ប៉ោយប៉ែតៈពលរដ្ឋ៦គ្រួសារក្នុងចំណោម១២គ្រួសារដែលរងគ្រោៈដោយរថយន្តកាំរីឆ្លាមបុករៈបង្កជាអគីភ័យនៅភូមិគីឡូត៌ម៉ែត្រលេខ៤សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតកាលពីព្រឹកថ្ងៃទី១៦ខែតុលាឆ្នាំ២០១៩នេៈទទួលគ្រឿងឧប្បភោគ បរិភោគពីរដ្ឋបាលសាលាក្រុង ប៉ោយប៉ែត ដោយក្នុង
មួយគ្រួសារៗ ទទួលបាន .អង្ករ៥០គីឡូក្រាម
.មី១កេះ .ត្រីខ១យួរ .ទឹកសុីអុីវ១យួរ.ប៊ីចេង១កញ្ចប់ ទឹក១យួរ ថវិការចំនួន៥មុឺមរៀល។
លោកគាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែតបន្ថែមថាដោយមានកាចិត្តទុកដាក់ គិតគូរនិងមានការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអជ្ញាធ័រជាតិប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមកាងារជាតិចុះជួយខេត្ត បន្ទាយមានជ័យ បានឲ្យរួបលោកដឹកនាំមន្ត្រីក្រោមឱវាទចូលរួមចែករំលែកគ្រឿងឧប្បភោគ បរិភោគចែកជូនសង្រោះបឋម ដល់ពលរដ្ឋ ចំនួន៦គ្រួសារ ដែលរងគ្រោះ ដោយអគ្គីភ័យឆាបឆេះផ្ទះសំបែង ក្លាយជាផេះផង់ គ្មានសល់ កាលពីពេលថ្មីៗកន្លងទៅនេះ ដេីម្បីជួយសំរាលនិងរំលែកទុក្ខ វិនាសកម្ម ។
លោកបញ្ជាក់ថារហូតមកដល់ថ្ងៃទី១៦ខែឆ្នាំដដែលនេះកម្លាំងរបស់លោកនៅមិនទាន់កំណត់
ការបាត់បង់ថវិការដោយអគីភ័យឆាបឆេះនោៈបានទេ ព្រោៈម្ចាស់ដែលរងគ្រោះមិនបានចូលរួម
ប្រាប់អំពីការបាត់បង់ទ្រព្យសម្បត្តិដោយសារអគីភ័យ ទោៈយ៉ាងណាងលោកនិងព្យាយាមឲ្យក្រុមការងារស្រាវជ្រាវបន្ថែមដើម្បីកំណត់ថវិការចំពោៈការបាត់បង់ដោយអគីភ័យឲ្យបាននៅពេលឆាប់ៗនេៈ។
លោកបញ្ជាក់បន្ថែថានៅក្នុងគ្រោៈអគីភ័យកាល
ពីយប់ថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩កន្លងទៅនោៈមានការបាត់បងទ្រព្យសម្បតិជាក់ស្ដែងរួមមានៈមនុស្សស្រីម្នាក់ស្លាប់នៅកន្លែងកើតហេតុ/បុរសម្នាក់រងរបួសធ្ងន់/រថយន្តកាំរីឆ្លាមបង្ករ១គ្រឿង/រថយន្តតុនត្រាមិនទាន់បំពាក់ស្លាកមួយគ្រឿង/ម៉ូតូសង់២គ្រឿង/ម៉ូតូកង់បីមួយគ្រឿងផ្ទៈឬតូបលក់១២ខ្នងនិងទ្រព្យសម្បតិសំភារៈផ្សេងៗជាច្រើនទៀត៕នីមវណ្ណា