មិនដល់មួយខែផង​ ប្រេីសពីរក្បាលត្រូវ​បានងាប់បាត់បង់ដោយអាវុធព្រាន

ចែករំលែក៖

ខេត្ត​ព្រះវិហារ​ ៖​ គួរអោយសោកស្តាយបំផុតត្រឹមរយ:ពេលមិនដល់មួយខែតុលាផង​ ប្រេីស២ក្បាល​ត្រូវ​បានដាច់ខ្យល់ងាប់​ ដោយសារតែព្រានព្រៃប្រេីអាវុធ​ កែច្នៃបាញ់ប្រហារគ្មានក្តីមេត្តា​ ។

តាមប្រភព​ព័ត៌មាន​បានអោយដឹងថា​ករណី​លេីកទី១បានកេីតឡេីងកាល​ថ្ងៃ​ទី៧​ ខែតុលា នៅភូមិពោធិ ឃុំពោធិ ខេត្ត​ព្រះវិហារ​ និងលើកទី២​នៅ​ថ្ងៃទី១៦​ ខែតុលា នៅភូមិបុស្សធំ​ឃុំប្រមេតុ ស្រុកត្បែងមានជយ័ ខេត្តព្រះវិហារ ។ សូមបញ្ជាក់ថា​ ចំពោះសត្វប្រើសទាំង២​ក្បាលខាងលើសុទ្ឋតែមានរបួសទើបពួកវារតមកអោយមនុស្សជួយ ។

លោកវីរសេនិយ៍ទោ រិទ្ឋ សូណា អធិការ​នគរបាលស្រុកត្បែង​ មានជយ័បានអោយដឹងថា ដោយមានការចង្អុល​ បង្ហាញនឹងបទបញ្ជាពីឯកឧត្តម ឧត្តមសេនិយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បញ្ជាអោយអធិការនគរបាលទាំង8ក្រុងស្រុកចាប់បង្ក្រាបរាល់ជនទាំងឡាយណា​ ប្រើប្រាស់អាវុធឆ្នៃ (ការប៊ីន)​ដោយ​ខុសច្បាប់ ត្រូវចាប់បញ្ជូនក៍សាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាម​ ច្បាប់ ។

លោក រិទ្ឋ សូណា អះអាង​ថា ចំពោះអាវុធ​កែច្នៃ(ការប៊ីន)អង្គភាព​របស់លោកប្រជុំផ្សព្វផ្សាយដល់បងប្អូនប្រជាពល​ រដ្ឋនៅក្នុងស្រុកត្បែងមានជយ័ជាច្រើន​ដងមកហើយ តែការ​លួច​ប្រើប្រាស់អាវុធឆ្នៃនៅតែមាន ចាប់ពីម៉ោងនេះថ្ងៃតទៅមិនអនុគ្រោះដល់ជនណាដែលប្រើសប្រាស់អាវុធកែច្នៃដោយខុសច្បា់ប់តទៅទៀតលើយ ៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print