ខេត្តព្រះវិហារ ៖ គួរអោយសោកស្តាយបំផុតត្រឹមរយ:ពេលមិនដល់មួយខែតុលាផង ប្រេីស២ក្បាលត្រូវបានដាច់ខ្យល់ងាប់ ដោយសារតែព្រានព្រៃប្រេីអាវុធ កែច្នៃបាញ់ប្រហារគ្មានក្តីមេត្តា ។
តាមប្រភពព័ត៌មានបានអោយដឹងថាករណីលេីកទី១បានកេីតឡេីងកាលថ្ងៃទី៧ ខែតុលា នៅភូមិពោធិ ឃុំពោធិ ខេត្តព្រះវិហារ និងលើកទី២នៅថ្ងៃទី១៦ ខែតុលា នៅភូមិបុស្សធំឃុំប្រមេតុ ស្រុកត្បែងមានជយ័ ខេត្តព្រះវិហារ ។ សូមបញ្ជាក់ថា ចំពោះសត្វប្រើសទាំង២ក្បាលខាងលើសុទ្ឋតែមានរបួសទើបពួកវារតមកអោយមនុស្សជួយ ។
លោកវីរសេនិយ៍ទោ រិទ្ឋ សូណា អធិការនគរបាលស្រុកត្បែង មានជយ័បានអោយដឹងថា ដោយមានការចង្អុល បង្ហាញនឹងបទបញ្ជាពីឯកឧត្តម ឧត្តមសេនិយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បញ្ជាអោយអធិការនគរបាលទាំង8ក្រុងស្រុកចាប់បង្ក្រាបរាល់ជនទាំងឡាយណា ប្រើប្រាស់អាវុធឆ្នៃ (ការប៊ីន)ដោយខុសច្បាប់ ត្រូវចាប់បញ្ជូនក៍សាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាម ច្បាប់ ។
លោក រិទ្ឋ សូណា អះអាងថា ចំពោះអាវុធកែច្នៃ(ការប៊ីន)អង្គភាពរបស់លោកប្រជុំផ្សព្វផ្សាយដល់បងប្អូនប្រជាពល រដ្ឋនៅក្នុងស្រុកត្បែងមានជយ័ជាច្រើនដងមកហើយ តែការលួចប្រើប្រាស់អាវុធឆ្នៃនៅតែមាន ចាប់ពីម៉ោងនេះថ្ងៃតទៅមិនអនុគ្រោះដល់ជនណាដែលប្រើសប្រាស់អាវុធកែច្នៃដោយខុសច្បា់ប់តទៅទៀតលើយ ៕ ដោយ ៖ វណ្ណៈ