មុននេះបន្តិច៖ សម្តេចតេជោ ហ៊ុន សែន កំពុងអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងសូហ្វៀ ប្រទេសប៊ុលហ្ការី (Bulgaria) វិលត្រឡប់មកកាន់កម្ពុជាវិញ

ចែករំលែក៖

ប្រទេសប៊ុលហ្គារី៖ ថ្មើនេះម៉ោង៨យប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ម៉ោងនៅប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កំពុងអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរចាកចេញពីទីក្រុងសូហ្វៀ ប្រទេសប៊ុលហ្ការី (Bulgaria) វិលត្រឡប់មកកាន់កម្ពុជាវិញ។ ក្នុងដំណើរមាតុភូមិនិវត្តន៍ សម្តេចតេជោ ហ៊ុន សែន មិនភ្លេចការសាកសួរសុខទុក្ខជនរួមជាតិនោះទេ ដោយសម្តេចមានប្រសាសន៍ថា៖ សុខសប្បាយជាទេបងប្អូនជនរួមជាតិ? សម្តេចបន្តថា៖
ពេលនេះ ខ្ញុំកំពុងធ្វើដំណើរចាកចេញពីទីក្រុងសូហ្វៀ ប្រទេសប៊ុលហ្ការី (Bulgaria) វិលត្រឡប់មកកាន់កម្ពុជាវិញ បន្ទាប់ពីបានមកចូលរួម កិច្ចប្រជុំកំពូលស្តីពីទឹក និងបំពេញទស្សនៈកិច្ចផ្លូវការនៅសាធារណៈរដ្ឋឆែក (Czech) ហុងគ្រី(Hungary) ​ និងប្រទេសប៊ុលហ្ការី (Bulgaria) កាលពីថ្ងៃទី ១៣-១៧ តុលា ឆ្នាំ ២០១៩ កន្លងមកនេះដែលទទួល​បានលទ្ធផលល្អបំផុត។
សម្តេចមានប្រសាសន៍ថា៖ តាមរយៈទស្សនកិច្ចនេះ គឺកម្ពុជាយេីងបានរឹតចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយនៅអឺរ៉ុបដែលនាំមកនូវផលប្រយោជន៍ជាច្រេីនដល់ប្រទេសជាតិយេីង។

សម្តេចសូមជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នា និងសូមអរគុណបងប្អូនជនរួមជាតិដែលបានជូនពរខ្ញុំ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print