ប៉ូលិស​ឃាត់ខ្លួន​មនុស្ស​៤​នាក់​សង្ស័យ​សេព​គ្រឿងញៀន​ និង​លាក់​ទុក​អាវុធ​ខុសច្បាប់​

ចែករំលែក៖

​ខេត្ត​មណ្ឌល​គី​រី​៖​ នៅ​ប្រ​លប់​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ កំលាំង​ល្បាត​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក​ ដឹកនាំ​ដោយ​លោក​ កាន់​ ពេញ​ អធិការ​ស្រុក​កោះ​ញែក​ តាម​បទបញ្ជា​លោក​ឧត្តមសេនីយ៍ត្រី​ តូច​ យ៉ុ​ន​ ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​ បាន​ចុះ​ ឃាត់ខ្លួន​បុរស​៤​នាក់​ នៅ​ចំណុច​ស្រែ​ជ្រេ​ស​ ភូមិ​ក្បាលកោះ​ ឃុំ​ស្រែ​សង្គម​ ស្រុក​កោះ​ញែក​ ។​

IMG-20151230-WA0061

​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា​ ជន​ស​ង្ស​យ័​ខាងលើ​ ទី​១​ ឈ្មោះ​ យន់​ ឌី​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មានស្រុក​កំណើត​ភូមិ​សា​ម៉​ ឃុំ​គង​ជ័យ​ ស្រុក​អូ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​ ទី​២​ឈ្មោះ​ម៉ា​ ម៉ី​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ មានស្រុក​កំណើត​ភូមិ​ក្បាលកោះ​ ឃុំ​ស្រែ​សង្គម​ ស្រុក​កោះ​ញែក​ ខេត្ត​មណ្ឌល​គី​រី​ ទី​៣​ឈ្មោះ​ឆាន់​ ឈ​ន់​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មានស្រុក​កំណើត​ភូមិ​ចង្វារ​ ឃុំ​គង​ជ័យ​ ស្រុក​អូ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​ ទី​៤​ឈ្មោះ​ ឆុំ​ វិបុល​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ស្រុក​កំណើត​ភូមិ​ ស្ពាន​មាស​ ឃុំ​លំពង់​ ស្រុក​បាទី​ ខេត្តតាកែវ​។​

​ជាមួយ​ការ​ឃាត់ខ្លួន​នេះ​ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​ដូច​ជា​ ៖​ ម៉ូតូ​ម៉ាក​ស៊ី​រុស​១​គ្រឿង​ កាំភ្លើង​AK​ បត់​០១​ដើ​ មាន​គ្រាប់​២​គ្រាប់​ និង​សំភារ​:​សេព​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ ។​

​បច្ចុប្បន្ន​ មនុស្ស​ និង​វត្ថុ​តាង​កំពុង​បំពេញ​សំណុំ​បែបបទ​ ដើម្បី​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ ខេត្ត​មណ្ឌល​គី​រី​ចាត់ការ​បន្ត​ ៕​

IMG-20151230-WA0059

IMG-20151230-WA0060

...

ដោយ៖ អ៊ុ​ច​ សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print