សមត្ថកិច្ចឃាត់ខ្លួនបុរសពីរនាក់ ពាក់ព័ន្ធប្រើអាវុធខុសច្បាប់និងចោរកម្ម

ចែករំលែក៖

ខេត្ដសៀមរាប៖ បុរសពីរនាក់ត្រូវបានកម្លាំង​នគរបាល​ចម្រុះ​នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប​ ធ្វើការឃាត់ខ្លួនមកសាកសួរ ដោយជាប់ពាក់ព័ន្ធប្រើអាវុធខុសច្បាប់ ខណៈដែលសមត្ថកិច្ចចុះ​ ត្រួតពិនិត្យ​រដ្ឋបាលនៅ​ក្នុង​ភូមិ​ចំនួន​០២​គឺ​ភូមិ​វត្ត​បូព៌​ និង​ភូមិ​ជន្លង់​នៃ​សង្កាត់​សាលា​កំរើក។ ការចុះ​ធ្វើ​រដ្ឋបាល​នោះ ​កម្លាំង​បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ដោយមានអាវុធ​ខ្លី​ម៉ាក​K៥៤​ចំនួន​០១​ដើម បង់​ចំនួន​០១​មាន​គ្រាប់​ចំនួន​០៦​គ្រាប់ ​និង​ដក​ហូត​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​ឌុក​(DUKE)​

12443069_1844055972487638_1886137638_n

ហេតុការណ៍​នេះ​បានធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៥ ស្ថិត​ក្នុង​ភូមិ​វត្ត​បូព៌​ និង​ភូមិ​ជន្លង់​នៃ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

មន្ត្រី​នគរបាល​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹង​ថា ​​ការ​ចុះ​ត្រួតពិនិត្យ​ផ្ទះជួល​សរុប​ចំនួន​១៥​កន្លែងផ្ទះ ស្មើ​នឹង​ចំនួន​១៣៧​បន្ទប់ មាន​មនុស្ស​ស្នាក់នៅ សរុប​ចំនួន​៣២៧​នាក់ ប្រុស​១៤៧​នាក់ ក្នុង​នោះ ក្រុម​ចម្រុះ​បាន នាំ​ខ្លួន​ជនសង្ស័យ ចំនួន​០២​នាក់ ​ជាមួយ​នឹង​វត្ថុតាង​ដូច​ខាងលើ។

​ជនសង្ស័យ​ទី​១/​ឈ្មោះ ផុង ប្រុស អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត ភូមិ ថ្លុក​ក្រ​វ៉ាន់ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម (ឃាត់ខ្លួន​ថ្ងៃ​ទី​២៩) ទី​២/​ឈ្មោះ យាប សុភ័ក្រ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ស្នាក់នៅ​ភូមិ ១០​មករា ឃុំ​បុស្សខ្នុរ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម មក​ស្នាក់​នៅ​ក្នុង​ក្រុង​សៀមរាប​បាន​រយៈពេល​២​ខែ នៅ​កន្លែង​ហាង​ម៉ាស្សា​នៅកែង​ជន្លង់។ ជនសង្ស័យ​ទាំង​០២​នាក់​នេះ ជាប់​ពាក់ព័ន្ធ​ចំនួន ២​ករណី ករណី​ទី​១ ប្រើប្រាស់​និង​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ ករណី​ទី​២ ករណី​អំពើ​លួច​យក​ម៉ូតូ មាន​ស្ថាន​ទម្ងន់​ទោស។ម៉ូតូ​ដែល​ដកហូត​បាន ម៉ាក ឌុ​ក (DUKE) ជា​ម៉ូតូ របស់​ជនរងគ្រោះ ។

សមត្ថកិច្ច​បន្ត​ថា​​ យោងតាម​ពាក្យបណ្តឹង​របស់​ជនរងគ្រោះ ឈ្មោះ​ជន់ ម៉េង ឈាង អាយុ ២៣​ឆ្នាំ ភេទ ប្រុស ដែល​បាន​បាត់ម៉ូតូ​កាលពី​ថ្ងៃ​ទី​២៩​ឆ្លង​ចូល​ថ្ងៃ​ទី​៣០​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ មុខ​បន្ទប់​ជួល ក្រោយ​ហាង​សែនសប្បាយ​២ ភូមិ​វត្ត​បូ​ព៍ សង្កាត់​សាលា​កំរើក ម៉ូតូ​ត្រូវ​បាននគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សាលា​កំរើក ធ្វើការ​ប្រគល់​ទទួល ត្រឡប់​ទៅ​ឲ្យ​ជនរងគ្រោះ​វិញ​រួចហើយ។រីឯ​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់ ៕

12463841_1844055982487637_277305855_n

ដោយ៖ ជានិរន្ដរ៍

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print