ភ្នំពេញ៖ យោងតាមសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានទទួលពាក្យបណ្តឹងពីទូរទស្សន៍ PNN ចូលមកកាន់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ជុំវិញបណ្តឹងបទបរិហារកេរ្តិ៍ជាសាធារណៈរបស់លោកតំណាងរាស្ត្រ ប៊ូ ឡាំ ចំពោះលោក ឡន វណ្ណា អ្នករាយការណ៍ព័ត៌មានរបស់ទូរទស្សន៍ PNN ពាក់ព័ន្ធករណីដីធ្លីនៅខេត្តរតនគិរី ត្រូវបានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចេញសេចក្តីថ្លែងការណ៍។ ក្នុងនោះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានស្រាវជ្រាវ ពិនិត្យ មើលឡើងវិញខ្លឹមសារការផ្សាយរបស់ទូរទស្សន៍ PNN អំពីករណីវិវាទដីធ្លីនៅខេត្តរតនគិរី ដោយមានរូបភាពទីតាំងដីជាក់ស្តែង និងមានការសម្ភាសន៍ប្រភពផ្តល់ព័ត៌មាន ដែលមានការបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះតាមលិខិតខាងក្រោមថា៖
...
ដោយ៖ សុខ ខេមរា