ក្រសួងធនធានទឹក​បន្តអំពាវ​នាវប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​ ពិសេសបណ្តាខេត្តតំបន់វាលទំនាបតែម្តង

ចែករំលែក៖

ភ្នំពេញ​ ៖​ បណ្តា​ខេត្ត​កម្ពុជា​មួយ​ចំនួន​ ចាប់ពីថ្ងៃទី១៨-២៤ ខែតុលា ឆ្នាំ​២០១៩​កម្រិតទឹកភ្លៀងនឹងចុះពីតិចមកខ្សោយ និងមួយផ្នែកទៀតនឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម និង​ខេត្ត​-រាជធានី​ ខ្លះ​ទៀត​នឹងអាចមានភ្លៀងពីតិចទៅបង្គរ ទន្ទឹមនោះអាចមាន​ភ្លៀងធ្លាក់ច្រើននៅផ្នែកខ្លះ​ ។

នេះបេីយោងតាម​សេចក្តី​ប្រកាស​ជូន​ដំណឹង​ក្រសួង​ ធនធានទឹក​និង​ឧតុនិយម​អោយដឹងនៅថ្ងៃទីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៩នេះ​ ។

ក្រុមអ្នក​ព្យាកក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​បានអោយដឹងទៀតថា​ តាមរយៈ​ នៃការតាមដាននូវលក្ខណៈអាកាសធាតុជាប្រចាំក្នុងតំបន់ និងដោយឡែក​ សម្រាប់កម្ពុជាបង្ហាញឲ្យឃើញថា ៖​ ជ្រលងនៃសម្ពាធខ្ពស់ពីប្រទេស​ ចិន បាននឹងកំពុងរំកិលអូស​បន្លាយមកលើ​ ភាគខាងជើង និងភាគឦសានកម្ពុជា ។ ខណៈនៅភាគខាងក្រោមទទួលរងនូវខ្យល់នាំមកនូវសំណើមបក់ពីសមុទ្រចិនខាងត្បូង ។

អាស្រ័យ​ដូចបានព្យាកររកឃេីញខាងលេីនេះនឹងធ្វើឲ្យអាកាស​ធាតុមានដូច​ ខាងក្រោម​ ៖
១- ចាប់ពីថ្ងៃទី ១៨-២៤ ខែតុលា ៖ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ
ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តក្រចេះ កម្រិតទឹកភ្លៀងនឹងចុះពីតិចមកខ្សោយ​ ។

២-ចាប់ពីថ្ងៃទី ១៨-២៤ ខែតុលា​ ៖ខេត្តបាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ
ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង នឹងអាច​ មានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។
ចាប់ពីថ្ងៃទី ២០-២៤ ខែតុលា កម្រិត​ទឹកភ្លៀងនឹងចុះមកតិច ។

៣-ចាប់ពីថ្ងៃទី ១៨-២១ ខែតុលា ៖​ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ កណ្តាលព្រៃវែង ស្វាយរៀង តាកែវ កំពត សីហនុ កែប កោះកុង និងរាជធានីភ្នំពេញនឹងអាចមានរៀងពីតិចទៅបង្គរ ទន្ទឹមនោះអាចមានភ្លៀងធ្លាក់ច្រើននៅផ្នែក​ខ្លះ ចាប់ពីថ្ងៃទី២២-២៤ ខែតុលា កម្រិត​ទឹកភ្លៀងនឹងបន្តពីកម្រិតតិចមក​មធ្យម។

ក្នុងស្ថានភាពអាកាស​ធាតុដូចជម្រាបជូន​ ខាងលេីនេះ​ ក្រុមអ្នក​ព្យាកក្រសួង​ធន​ ធាន​ទឹក​ និង​ឧតុនិយម​នៅតែបន្តអំពាវ​ នាវប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​ ដែលអាចនៅ​កើតមានជាយថាហេតុ ពិសេសបណ្តាខេត្តតំបន់វាលទំនាប ៕​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print