ខេត្តពោធិ៍សាត់៖ ប្រភពរាយការណ៍ពីនគរបាលស្រុកវាលវែងនារសៀល ថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ថ្មីៗកន្លងនេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើង នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៣.១២៤ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ដោយបុរសឈ្មោះ ហេង ហុក ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ បានបើកម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៏ខៀវ ពាក់ស្លាកលេខ ពោធិសាត់ 1D 7872 ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងជើងកើត លុះមកដល់កន្លែងកើតហេតុបានបុកមនស្សស្រីកំពុងដើរ បណ្ដាលឲ្យរងរបួសធ្ងន់ និងដួលបោកក្បាលស្លាប់ខ្លួនឯង ។
ដោយឡែក៖ ប្រភពរាយការណ៍ពីនគរបាលស្រុកក្រគរ នារសៀលថ្ងៃពុធ ទី១៦ ខែឆ្នាំដដែលនេះដែរថា នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦៤.១៦៥ ស្ថិតក្នុងភូមិអូរអាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ ដោយអ្នកបើកបររថយន្ត ១គ្រឿងម៉ាក សាំយ៉ុង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AA 9103 ឈ្មោះ ងិន ផុន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំអូរសណ្ដាន់ ស្រុកក្រគរ(គេចខ្លួន) ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុបត់ឆ្វេង ក៍ជ្រុលបុកជាមួយអ្នកជិះម៉ូតូឌុបគ្នាខណៈកំពុងធ្វើចរាចរណ៍ច្រាសទិស បណ្ដាលឲ្យភាគ្គីខាងម៉ូតូរងរបួសធ្ងន់សន្លប់ស្ដូក និងម្នាក់ទៀតបាក់ជើងម្ខាង ។
ដូច្នេះ! ប្រភពរាយការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងពីលើកខាងលើ បណ្ដាលឲ្យមានមនុស្សស្លាប់ ១នាក់ប្រុស និងរងរបួសធ្ងន់ចំនួន ៣នាក់ស្រី ១នាក់ ខូចខាតម៉ូតូចំនួន ២គ្រឿង និងរថយន្ត ១គ្រឿង សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ផ្លូវគោក កំពុងរក្សាទុកនូវវត្ថុតាង និងមមាញឹកបន្តនីតិវិធីការងារ ៕
ដោយ៖ បុឹម ពិន