈការណែនាំពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ថ្មីៗនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកូនមុំ ខេត្តរតនគិរី ដឹកនាំលោក អនុសេនីយ៍ទោ សារី ឡង់ឌី ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក បានចុះជួយសង្គ្រោះស្ត្រីឈឺពោះឆ្លងទន្លេ មានឈ្មោះ សុខ ស្រីម៉ៅ ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរកម្មករក្រុនហ៊ុនហ័រអាញយ៉ាឡាយ ស្ថិតក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី (ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩)៕
ដោយ៖ សុខ ខេមរា